Monday, June 23, 2025
Homeតារាខ្មែរព្រាប សុវត្ថិ ជ្រើសផ្លូវត្រូវ?

ព្រាប សុវត្ថិ ជ្រើសផ្លូវត្រូវ?

ការចាកចេញពីហង្សមាសរបស់កំពូលតារាចម្រៀងព្រាប សុវត្ថិ ទៅGalaxy ជិត១ឆ្នាំនេះធ្វើឲ្យអ្នកគាំទ្ររបស់លោកមានការលើកឡើងខុសៗគ្នាដោយខ្លះថាលោកដើរផ្លូវខុសព្រោះតាំងពីចូលផលិតកម្មថ្មីមកលោកមិនទាន់មានបទចម្រៀង១បទណាដែលប្រើសម្លេងខ្ពស់បំផុតសាកសមជាមួយសម្ថភាពលោកដូចកាលច្រៀងនៅហង្សមាសនោះទេ ខណៈដែលខ្លះទៀតថាលោកទៅទ្រនុំថ្មីនេះល្អជាងផ្ទះចាស់ព្រោះបានច្រៀងបទOriginal Songs លែងច្រៀងបទCopyពីបរទេសដូចកាលនៅហង្សមាសទៀតហើយ។

ដោយឡែកអ្នកដឹកនាំកម្មវិធីប្រគុំតន្រ្ដីធំៗមួយចំនួន ដែលត្រូវទំនេរជើងដោយសារតែកូវីដត្រូវលុបចោលConcertsទាំងអស់នៅតាមខេត្តនោះបានលើកឡើងថាព្រាប សុវត្ថិ ចូលGalaxyត្រូវព្រោះតែពេលនេះតារាច្រើនកំពុងតែជួបវិបត្តិសេដ្ឋកិច្ចដោយសារគ្មានConcerts ច្រៀងតាមខេត្ត ហើយការច្រៀងនៅតាមក្លឹប និងភោជនីយដ្ឋានត្រូវបានផ្អាកទៀតហេតុនេះហើយលុយចំណូលពីសិល្បៈត្រូវធ្លាក់ចុះស្ទើតែទាំងស្រុង។

ចំពោះកំពូលតារាចម្រៀងព្រាប សុវត្ថិ ដែលចុះកុងត្រានៅGalaxy ដល់ទៅ៥ឆ្នាំនោះក្រៅពីត្រូវផលិតកម្មជើងថ្មីទិញផ្ដាច់ចំនួន៣០ម៉ឺនដុល្លារមានព័តមានថាលោកទទួលបានប្រាក់ខែចំនួន៨០០០ដុល្លារ ហេតុនេះហើយទោះជាព្រាប សុវត្ថិ មិនចេញច្រៀងក៍បានប្រាក់ខែរៀងរាល់ខែដែរ។ប្រភពនោះបានឲ្យដឹងថាក្រៅពីព្រាប សុវត្ថិ ក៍មានតារាចម្រៀងខេម និងអ្នកចម្រៀងផ្សេងៗទៀតរបស់Galaxyទទួលបានប្រាក់ខែទៅតាមសម្ថភាពរៀងៗខ្លួនផងដែរឲ្យតែពួកគេបានកុងត្រា។

ទោះជាយ៉ាងថៅកែGalaxyធ្លាប់និយាយថាលោកមិនបានចំណាយលុយទិញអតីតតារាហង្សមាសចំនួន៣០ម៉ឺនដុល្លារនិងផ្ដល់ប្រាក់ខែជិត១ម៉ឺនដុល្លារឲ្យទៅព្រាប សុវត្ថិ ដូចការលេចឭនោះទេគឺព្រាប សុវត្ថិ ទៅច្រៀងនៅផលិតកម្មលោកដោយបេះដូងមិនមែនដើម្បីលុយឡើយ។ដោយឡែកFanព្រាប សុវត្ថិ មួយចំនួនទៀតបានលើកឡើងថាប្រាក់ខែចំនួន៨០០០ដុល្លារសម្រាប់តារាធម្មតាច្រើនណាស់ តែសម្រាប់ព្រាប សុវត្ថិ ដែលច្រៀង១កម្មវិធីស៊ីថ្លៃ៣០០០ដុល្លារនិងថតស្ពតធំ១ស៊ីថ្លៃ៥០០០០ដុល្លារនោះមិនច្រើនសម្រាប់លោកឡើយ ។ការលើកឡើងបែបនេះបន្ទាប់ពីថ្មីៗនេះព្រាប សុវត្ថិ ត្រូវបានមនុស្សជំនិតបំផុតរបស់លោកទម្លាយថាការចាប់អាជីពចម្រៀងជាង២៣ឆ្នាំរបស់លោកស្នាយ សល់ទ្រព្យខ្ទង់៣០លានដុល្លារគិតត្រឹមឆ្នាំ២០២០៕

RELATED ARTICLES