Monday, June 23, 2025
Homeតារាខ្មែរខាត់ សុឃីម មួម៉ៅរដូវកូវីដគេសួររឿងលែងប្ដី

ខាត់ សុឃីម មួម៉ៅរដូវកូវីដគេសួររឿងលែងប្ដី

អ្នកនាងខាត់ សុឃីម ហាក់មិនសប្បាយចិត្តនោះទេនៅពេលដែលនាងកំពុងតែក្វល់ក្វាយរឿងសេដ្ឋកិច្ចគ្រួសារនៅរដូវកូវីដនេះស្រាប់តែមានគេសួរដេញដោលថាតើ”លេងប្ដីឬនៅ?”។យ៉ាងណានាងបានឆ្លើយតបទៅអ្នកចង់ដឹងរឿងនាងនោះវិញថា”ប្រាប់ដល់អ្នកដែលសួរថាខ្ញុំលែងគ្នាមែន?អូនសូមប្រាប់ថាខ្ញុំនៅជាប់គ្នានៅឡើយ ចាំលែងចាំប្រាប់ យីកូវីដពេញស្រុកមិនគិត មកគិតរឿងប្ដីប្រពន្ធគេ(នៅជាប់គ្នាតើ)”។

ដើម្បីឲ្យអ្នកសួរអស់ចម្ងល់នោះអ្នកនាងខាត់ សុឃីម ថែមទាំងបង្ហោះរូបអោបគ្នាជាមួយប្ដីយ៉ាងស្អិតល្មូតស្ទើតែមិនអាចប្រឡេះចេញបានឡើយ។ទោះជាយ៉ាងណាអ្នកនាងសុឃីម មិនបញ្ជាក់ទេថាតើដើមចមបណ្ដាលមកពីអ្វីបានជាមានគេសួរនាំនាងកាន់តែច្រើនរឿងថាតើនាងលេងប្ដីក្មេងផាណូ ឬនៅនោះ?ប៉ុន្ដែអ្នកសិល្បៈដែលជិតដិតសុឃីម បង្ហើបថាប្ដីក្មេងសុឃីម លោកបញ្ញា ហៅផាណូ នៅតែមានស្រីក្មេងៗចង់តោងស្នេហ៍ហេតុនេះហើយបើតារាពហុជំនាញរូបនេះហ៊ានតែធ្វែសប្រហែសច្បាស់ជាត្រូវស្រីក្មេងឆក់ទៅបាត់ជាមិនខាន។តែស្រីក្មេងៗដែលចង់ញ៉ែប្ដីសុឃីម នោះប្រាកដជាមិនងាយស្រួយឡើយព្រោះថាសុឃីម មិនមែនជាស្រ្ដីស្លូតឲ្យគេយកប្ដីទៅងាយៗនោះឡើយ។


ខាត់ សុឃីម ទើបឡើងធ្វើជាថៅកែហាងរក្សារសម្រស់ធំមួយកាលពីពេលថ្មីៗនេះដោយចំណាយទុនអស់ជាច្រើនម៉ឺនដុល្លារនៅរដូវកូវីដនេះធ្វើឲ្យមនុស្សជាច្រើនស្រឡាំងកាំងព្រោះតែមានអ្នកខ្លះបានគិតថាសុឃីម កំពុងជួបវិបត្តិសេដ្ឋកិច្ចដោយសារតែជំពាក់លុយធនាគារច្រើនក្រោយចាញ់បោកក្រុមហ៊ុនអ៊ីណារីតា តែដឹងអីស្ងាត់ៗសុឃីម បង្កើតមុខជំនួញថ្មី។

អ្វីដែលសុឃីម កាន់តែធ្វើឲ្យគេស្រឡាំងកាំងថែមទៀតនោះនាងបានលេងខ្លួនតាមរយៈការពាក់គ្រឿងអលង្ការស្រោចខ្លួនក្នុងនោះមានដូចជាខ្សែរក,ខ្សែរដៃ,ក្រវិល និងជញ្ជៀនជាដើមសុទ្ធតែធ្វើពីមាសធំៗមានទម្ងន់ជាច្រើនតម្លឹង។អ្នកដែលធ្លាប់តែមើលស្រាលសុឃីម ថាជំពាក់គេច្រើននោះស្ងាត់មាត់ដូចគេចុក លែងហ៊ានក្អកទៀត។ប៉ុន្ដែគូរឲ្យស្ដាយសុឃីម បានប្រកាសលុបចោលគម្រោងយកកូនទី៣ទៅហើយបន្ទាប់ពីនាងចាប់ដៃលោកអ៊ិន សុបញ្ញា ហៅផាណូ ជាង៨ឆ្នាំទទួលបានកូនស្រីម្នាក់ឈ្មោះបញ្ញា ហ្វូតូស្អាត អាយុជាង៧ឆ្នាំនិងមានកូនច្បងឈ្មោះស្កាយ ពេញវ័យកំលោះទៅហើយ៕

RELATED ARTICLES