Tuesday, March 31, 2026
Homeតារាខ្មែរសម តារា រៀបការកូនប្រុស

សម តារា រៀបការកូនប្រុស

ភ្នំពេញៈអតីតតារាសម្ដែងកាលពីទស្សវត្សន៍ឆ្នាំ៩០ លោកសម តារា បានរៀប​ការ​កូន​ប្រុសឈ្មោះលោកតារាសក្ដិ ជាមួយអ្នកនាងសុគន្ធទេពី កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ ដែលពិធីជប់លៀងធំរៀបចំនៅមជ្ឈមណ្ឌុលកោះពេជ្រ អគារC  មានភ្ញៀវ​ជាមន្រ្ដី​ធំៗ​ជា​ច្រើន​បានចូលរួម។យោងតាមរយៈរូបវីដេអូត្រូវបានចែកចាយ(Share) នៅលើបណ្ដាញសង្គម មង្គល ការ​កូនលោកសម តារា​ មានការអញ្ជើញចូលរួមដោយសម្ដេច​ទៀ បាញ់,សម្ដេច ស ខេង ,សម្ដេចសាយ ឈុំ,សម្ដេច​ម៉ែន សំអន ,លោក​ជំទាវឃួន សុដារី ,ឯកឧត្តមហ៊ុន ម៉ានី ,ឯកឧត្តមហ៊ុន ម៉ានិត ,ឯក​ឧត្តម​ខៀវ កាញារីទ្ធ និងលោកជីវ កេង ជាដើម ។ក្នុងទឹកមុខរំភើបរីករាយលោកសម តារា បានចេ​ញ​​មក​ទទួលភ្ញៀវនៅច្រកចូលពិធីនិងជូនដំណើរភ្ញៀវទៅអង្គុយតាមតុនីមួយ​ៗក្នុងកាយ​វិការគោរពបំផុត​។ប៉ុន្ដែតាមរយៈរូបភាពចែក​ចាយ​លើ​បណ្ដាញសង្គមទាំងនោះគេមិនឃើញ​មាន​តារាធ្លាប់រួមអាជីពជាមួយលោកសម តារា ត្រូវ​បានលោកអញ្ជើញឲ្យចូលរួមញាំ​ការកូន​លោក​ឡើយ ។

តាមព័តមានថាកូនប្រុសលោកសម តារា គឺលោកតារាសក្ដិ ជាមេធាវី ហើយភរិយា​លោក​​អ្នក​នាង​សុគន្ធទេពី ក៍ជាមេធាវីដូចគ្នា ហេតុនេះហើយបានជាមានវត្តមានលោកជីវ កេង ប្រ​ធាន​តុលាការកំពូលអញ្ជើញចូលរួមដែរ ។ប្រភពថាក្រោយលោកសម តារា ផ្ដាច់ខ្លួន​ពី​អា​ជីព​សម្ដែងលោកបានរៀបការជាមួយក្មួយស្រីសម្ដេចម៉ែន សំអន ហើយចំណង​ស្នេហ៍នេះ​ទទួល​​​បានកូន៣នាក់(ប្រុស២ស្រី១) ក្នុងនោះលោកតារាសក្ដិ ជាកូនច្បង ។

 គួរបញ្ជាក់ថាឯកឧត្តមបណ្ឌិតសម តារា ជាតំណាងរាស្រ្ដមណ្ឌុលខេត្តស្វាយរៀង បច្ចុ​ប្បន្នលោកមានតួនាទីជានាយឧត្តមសេនីយ(ផ្កាយ៤) និងត្រូវបានព្រះករុណាព្រះបាទ​សម្ដេច​ព្រះបរមនាថ នារោត្តម សីហមុនី ចេញព្រះរាជក្រឹត្យ​ត្រាស់បង្គាប់តែងតាំងមុខតំណែងជា​អនុ​រដ្ឋលេខាធិការក្រសួងមហាផ្ទៃ កាលពីខែមីនា ឆ្នាំ​២០២០ ។មុនតែងតាំងតួនាទីថ្មី​លោក​សម តារា ធ្លាប់មានតួនាទីជាអគ្គនាយករងនៃអគ្គនាយដ្ឋានភស្ដុភា និងហិរញ្ញវត្ថុ​ ក្រសួង​មហា​ផ្ទៃ ផងដែរ ។

សូមរំលឹកថាលោកសម តារា ធ្លាប់ប្រឡូកសិល្បៈជាមួយតារាជំនាន់លោកមានដូចជា​លោក​ខៃ ប្រ​សិទ្ធ ,ទេព រិនដារ៉ូ ,យស បូវណ្ណៈ ,សុវណ្ណមុនី ,ចា ​រិទ្ធី និងពេជ្រ ភិរុណ ជាដើម ។លោកបាន​ផ្ដាច់ខ្លួនពីចង្កោមអ្នកសិល្បៈទាំងស្រុងក្រោយកាន់តួនាទីធំនៅក្នុងរាជការ ហើយ​គេមិនដែល​ឃើញលោកចូលរួមកម្មវិធីរបស់មិត្តភក្ដិចាស់​ឡើយ ទើបមង្គលការកូន​ច្បងនេះ​លោក​តារា ក៍​មិនឃើញហៅភ្ញៀវជាតារារួមជំនាន់ឲ្យចូលរួមដែរ ។ក្រៅពីលោក​សម តារា អតីតតារាដែល​ឡើង​ឋានៈធំក្នុងជូររដ្ឋាភិបាលពេលនេះក៍មានលោកទេព វាសនា និងនូ ជីវ័ន្ដ ជាដើម ។

តាមប្រភពថាមង្គលការកូនលោកសម តារា ចំណាយអស់រាប់សិបម៉ឺនដុល្លារ ព្រោះ​ការ​រៀបចំប្រណិតបំផុត ដោយសាតែភ្ញៀវរបស់លោកជាមន្រ្ដីធំៗគ្រប់ជាន់ថ្នាក់ ។ទស្ស​និកជន​ដែល​ធ្លាប់គាំទ្រលោកសម តារា បានបង្ហាញការរីករាយនៅពេលដែលដឹងថា​លោក​កំ​ពុង​រស់​នៅយ៉ាងសុខសាន្ដ និងថាមិនយូទេលោកនឹងក្លាយទៅជាជីតាហើយ ៕

RELATED ARTICLES