Monday, June 23, 2025
Homeតារាខ្មែរឱក សុគន្ធកញ្ញា ត្រៀមចេញស្ដារមុខ បុក២ច្រក

ឱក សុគន្ធកញ្ញា ត្រៀមចេញស្ដារមុខ បុក២ច្រក

ឱក សុគន្ធកញ្ញា មិនសូវមានសកម្មភាពសិល្បៈថ្មីៗណាលេចធ្លោដូចមុនទេរយៈពេលជាង១ឆ្នាំមកនេះពោលគឺតាំងពីនាងសម្រាលកូនមកការងារសិល្បៈហាក់រយាលៗគឺមិនដូចកាលនៅក្រមុំឡើយ ខណៈដែលពេលនេះរដូវកូវីដទៀតទើបធ្វើឲ្យនាងសម្ងំតែក្នុងផ្ទះច្រើនជាងថតសម្ដែង។

ទោះជាយ៉ាងណាតាមការឃោសនារបស់ហង្សមាសបញ្ជាក់ថាបណ្ដារកម្មវិធីដែលសុគន្ធកញ្ញា ធ្លាប់កាន់ជាគណៈកម្មាការនិងគ្រូបង្វឹក៤ផ្សេងគ្នាមានដូចជាThe Voice Cambodia ,The Voice Kids Cambodia ,Cambodian Idol និងX Factor នោះត្រៀមនឹងតំណើរការរដូវកាលថ្មីឡើងវិញឆាប់ៗនេះដែលមានន័យថាសុគន្ធកញ្ញា នឹង​ចេញស្ដារមុខព្រមគ្នាអំឡុងពេលដែលទីផ្សារចម្រៀងរបស់នាងមិនសូវលេចធ្លោរនេះ។

ប៉ុន្ដែលោកវណ្ណា ដែលជាអ្នកគ្រប់គ្រងកម្មវិធីប្រលងចម្រៀងខាងលើអះអាងថានោះគ្រាន់តែជាការជូនដំណឹងជាមុនសិនប៉ុណ្ណោះ តែការកំណត់ពេលវេលាច្បាស់លាស់មិនទាន់អាចធ្វើបានឡើយព្រោះរងចាំរហូតដល់កូវីដស្ងាត់ឬរដ្ឋាភិបាលបើកឲ្យមានការជួបជុំឡើងវិញទើបអាចរៀបចំកម្មវិធីប្រលងចម្រៀងខាងលើបាន។

ឱក សុគន្ធកញ្ញា ក្រៅពីត្រៀមខ្លួនចេញមុខឡើងវិញក្នុងកម្មវិធីទាំង៤ខាងដើម្បីធានាសុវត្ថិភាពកុំឲ្យធ្លាក់ចុះក្រោយមានប្ដីនិងកូននោះនាង ក៍នឹងចេញច្រកទី២ទៀតគឺការចាប់ដៃជាមួយលោកខេម ប៊ុនថៃ ជាលើកដំបូងថតភាពយន្ដភាគឲ្យហង្សមាសបន្ទាប់ពីនាងអាកខានគ្រងតំណែងតួឯភាពយន្ដខ្នាតធំរឿង”ខ្ញុំមានញាណលើស”ដែលជំនួសដោយសុខ ស្រីនាង ព្រោះពេលនេះនាងពពោះកូនដំបូង។

នៅពេលដែលសុគន្ធកញ្ញា បង្ហាញខ្លួនទាំង២ច្រកនោះហើយគេជឿរថាទោះជានាងគ្មានបទផ្ទុះខ្លាំងដូចមុនទៀតក៍មិនធ្វើឲ្យកេរ្ដិ៍ឈ្មោះរបស់នាងធ្លាក់ចុះដែរព្រោះថាក្នុងចំណោមតារាស្រីនៅហង្សមាសមានតែរូបនាងម្នាក់គត់ដែលទទួលបានតំណែងធំ៤ផ្សេងគ្នាក្រោមការគ្រប់គ្រងរបស់ស្វាមីនាងលោកអ៊ឹង សុខលី ។តែអ្វីដែលគូរឲ្យព្រួយបារម្ភពេលនេះសុគន្ធកញ្ញា មិនទាន់ស្រកគីឡូនិងមានរាងដូចមុនមានប្ដីនិងកូននោះទេបើទោះជានាងព្យាយាមហាត់ប្រាណជាញឹកញាប់ក្ដី៕

RELATED ARTICLES