Sunday, June 22, 2025
Homeតារាខ្មែរប៉ាច គីមមួយ ស្នេហាប្រឈមហានិភ័យ

ប៉ាច គីមមួយ ស្នេហាប្រឈមហានិភ័យ

ចំណងស្នេហាស្រីស្រស់នាងប៉ាច គីមមួយ ជាមួយប្រុសក្មេងលោកសយ រតនៈ បានឆាបឆេះជាង២ឆ្នាំហើយដែលរយៈពេលចុងក្រោយនេះបន្ទាប់ពីនាងគីមមួយ ប្រកែកឡើងរោយមាត់ ខណៈដែលរតនៈ ផ្អើលៗជាមួយអ្នកកាសែតនោះស្រាប់តែពួកគេហ៊ានបណ្ដើរគ្នាជាចំហហើយរាល់ពេលដែលនាងគីមមួយ ទៅច្រៀងសម្ដែងនៅឆាកតន្រ្ដីណាតែងតែមានប្រុសរូបសង្ហារនេះជូនទៅនិងដឹកនាងមកផ្ទះវិញជាប្រចាំ។

ភាពស្អិតល្មូតរវាងគីមួយ-រតនៈ ដូចប្ដីប្រពន្ធទើបរៀបការហើយថ្មោងថ្មីបែបនេះធ្វើឲ្យនាងគីមមួយ មានក្ដីរីករាយណាស់ព្រោះចំណងស្នេហាថ្មីរបស់នាងនេះត្រូវបានអ្នករួមអាជីពពិសេសតារាជ្រកកោនក្រោមដំបូលហង្សមាសដូចគ្នាសុទ្ធតែដឹងថាពួកគេជាគូសង្សារនិងគ្នាដោយមានអ្នកខ្លះថែមទាំងជម្រុញឲ្យគូស្នេហ៍តារា១គូនេះឆាប់ចូលរោងការទៀតផង ខណៈដែលនាងគីមមួយ ថាមិនទាន់គិតគូរឿងធ្វើកូនក្រមុំនេះទេ ស្របពេលរតនៈ ថាចង់ឲ្យទស្សនិកជនតាមដានតទៅទៀតសិន។

ទោះជានាងប៉ាច គីមមួយ ក្លាហានហ៊ានកៀកកើយលោកសយ រតនៈ ជាសាធារណៈដូចគូស្នេហ៍តារាមួយចំនួនទៀតក្ដី ប៉ុន្ដែចំណងស្នេហារបស់តារាទាំង២មានការវិវត្តិន៍ទៅរកការប្រឈមហានិភ័យទៅវិញនៅរយៈពេលចុងក្រោយនេះដោយសារតែនាងគីមមួយ ហាក់ប្រចណ្ឌទៅលើរតនៈ នៅពេលដែលប្រុសសង្ហាររូបនេះបានបង្ហាញសញ្ញាទៅស្និតស្នាលជាមួយស្រីផ្សេង។

តារាសិល្បៈរួមអាជីពសម្ដែងការព្រួយបារម្ភខ្លាចតែនាងគីមមួយ មិនអាចរក្សារស្នេហាថ្មីនេះបានហើយដើរជាន់ដានគន្លងស្នេហ៍ចាស់ព្រោះនៅពេលដែលនាងចែកផ្លូវគ្នាជាមួយអតីតប្ដីជាតារាចម្រៀងម្នាក់កាលពីឆ្នាំមុននោះក៍កើតឡើងដោយសារតែភ្លើងប្រចណ្ឌដែរ។យ៉ាងណាមន្ដស្នេហ៍នាងគីមមួយ ពិតជាមិនធម្មតានោះទេព្រោះមានមន្រ្ដីធំៗនិងប្រុសសម្បូរទ្រព្យជាច្រើនរងចាំត្រងស្នេហានាង។

ប៉ុន្ដែរឿងដែលគីមមួយ តែងតែទាត់ចោលសំណើរស្នេហ៍ពីសំណាក់លោកធំៗនោះដោយនាងវាចាថារឿងគេចិញ្ចឹមមិនមែនងាយស្រួយនោះទេ។នាងនិយាយត្រង់ៗថាស្រលាញ់តែប្រុសក្មេងៗបើប្រុសអាយុចាប់ពី៤០ឆ្នាំឡើងនាងគ្មានអារម្មណ៍ឡើយ មិនបាច់តាមញ៉ែនាងទៀតទេ៕

RELATED ARTICLES