Monday, June 23, 2025
Homeតារាខ្មែរឆន សុវណ្ណារាជ វិលវិញទាំងក្រៀមក្រំ ខណៈចង់លេងស្ទីលកឺកឺពេញ១ឆ្នាំ

ឆន សុវណ្ណារាជ វិលវិញទាំងក្រៀមក្រំ ខណៈចង់លេងស្ទីលកឺកឺពេញ១ឆ្នាំ

ឆន សុវណ្ណារាជ បានវិលមករកការច្រៀងសម្ដែងតាមឆាកតន្រ្ដីតាមប៉ុស្ដិ៍ទូរទស្សន៍ឡើងវិញហើយក្រោយលោកបាត់មុខពីការច្រៀងរាំអស់ជាង២ខែដើម្បីកាន់ទុក្ខជូនម្ដាយរបស់លោកអ្នកស្រីលី សុខា ដែលទទួលមរណៈភាពកាលពីថ្ងៃទី២២ខែឧសភាឆ្នាំ២០២១។

ការចាប់កាន់ក្បាលមីក្រូសារជាថ្មីនេះសុវណ្ណារាជ រីករាយតែនៅលើឆាកប៉ុណ្ណោះតែកៅឆាកវិញលោកក្រៀមក្រំណាស់ព្រោះនឹកស្រណោះអាលោះអាល័យម្ដាយខ្លាំងពេក។អ្វីដែលគូរឲ្យចាប់អារម្មណ៍នោះសុវណ្ណារាជ ដែលបានកោសក់បួសនាគសងគុណម្ដាយនៅថ្ងៃដែលរំលាយសពអ្នកស្រីសុខា កាលពីថ្ងៃទី២៧ ខែឧសភា ហើយតារាហង្សមាសរូបនេះបានលាចាកសិក្ខាបទថ្ងៃទី៣០ខែឧសភា នោះពេលនេះលោកមិនទាន់ដុះសក់វែងឡើងដូចមុនទេបើទោះជារំលងទៅបានជាង២ខែក្ដី។

សុវណ្ណារាជ និយាយបែបលេងសើចថានោះជាស្ទីលថ្មីនៃម៉ូដសក់របស់លោកកំពុងពេញនិយមគឺស្ទីលកឺកឺ ហើយលោកសួរអ្នកគាំទ្ររបស់លោកថាបើលោកទុកម៉ូដសក់នេះពេញ១ឆ្នាំ២០២១តើមានអ្នកស្រលាញ់ចូលចិត្តឬអត់?ភ្លាមៗនោះFanលោកសុវណ្ណារាជ បានចូលទៅខមិនថាលោករាជ លេងម៉ូដសក់កឺកឺនេះទៅកាន់តែសង្ហារជាងមុនទៅទៀត…។

អំឡុពេលដែលឆន សុវណ្ណារាជ នៅតែស្រងូស្រងាត់ក្រោយជួបទុក្ខធំបាត់បង់ម្ដាយហើយលោកចាប់ផ្ដើមតាំងចិត្តចេញច្រៀងរាំលើឆាកបានវិញនេះដែរគេឃើញអតីតតារាCBរូបនេះក៍ងាកទៅលក់ផលិតផលជាមួយថៅកែ រាម យ៉ាងសកម្មផងដែរទើបលេចឮថាម្ចាស់ផលិតកម្មថ្មីនេះពេញចិត្តសម្ថភាពភាពលោកសុវណ្ណារាជ និងចង់បានតារាសក់ខ្លីរូបនេះទៅធ្វើជាសមាជិករបស់ខ្លួនដូចគ្នាទៅនិងមាស សុខសោភា រួមទាំងដួង វីរៈសិទ្ធដែរ ។ប៉ុន្ដែតាមព័តមានថាសុវណ្ណារាជ នៅជាប់កុងត្រាជាមួយហង្សមាសហើយលោកក៍គ្មានគម្រោងផ្លាស់ប្ដូរទ្រនុំឆាប់ៗដែរបើទោះជាពេលនេះលោកខេម ប៊ុនថៃ កំពុងតែវ៉ាគេឯងដាច់អស់នៅហង្សមាសក្ដី៕

RELATED ARTICLES