Monday, June 23, 2025
Homeតារាខ្មែរប៉ាច គីមមួយ បន្ដចេញរកលុយក្រោយសោះកក្រោះជាមួយសយ រតនៈ

ប៉ាច គីមមួយ បន្ដចេញរកលុយក្រោយសោះកក្រោះជាមួយសយ រតនៈ

តារាសាច់សខ្ចីដូចបណ្ដូលចេកនាងប៉ាច គីមមួយ ហាក់មិនសូវមានភាពផ្អែមល្ហែមស្នេហ៍ជាមួយប្រុសក្មេងសយ រតនៈ នោះទេបន្ទាប់ពីអតីតកូនក្រុមពេជ្រ សោភា រូបនោះមានចិត្តរេហ៊ានទៅកៀកកើយជាមួយស្រីផ្សេងនៅក្រោយខ្នងគីមមួយ ។ទោះជាយ៉ាងណានាងគីមមួយ នៅតែរីករាយហាក់គ្មានទុក្ខព្រួយឡើយហើយនាងបន្ដចេញច្រៀងសម្ដែងតាមឆាកទាំងឡាយជាធម្មតាបើទោះជាពេលនេះមានតារាមួយចំនួនបានផ្អាកឡើងឆាកព្រោះតែខ្លាចកូវីដក្ដី។

ប៉ាច គីមមួយ ប្រាប់តាមទូរស័ព្ទនៅថ្ងៃទី៥ខែសីហា ថានាងមិនដែលផ្អាកចេញច្រៀងសម្ដែងនៅលើឆាកទូរទស្សន៍នោះទេគឺចេញច្រៀងទាំងនៅឆាកហង្សមាសនិងប៉ុស្ដិ៍ផ្សេងៗទៀតដូចមុនដដែល។ប៉ុន្ដែនាងថាមានការប្រុងប្រយ័ត្នខ្ពស់ណាស់មិនដែលធ្វែសប្រហែសរឿងកូវីដនេះនេះម្ដងណាឡើយ តែការងារសិល្បៈនាងទទួលទូទៅដូចសព្វដង។

តាមព័តមានថាមូលហេតុដែលតារាចម្រៀងហង្សមាសប៉ាច គីមមួយ មិនអាចផ្អាកការច្រៀងសម្ដែងតាមឆាកទូរទស្សន៍បានព្រោះថាពេលនេះនាងក៍ដូចតារាផ្សេងៗទៀតដែរគឺបានបាត់ប្រាក់ចំណូលពីConcerts តាមខេត្តទាំងស្រុងទៅហើយអីចឹងនាងក៍បានជួបវិបត្ដិសេដ្ឋកិច្ចខ្លះៗព្រោះតែត្រូវបង់រំលោះផ្ទះ១ល្វែងនៅបុរីមួយក្បែរស្ពានដែកចំការដូង ខណ្ឌមានជ័យ ជារៀងរាល់ខែចេញថ្លៃសាលាឲ្យប្អូននាងរួមទាំងរ៉ាប់រងគ្រួសារផងទើបនាងមិនអាចទុកពេលវេលាឲ្យនៅទំនេរបានឡើយ។

ដោយឡែករឿងស្នេហានាងគីមមួយ ជាមួយប្រុសក្មេងសយ រតនៈ នោះហាក់មិនសូវរលូនល្អដូចមុនទេចុងក្រោយនេះព្រោះពួកគេហាក់ប្រចណ្ឌគ្នារៀងៗខ្លួន។តែស្រីស្អាតដូចនាងគីមមួយ ប្រាកដជាមានប្រុសច្រើនរងចាំត្រងស្នេហានាងជាមិនខាន បើទោះជាមុននេះស្រីស្រស់ប្រកាសថានាងគ្មានអារម្មណ៍ជាមួយប្រុសចាប់ពីអាយុ៤០ឆ្នាំឡើងព្រោះស្រលាញ់តែប្រុសក្មេងក្ដី។គេថាលោកសយ រតនៈ អាចនឹងមានវប្បដិសារីជាមិនខានប្រសិនបើបណ្ដោយឲ្យបណ្ដូលចិត្តត្រូវបានប្រុសផ្សេងឆក់ទៅបាត់ព្រោះតែលោកអូសក្រឡារឿងរៀបការនោះ៕

RELATED ARTICLES