Monday, June 23, 2025
Homeតារាខ្មែរមាស សុខសោភា ទីផ្សារចម្រៀងនៅទ្រឹង តែប្រែប្រួលសម្រស់

មាស សុខសោភា ទីផ្សារចម្រៀងនៅទ្រឹង តែប្រែប្រួលសម្រស់

តាំងពីចេញពីថោនរយៈពេលជាង១ឆ្នាំមកមាស សុខសោភា ដែលទៅច្រៀងនៅរាម  ជាង៥ខែទៅហើយនោះមិនទាន់មានបទចម្រៀងលើទីផ្សារប្រែប្រួលនោះទេគឺហាក់នៅទ្រឹង តែអ្វីដែលប្លែកតារាវ័យ៤០ឆ្នាំរូបនេះមានការផ្លាស់ប្ដូរកាស្លៀកពាក់និងស្បែកសខ្ចីជាងមុនខណៈដែលម៉ូដសក់វិញនាងបានប្ដូរម៉ូដគ្រប់ពេលតែម្ដងទើបធ្វើឲ្យនៅរដូវកូវីដនេះសោភា ដែលមិនសូវមានពេលវេលារវល់ច្រើនលើការច្រៀងសម្ដែងនោះមានពេលកាន់តែច្រើនក្នុងការថែរបំប៉នស្បែក។

ទោះជាយ៉ាងណាថៅកែស្រីហាងរក្សារសម្រស់និងកាហ្វេរូបនេះអាចប្រឈមនឹងការពិបាកក្នុងការរក្សារតំណែងតារាស្រីលំដាប់ជូរមុខតទៅទៀតប្រសិនបើនាងគ្មានបទផ្ទុះដូចមុនទៀតទោះជាពេលនេះនាងមានជំនួយពីប្រុសក្មេងដួង វីរៈសិទ្ធ ដែលចាំជួយអន្ដរាគមន៍ក្នុងការនិពន្ធបទចម្រៀងឲ្យនាងច្រៀងក្ដី តែសោភា នៅតែមិនទាន់អាចធ្វើព្យុះភ្លៀងបានឡើយ។ប៉ុន្ដែអ្នកជំនាញសិល្បៈនៅតែលើកឡើងថាពេលនេះភាពស្ងប់ស្ងាត់ក្នុងអាជីពច្រៀងមិនមែនមានតែមាស សុខសោភា ម្នាក់ទេប៉ុន្ដែមានតារាល្បីៗស្ទើតែទាំងអស់ដែលគ្មានបទផ្ទុះដូចគ្នាព្រោះតែពួកគបានបានផ្អឹបបទចម្រៀងដែលធ្វើរួចមិនហ៊ានបញ្ចេញដោយសារតែខ្លាចខុសពេលវេលានៃរដូវកូវីដនេះហេតុនេះហើយតារាចម្រៀងដែលមានសន្ទុះមានតែលោកខេម ប៊ុនថៃ,តន់ ច័ន្ទសីម៉ា និងរ៉េត ស៊ូហ្សាណា ប៉ុណ្ណោះ។

គេកត់សម្គាល់ថាការលេងខ្លួនជាងចម្រៀងរបស់មាស សុខសោភា នៅពេលនេះបន្ទាប់ពីនាងបានក្លាយទៅជាថៅកែស្រីហាងលក់ផលិតផលមួយដោយពេលខ្លះនាងហ៊ានទៅថតរូបស៊ិចស៊ីបញ្ចេញសាច់គល់ភ្លៅសខ្ចីទៀតផងដើម្បីឲ្យមានការចាប់អារម្មណ៍ទៅលើផលិតផលរបស់នាង។សោភា ដែលយូៗទើបឃើញឡើងឆាកទូរទស្សន៍CtnនិងPnnម្ដងៗនោះបានយកពេលទៅLiveលក់ផលិតផលច្រើនជាងការបង្ហាញសកម្មភាពសិល្បៈហើយមានតារា២ដួងផ្សេងទៀតរបស់ហង្សមាសគឺសុគន្ធ និសា និងឆន សុវណ្ណារាជ ក៍កំពុងតែដើរផ្លូវតាមនាងដែរពោលគឺទោះជាពេលនេះពួកគេទំនេរច្រើនពីការងារសិល្បៈមែន ប៉ុន្ដែបានងាកទៅរកស៊ីលក់ផលិតផលដូចគ្នា។ចំណែកមាស សុខសោភា វិញនាងធ្លាប់ប្រាប់ថាការទៅរាម គឺដើម្បីច្រៀងផងនិងរកស៊ីផងហេតុនេះហើយគេឃើញថាសោភា មិនសូវក្វល់ក្វាយរឿងគ្មានបទល្បីៗចេញនោះទេតែរឿងដែលនាងផ្ដោតគឺការធ្វើជំនួញ។

មាស សុខសោភា ជាតារាចម្រៀងម្នាក់ដែលមានជីវភាពធូធារនៅរយៈពេលចុងក្រោយនេះដោយរស់នៅផ្ទះវីឡានិងជិះរថយន្ដទំនើបម៉ាកLand CruiserV8 ហើយចំណាយលុយបើកហាងកាហ្វេនៅក្រុងកំពង់សោម និងហាងសម្រស់នៅក្រុងតាខ្មៅអស់ជាច្រើនម៉ឺនដុល្លារ។អតីតតារាថោន រូបនេះគ្មានការបារម្ភរឿងស្នេហាប្រែប្រួលឡើយបើទោះជាពេលនេះនាងបានភ្ជាប់ស្នេហ៍ជាមួយអាណិកជនខ្មែរមកពីកាណាដាលោកគ្រូពេទ្យអ៊ឹត រ៉ាដា ១៤ឆ្នាំមិនទាន់បានរៀបការតាមប្រពៃណីខ្មែរក្ដីតែគូស្នេហ៍សោភា សម្របតាមនាងគ្រប់ពេលវេលាទាំងអស់។

យ៉ាងណារឿងដែលសោភា បារម្ភនោះគឺនាងធ្លាប់ប្រាប់ថាពេលនេះនាងអាយុច្រើនហើយហេតុនេះការយកកូនអាចនឹងពិបាកជាមិនខាន។ការបង្ហើបបែបនេះដោសារតែធ្លាប់លេចឮថាម្ដាយរបស់សោភា ចង់បានចៅពតែសោភា មិនហ៊ានយកកូនឡើយព្រោះថានាងមិនទាន់មានខាន់ស្លា បើទោះជានាងធ្លាប់ប្រាប់ថាបានរៀបការតាមបែបសាសនាគ្រឹះនៅព្រះវិហារមួយនៅកាណាដា ជាមួយលោករ៉ាដា កាលពីឆ្នាំ២០០៨ក្ដី តែការលុបចោលមង្គលការយ៉ាងទាន់ហន់កាលពីឆ្នាំ២០០៩ នោះធ្វើឲ្យសោភា នៅតែត្រូវបានគេចាត់ទុកថានាងមិនអាចនឹងពពោះមុនក្រាបផ្ទឹមដូចតារាផ្សេងៗទៀតបានឡើយ៕ ហ៊ឹម វិចិត្រ

RELATED ARTICLES