Sunday, June 22, 2025
Homeតារាខ្មែរខេម​ មិនទាន់សម្រេចបំណងធំ

ខេម​ មិនទាន់សម្រេចបំណងធំ

ខេម បានបណ្ដើរគូស្នេហ៍អ្នកនាងស្រីកា ទៅដល់បារាំងរយៈពេល២សប្ដាហ៍ហើយដែលធ្វើឲ្យលោកនិងបណ្ដូលចិត្តកាន់តែមានឱកាសសាសងរឹតចំណងស្នេហាឲ្យកាន់តែរឹងមាំថែមទៀតក្រោយពីពួកគេបានភ្ជាប់ស្នេហ៍៥ឆ្នាំមក។អតីតតារាថោន រូបនេះហាក់មិនជួបវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរនោះទេ ទោះជាបណ្ដារConcertsធំៗនៅតាមខេត្តត្រូវបានលុបចោលអស់២ឆ្នាំជាប់គ្នាដោយសារតែកូវីដក្ដី

តែខេម ជាតារាមានកុងត្រានៅថោន ដែលមានប្រាក់ខែបើករាល់ខែដូចគ្នាទៅនិងតារាផ្សេងៗទៀតរបស់ផលិតកម្មនេះដែរ ខណៈដែលកំពូលតារាចម្រៀងព្រាប សុវត្ថិ វិញធ្លាប់ត្រូវបានគេទម្លាយថាលោកទទួលបានប្រាក់ខែចំនួន៨០០០ដុល្លារពីកុងត្រា៥ឆ្នាំ។ដោយឡែកខេម វិញមិនមានព័តមានបញ្ជាក់ពីចំនួនប្រាក់ខែនៅថោន នោះទេព្រោះអ្នកដឹកនាំសម្ដែងម្នាក់នៅផលិតកម្មនេះបានបដិសេធមិនប្រាប់ពីទឹកលុយដែលខេម ទទួលបានជារៀងរាល់ខែនោះឡើយ ប៉ុន្ដែលោកបង្ហើបថាតារាទាំងអស់ដែលកុងត្រានៅGalaxyពិតជាមានប្រាក់ខែមែន។

ខេម មិនទាន់កំណត់ការវិល​ចូលស្រុកវិញឡើយព្រោះជាទម្លាប់លោកតែងតែនាំសង្សារទៅដើរលេងនៅបារាំងរយៈពេល១ខែទើបវិលវិញ។ដោយឡែកឆ្នាំនេះដោយសារមិនសូវមានការរវល់ក្នុងស្រុកព្រោះតែគ្មានConcertsច្រៀងផងទើបធ្វើឲ្យខេម កាន់តែនៅកម្សាន្ដជាមួយអនាគតភរិយាយូថ្ងៃថែមទៀត។អ្វីដែលគូរឲ្យកត់សម្គាល់ក្រោយចាប់អាជីពចម្រៀងនៅថោន រហូតមកទើរនៅGalaxyនេះខេម បានសម្រេចបំណងធំក្លាយទៅជាតារាចម្រៀងល្បីនិងមានហាងផ្ទាល់ខ្លួននៅក្រៅពីសិល្បៈផងដែរ។

ប៉ុន្ដែកាលពីដើមខែមីនា ខេម ធ្លាប់ទម្លាយសារថាលោកនៅមិនទាន់សម្រេចបំណងមួយទៀតនោះគឺការទិញរថយន្ដតំនើបម៉ាកLexus Lx570 ស៊េរីថ្មីដែលមានតម្លៃជាង២០ម៉ឺនដុល្លារ ខណៈដែលពេលនេះគេឃើញលោកបានជិះរថយន្ដម៉ាកRange Rover ព័ណសយ៉ាងកាលីពទៅហើយ។ដោយឡែកទាក់ទងរឿងដឹកដៃស្រីកា ចូលរោងការវិញខេម បានប្រាប់អ្នកកាសែតនៅថ្ងៃសម្ពោធហាងថាលោកមិនទាន់អាចកំណត់ពេលវេលាបានទេ តែយ៉ាងយូ២ទៅ៣ឆ្នាំខាងមុខនេះទៀតនឹងដឹងច្បាស់ហើយ៕

RELATED ARTICLES