Monday, June 23, 2025
Homeតារាខ្មែរពិធីករសុខ រ៉ាស៊ី ធ្វើឲ្យថៅកែមហាហង្សកាន់តែពិបាក

ពិធីករសុខ រ៉ាស៊ី ធ្វើឲ្យថៅកែមហាហង្សកាន់តែពិបាក

ពិធីករហង្សមាសលោកសុខ រ៉ាស៊ី បានធ្វើឲ្យលោកអ៊ិន សុភិន ថៅកែមហាហង្សកាន់តែពិបាកប្រឈមក្រោយលោកតាំងចិត្តថាប្ដឹងផលិតកររូបនេះដោយទាមទារសំណងជំងឺចិត្តនូវទឹកប្រាក់រហូតដល់ទៅចំនួន៣៥០០០ដុល្លារ។ការទាមទារបែបនេះបន្ទាប់ពីមានព័តមានថាលោកអ៊ិន សុភិន បានប្រាប់មនុស្សជំនិតម្នាក់របស់លោកដោយផ្ដាំទៅលោករ៉ាស៊ី ថាលោកនឹងសងលុយចំនួន១៥៧០០ដុល្លារដែលជំពាក់ពិធីកររូបនេះល្គិកណាតែលោករ៉ាស៊ី ព្រមចេញមុខLive តាមហ្វេសបុកសុំទោសលោកជាសាធារណៈជាមុនសិនហើយក្រោយចប់ផ្សាយផ្ទាល់នោះភ្លាមលោកយកលុយទៅឲ្យភ្លាមតែម្ដង។

ប៉ុន្ដែដោយសារតែមិនសូវទុក្ខចិត្តព្រោះតែលោកសុភិន ធ្លាប់និយាយមិនទៀងជាមួយលោកម្យាង ជំពាក់លុយហើយឲ្យសុំទោសទៀតនោះ ទើបលោករ៉ាស៊ី លេងមួយក្បាច់ថែមទៀតនោះគឺបានដាក់ពាក្យប្ដឹងថៅកែមហាហង្សទាមទារសំណងរំលោភលើសេចក្ដីទុកចិត្តរហូតដល់៣៥០០០ដុល្លារ។ យ៉ាងណាលោកសុភិន បានស្ងប់ស្ងាត់មិនតតបទៅលោករ៉ាស៊ី ទៀតទេហើយលោកបាននិយាយប្រាប់អ្នកស្និតលោកថាពេលនេះកេរ្ដិ៍ឈ្មោះរបស់លោកត្រូវបានលោករ៉ាស៊ី បំផ្លាញអស់ទៅហើយអីចឹងមានតែឲ្យពិធីកររូបនេះចេញមុខសុំទោសតាមបណ្ដាញសង្គមដើម្បីប៉ៈប៉ូវកិត្តិយសមកវិញទេទើបលោកព្រមសងលុយ។យ៉ាងណាលោករ៉ាស៊ី នៅតែរក្សារជំហយ៉ាងម៉ឺងម៉ាត់ថាលោកត្រូវតែស្វែងរកយុត្តិធ័មឲ្យខ្លួនឯងនិងកុំឲ្យអ្នកដ៍ទៃរងគ្រោះដូចលោកដែរនោះដល់ទីបញ្ចប់ព្រោះប្រទេសមានច្បាប់អីចឹងជៀសមិនផុតពីផ្លូវតុលាការនោះឡើយ។

គូរបញ្ជាក់ថាលោកសុខ រ៉ាស៊ី បានធ្វើឲ្យមហាជនភ្ញាក់ផ្អើលពេញផ្ទៃប្រទេសក្រោយពីលោកទម្លាយរឿងលោកអ៊ិន សុភិន ដែលជាផលិតករម្នាក់ត្រូវគេដឹងថាមានទ្រព្យធនច្រើនរស់នៅផ្ទះវីឡាធំស្កឹមស្កៃតម្លៃរាប់លានដុល្លារនិងកំពុង់សង់ខុនដូរទំនើបចំណាយទុនរាប់លានដុល្លារដែរនោះ បែរជាថៅកែផលិតកម្មរូបនេះជំពាក់លុយលោកចំនួនតែ១៥៧០០ដុល្លារពីការដែលលោករៀបចំឆាកការប្រកួតMiss Grand Cambodia2020 នោះមិនព្រមសងលោករយៈពេលជិត១ឆ្នាំទៅហើយ។

ដោយសារតែថៅកែមហាហង្សព្យាយាមគេចវែសមិនព្រមលើកទូរស័ព្ទនិយាយគ្នានិងទូទាត់សងលុយតាមការសន្យាទើបលោករ៉ាស៊ី ប្រកាសប្ដឹងលោកសុភិន ទៅតុលាការតែម្ដងប៉ុន្ដែថៅកែមហាហង្សហាក់គ្មានការបារម្ភរឿងពិធីកររូបនេះប្ដឹងផ្ដល់នោះទេព្រោះលោកនៅតែមិនព្រមសងលុយលោករ៉ាស៊ី ដដែល។ផ្ទុយទៅវិញលោកសុភិន បែជាទទួចចង់ឲ្យលោករ៉ាស៊ី Liveចេញមុខសុំទោសលោកទៅវិញ៕

RELATED ARTICLES