Monday, June 23, 2025
Homeតារាខ្មែរថែល ថៃ វិលវិញទាំងពិបាកប្រជែង

ថែល ថៃ វិលវិញទាំងពិបាកប្រជែង

ក្រោយបាត់មុខពីឆាកតន្រ្ដីជាច្រើនខែពេលនេះតារាចម្រៀងហង្សមាសលោកថែល ថៃ បានកាន់ក្បាលមីក្រូឡើងច្រៀងរាំវិញហើយ ខណៈដែលសុខភាពរបស់លោកក៍វិលមករកភាពប្រកតីផងដែរ បន្ទាប់ពីជាកូវីដជាង៤ខែមក។ទោះជាយ៉ាងណាលោកថៃ មិនទាន់មានបទថ្មីៗចេញទេគឺលោកច្រៀងតែបទល្បីចាស់ៗវិញ ខណៈដែលតារាចម្រៀងរួមក្រុមលោកខេម ប៊ុនថៃ កំពុងតែបោះពួយទៅមុខយ៉ាងលឿន ទើបធ្វើឲ្យម្ចាស់ពានទាំងឡាយនៅហង្សមាសរួមទាំងលោកថៃ ផងដែរពិបាកទប់ទល់និងដណ្ដើមភាពលេចធ្លោនៅផលិតកម្មធំនេះទោះជាតារាចម្រៀងរូបនេះត្រូវបានមហាជនជាច្រើនទទួលស្គាល់ថាមានសម្ថភាពល្អច្រៀងពិរោះក្ដី។ប៉ុន្ដែការបាត់មុខពីឆាកតន្រី្ដជាច្រើនខែទើបវិលវិញពេលនេះធ្វើឲ្យលោកថៃ កាន់តែពិបាកតាមទាន់លោកប៊ុនថៃ ។

ថែល ថៃ មិនអាចទាក់ទងបានទេកាលពីថ្ងៃទី១៨ខែសីហាព្រោះលេខទូរស័ព្ទលោកតេមិនចូល។ទោះជាយ៉ាងណាក្រៅពីលោកថៃ តារាចម្រៀងនៅហង្សមាសដែលកើតកូវីដហើយបានជាសះស្បើយនិងបានវិលមករកឆាកតន្រ្ដីឡើងវិញនោះមានដូចជាសុគន្ធ និសា​ និងលោកណុប បាយ៉ារិទ្ធ ជាដើមខណៈដែលសួស វីសា និងវី ឌីណែត បន្ដថែរទាំសុខភាពនិងមិនទាន់កំណត់ថ្ងៃឡើងឆាកវិញពេលណាឡើយ។

ថែល ថៃ ជាម្ចាស់ពានThe Voice Cambodia រដូវកាលទី២ដែលល្បីបទ”ចង់ទៅ ទៅៗ”ហើយក្រៅពីអាជីពចម្រៀងលោកក៍ឈានចូលថតភាពយន្ដរឿង”រាជនីភូមិគ្រឹះ”និងរឿង”រាជបុត្រកង្កែប”ទៀតផង។តារាចម្រៀងរូបនេះត្រូវបានទស្សនិកពេញចិត្តនូវអត្តចឬកស្លូតបូតមិនចេះវ៉ៃឬកពាឡើយហើយលោកថៃ ធ្លាប់សារភាពប្រាប់អ្នកយកព័តមានយើងថាលោកមានម្ចាស់ចិត្តហើយព្រមទាំងមានគម្រោងរៀបការនៅនៅរយៈពេល២ទៅ៣ឆ្នាំខាងមុខនេះទៀតផង។តែលោកថៃ មិនដែលបណ្ដើរគូស្នេហ៍ជាសាធារណៈនោះទេហើយរយៈពេលឈជើងនៅហង្សមាសជាង៤ឆ្នាំនេះបទចម្រៀងលោកនៅហង្សមាសហាក់មិនទាន់គ្រប់គ្រាន់សម្រាប់Fanលោកឡើយ៕

RELATED ARTICLES