Tuesday, March 31, 2026
Homeសន្ដិសុខសង្គមសន្តិសុខសង្គមស៊ីដាច់ម៉ូតូក្លើ១ខែ ជាប់ខ្នោះ

ស៊ីដាច់ម៉ូតូក្លើ១ខែ ជាប់ខ្នោះ

ភ្នំពេញៈ ជនសង្ស័យជាកម្មកររោងចក្រម្នាក់ បានខ្ចីម៉ូតូបុរសជាអ្នកដឹកជញ្ជូនអីវាន់ម្នាក់ ដែលជាអ្នកស្គាល់គ្នាជិះ ដោយប្រាប់ថា ទៅរកទិញអីហូបមួយភ្លែត រួចក៏ជិះគេចបាត់ជាង១ខែ ចុងក្រោយ មានអ្នកស្គាល់បានប្រទះឃើ ញជនសង្ស័យខាងលើ កំពុងស្នាក់នៅបន្ទប់ជួល មួយកន្លែង ក៏បានទៅប្រាប់ម្ចាស់ម៉ូតូ និងឃាត់ជនសង្ស័យ ប្រ គល់ឱ្យសមត្ថកិច្ច ចាត់ការតាមច្បាប់។

ករណីរំលោភលើទំនុកចិត្ត (ស៊ីដាច់ម៉ូតូ) ខាងលើនោះ បានកើតឡើង កាលពីវេលាម៉ោង១ និង២០នាទីរំលងអធ្រាត្រ ឈានចូល ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៦ មកម៉្លេះ ស្ថិតនៅតាមផ្លូវបេតុង ក្នុងភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បើគិត រហូតមកដល់ថ្ងៃឃាត់ខ្លួនជនសង្ស័យរូបនោះ បានមានរយៈ ពេលជាង១ខែហើយ។

ជនសង្ស័យដែលត្រូវសមត្ថកិច្ចឃាត់ខ្លួនខាងលើ មានឈ្មោះសួន ដារ៉ា ភេទប្រុស អាយុ២០ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅបន្ទប់ ជួលជាន់ទី៣ ស្ថិតក្នុងភូមិអូដឹម សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ (ត្រូវសមត្ថកិច្ចឃាត់ខ្លួន នៅវេលាម៉ោង១១ និង៣០នាទីយប់ ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦)។ ដោយឡែក បុរសរងគ្រោះជាម្ចាស់ម៉ូតូ មានឈ្មោះយ៉ា សុខហេង អាយុ២៩ឆ្នាំ មុខរបរ ដឹកជញ្ជូន ស្នាក់នៅផ្ទះជួលក្នុងភូមិព្រៃកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង១និង២០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៦ ជនរងគ្រោះបានជិះម៉ូតូ១គ្រឿង ម៉ាកហុងដាស្កុបពី សេ១១០ ពណ៌ខ្មៅ ផលិតឆ្នាំ២០២៥ ពាក់ស្លាកលេខ ភ្នំពេញ 1LS-៨៦២៥ លេខតួនិងលេខម៉ាស៊ីន ៨១៧៨៧២១ ទៅលេងបន្ទប់ជួលបងប្អូនជីដូនមួយនៅក្រោយផ្សារព្រៃទា។ ក្រោយពេលអង្គុយលេងបានមួយសន្ទុះ ក៏បានជិះម៉ូតូខាងលើចេញ ទៅមើលគេលេងបាល់ទះ នៅក្បែរផ្សារព្រៃទាបន្តិច ទើបជិះម៉ូតូចេញទៅផ្ទះវិញ ហើយបានជួបជនសង្ស័យជាអ្នក ស្គាល់គ្នានៅតាមផ្លូវ ពេលនោះជនសង្ស័យបានពឹងឱ្យជួយឌុបជូនទៅផ្ទះ នៅម្តុំបុរីសែនមនោរម្យ ភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។

ប្រភពដដែលបន្តថា លុះពេលទៅដល់ ជនសង្ស័យបានធ្វើជាដើរចុះដើរឡើង រួចក៏បានឱ្យជនរងគ្រោះជួយឌុបជូនត្រលប់ទៅផ្សារព្រៃទា វិញ ហើយពេលទៅដល់ផ្លូវបេតុងក្រោយផ្សារព្រៃទា ស្ថិតក្នុងភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ជនសង្ស័យរូបនោះ បាន សុំខ្ចីម៉ូតូរបស់ជនរងគ្រោះជិះ ដោយប្រាប់ថា ទៅរកទិញអាហារហូបមួយភ្លែត។ ខណៈនោះ ជនរងគ្រោះក៏បានព្រមឱ្យខ្ចីជិះ បន្ទាប់មកជននោះ ក៏ជិះយកទៅបាត់រហូតតែម្តង តែជនរងគ្រោះមិនបានដាក់ពាក្យប្តឹងភ្លាមៗនោះទេ គឺបានទុកពេល៣ថ្ងៃ ដើម្បីឱ្យជនសង្ស័យយកម៉ូតូមកឱ្យវិញ ប៉ុន្តែជននោះមិនព្រមយកឱ្យវិញឡើយ ទើបជនរងគ្រោះទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិនគរបាលរដ្ឋបាលចោមចៅទី៣ ឱ្យជួយអន្តរាគមន៍។

ប្រភពខាងលើ បញ្ជាក់ថា រហូតមកដល់វេលាម៉ោង៩យប់ ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ មានអ្នកស្គាល់គ្នាបានមកប្រាប់ជនរងគ្រោះជា ម្ចាស់ម៉ូតូថា ប្រទះឃើញជនសង្ស័យកំពុងស្នាក់នៅផ្ទះជួលជាន់ទី៣ ភូមិអូដឹម សង្កាត់ចោ មចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ហើយភ្លាមនោះ ជនរងគ្រោះ ក៏បានទៅធ្វើការឃាត់ខ្លួនជនសង្ស័យ រួចប្រគល់ឱ្យនគរបានប៉ុស្តិ៍ចោមចៅទី៣ចាត់ការតាមច្បាប់តែម្តង។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពបោកយកម៉ូតូរបស់ជន រងគ្រោះខាងលើ ប្រាកដមែន ប៉ុន្តែក្រោយមក មានក៏មិត្តភក្តិម្នាក់ទៀតបានខ្ចីម៉ូតូនោះជិះរួចក៏ស៊ីដាច់បន្តទៀតបាត់ហើយ។

ជនសង្ស័យខាងលើ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញ រៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិ វិធី៕

RELATED ARTICLES