Friday, June 20, 2025
Homeព័ត៌មានជាតិថៅកែប្រុស ចាប់រំលោភកូនឈ្នួលក្រមុំ

ថៅកែប្រុស ចាប់រំលោភកូនឈ្នួលក្រមុំ

ខេត្តកំពង់ឆ្នាំង ៖ បុរសម្នាក់ បានចាប់រំលោភសេពសន្ថវៈលើកូនឈ្មួលក្រមុំរបស់ខ្លួន លុះក្មេងស្រីរងគ្រោះទម្លាយរឿង ប្រាប់ឪពុកម្តាយ ក៏ឈានដល់ការដាក់ពាក្យបណ្តឹង ឲ្យសមត្ថកិច្ចចាប់ជនសង្ស័យជាថៅកែប្រុស នាំយកទៅចាត់ការតាមច្បាប់។

ការចាប់ខ្លួនជនសង្ស័យជាថៅកែប្រុស ដែលប៉ុនប៉ងចាប់រំលោភសេពសន្ថវៈលើកូនឈ្នួលរបស់ខ្លួននេះ បានធ្វើឡើង កាលពីវេលាម៉ោង ៨និង៣០នាទីព្រឹក ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ នៅចំណុចផ្ទះរបស់ជនសង្ស័យ ស្ថិតក្នុងភូមិទួលខ្ពស់ ឃុំជៀប ស្រុកទឹកផុស។

ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន ពាក់ព័ន្ធករណីប៉ុនប៉ងរំលោភសេពសន្ថវៈលើកូនឈ្នួលស្រីរបស់ខ្លួននោះ មានឈ្មោះជា សុវណ្ណ ភេទប្រុស អាយុ ៥០ឆ្នាំ មុខរបរអាជីវករ មានលំនៅក្នុងភូមិទួលខ្ពស់ ឃុំជៀប ស្រុកទឹកផុស។ ចំណែកក្មេងស្រីរងគ្រោះ គឺជាអនីតិជន សព្វថ្ងៃបម្រើការងារផ្ទះឱ្យជនសង្ស័យ និងស្នាក់នៅផ្ទះរបស់ជនសង្ស័យមួយផ្សេងទៀត ស្ថិតនៅ ភូមិស្រែតាជ័យ  ឃុំអភិវឌ្ឍន៍ ស្រុកទឹកផុស។

តាមប្រភពពីមន្ត្រីកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង បានឱ្យដឹងថា កាលពីវេលាម៉ោង ៨និង៣០នាទីព្រឹក ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ កម្លាំងការិយាល័យជួញដូរមនុស្ស កងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង ដឹកនាំដោយលោកវរសេនីយ៍ឯក ហង្ស សុជាតិ មេបញ្ជាការរង កងរាជអាវុធ ហត្ថខេត្ត យោងតាមដីកាបញ្ជាឱ្យចូលខ្លួនលេខ១៣៨៤ ចុះថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ និងដោយបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី សាក់ សារ៉ាង មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង ព្រមទាំងមានការសម្របសម្រួលពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង កម្លាំងជំនាញ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះជា សុវណ្ណ ភេទប្រុស អាយុ៥០ឆ្នាំ មុខរបរអាជីវករ រស់នៅភូមិទួលខ្ពស់ ឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ពីបទប៉ុនប៉ងរំលោភសេពសន្ថវៈ លើអនីតិជនមិនទាន់គ្រប់អាយុ ដែលប្រព្រឹត្តិនៅចំណុចផ្ទះជនសង្ស័យជាកូនឈ្នួល ស្ថិតនៅភូមិស្រែតាជ័យ ឃុំអភិវឌ្ឍន៍ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។

ប្រភពដដែលបន្តថា វត្ថុតាងដែលសមត្ថកិច្ចចាប់យក រួមមាន ទូរស័ព្ទដៃចំនួន ៣គ្រឿង រថយន្តចំនួន ១គ្រឿង ម៉ាក TOYOTA HILUX REVO ពណ៌ត្រេអ៊ី ពាក់ស្លាកលេខ ខ.ម 2-1356។

ជនសង្ស័យ  រួមនិងវត្ថុតាងខាងលើ ត្រូវបានសមត្ថកិច្ចជំនាញរៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES