តារាចម្រៀងនិងសម្ដែងជាច្រើនក្រោយមានស្វាមីនិងកូនពួកគេតែងតែមានការប្រែប្រួលរូបរាងកាយនិងសម្រស់សឹងគ្រប់គ្នាពិសេសគឺឡើងគីឡូហើយបែកសាច់ជាងមុនដូចជាយក់ ថិតរដ្ឋា,ឱក សុគន្ធកញ្ញា ,សួស វីសា ,តូតា និងអេនជី ជាដើមដែលធ្វើឲ្យពិបាកវាយលុកទីផ្សារសិល្បៈដូចកាលនៅលីវ។



ប៉ុន្ដែតារាចម្រៀងគង់ ស្រីពេជ្រ ហៅពេជ្រ សូលីកា វិញទោះជាពេលនេះនាងមានស្វាមីនិងកូនប្រុសវ័យជាង១៤ខែទៅហើយក្ដី តែរូបសម្រស់របស់នាងមិនមានការប្រែប្រួលច្រើននោះទេពិសេសគឺរាងនៅតែអេមតែម្ដងទើបធ្វើឲ្យមានការសរសើរពីសំណាក់តារារួមអាជីពថាសូលីកា ពិតជាពូកែថែរាងមែនចឹងហើយបានគេហៅថាក្រមុំកូន១មិនខុសនោះទេ។



ពេជ្រ សូលីកា បានចូលហង្សមាសជាលើកទី២ហើយទោះជាពេលនេះនាងមានស្វាមីនិងកូន១ក្ដី ប៉ុន្ដែថៅកែហង្សមាសនៅតែផ្ដល់ឱកាសឲ្យនាងចេញបទចម្រៀងថ្មីៗនិងថតភាពយន្ដភាគផងដែរទើបធ្វើឲ្យសូលីកា មិនស្ងាត់។ទោះជាយ៉ាងណាទីផ្សារតារាចម្រៀងសូលីកា មានការប្រែប្រួលក្រោយមានប្ដីនិងកូន១នេះព្រោះពិបាកប្រជែងទីផ្សារចម្រៀងផ្នែកយុវវ័យឡើងវិញ ខណៈដែលតារាចម្រៀងតន់ ច័ន្ទសីម៉ា,រ៉ាប៊ី ,រ៉េត ស៊ូហ្សាណា និងយូរី មានប្រៀបជាង។



ប៉ុន្ដែសូលីកា ក៍មិនពឹងលើប្រាក់ចំណូលពីអាជីពសិល្បៈទាំងស្រុងដែរព្រោះពេលនេះនាងមានស្វាមីជាអ្នកជំនួញដែលផ្ដល់ក្ដីសុខឲ្យនាងទាំងសុភមង្គលនិងការផ្គត់ផ្គងថវិការគ្រប់គ្រាន់សម្រាប់នាងទើបធ្វើឲ្យអតីតតារាចម្រៀងRockនិងMរូបនេះមានភាពហ៊ឺហាតាមរយៈការជិះរថយន្ដទំនើប៣គ្រឿងឆ្លាស់គ្នាគឺPorsche, Bmw និងRange Rover ។



តែសូលីកា បានស្ទះគម្រោងរៀបការនៅឆ្នាំ២០២១នេះព្រោះតែកូវីដ មិនទាន់ស្ងាត់ហើយទោះជានាងបានផ្លាស់ប្ដូរជីវិតថ្មីតាមរយៈការកប់ចោលស្រមោលស្នេហ៍ដ៍ខ្មៅងងិតនាពេលអតីតកាលមែន តែសូលីកា នៅតែដេកអោបទុក្ខបន្ទាប់ពីម្ដាយរបស់នាងអ្នកស្រីស៊ិន ស្រីនាង ជាប់ពន្ធនាគារក្រោយសម្លាប់គូស្នេហ៍ភេទដូចគ្នាអ្នកស្រីងិន សុខលី កាលពីថ្ងៃទី១១ខែមករាឆ្នាំ២០២០ ដែលពេលនេះសូលីកា ត្រូវរស់នៅឃ្លាតពីម្ដាយរយៈពេលជាង១ឆ្នាំកន្លះហើយ៕

