Wednesday, June 25, 2025
Homeព័ត៌មានអន្តរជាតិលោកចូបៃដិន បំពេញទស្សនកិច្ចអ៊ីស្រាអែល ខណៈ​​​អ៊ីរ៉ង់ ព្រមានចាប់ដៃហាម៉ាស ប្រឆាំង​អ៊ីស្រាអែល

លោកចូបៃដិន បំពេញទស្សនកិច្ចអ៊ីស្រាអែល ខណៈ​​​អ៊ីរ៉ង់ ព្រមានចាប់ដៃហាម៉ាស ប្រឆាំង​អ៊ីស្រាអែល

ប្រធានាធិបតី អាមេរិកលោកចូបៃដិន នឹងធ្វើដំណើរមកកាន់ប្រទេសអ៊ីស្រាអែលនៅថ្ងៃពុធថ្ងៃទី​១៨ខែតុលាដើម្បី​បង្ហាញការគាំទ្រដែកថែបនៅពេលដែលក្រុងវ៉ាស៊ីនតោនព្យាយាមការពារសង្រ្គាមដែលកំពុងកើនឡើងនៅតំបន់ហ្គាហ្សាមិនអោយធ្លាក់ចូលទៅក្នុងជម្លោះក្នុងតំបន់។

ការធ្វើដំណើរនេះកើតឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីក្រុមឧទ្ទាមហាម៉ាសដែលមានមូលដ្ឋាន​នៅហ្គាហ្សា​បានទម្លុះព្រំដែនដែលមានកំពែងរឹងមាំរបស់អ៊ីស្រាអែល ដោយបានបាញ់ប្រហារ ចាក់ និងដុតសម្លាប់​មនុស្ស​ជាង ១៤០០នាក់ដែលភាគច្រើនជាជនស៊ីវិល។

រដ្ឋមន្ត្រីការបរទេសលោក Antony Blinken បាននិយាយថា ដំណើរទស្សនកិច្ចរបស់លោក បៃដិននឹងក្លាយជា​សេចក្តីថ្លែងការណ៍នៃសាមគ្គីភាពជាមួយអ៊ីស្រាអែលនិងការប្តេជ្ញាចិត្តយ៉ាងមុតមាំចំពោះសន្តិសុខរបស់ខ្លួន។ទីក្រុងវ៉ាស៊ីនតោនបានបញ្ជូនក្រុមវាយប្រហារនាវាផ្ទុកយន្តហោះចំនួនពីររួចហើយទៅកាន់សមុទ្រមេឌីទែរ៉ាណេភាគខាងកើតដើម្បីរារាំងសកម្មភាពអរិភាពប្រឆាំងនឹងអ៊ីស្រាអែល។

IDF៖ទស្សនកិច្ចរបស់លោកបៃដិន មិនពន្យារពេលការលុកលុយទឹកដីហ្គាហ្សាទេ

កងកម្លាំងយោធាការពារអ៊ីស្រាអែល(IDF)បាននិយាយថា ដំណើរទស្សនកិច្ចដែលបានគ្រោងទុករបស់​ប្រធា​នាធិបតីអាមេរិក លោក ចូបៃដិននៅថ្ងៃពុធនេះ វានឹងមិនធ្វើឱ្យមានភាពស្មុគស្មាញ ឬពន្យារពេលការវាយ​ប្រហារ​តាមផ្លូវគោគទៅលើតំបន់ហ្គាហ្សានោះទេ ។នេះបើតាមអ្នកនាំពាក្យIDFបានប្រាប់ CNN កាលពីថ្ងៃអង្គារ​ទី១៧តុលាឆ្នាំ ២០២៣។

អ្នកនាំពាក្យអន្តរជាតិនៃកងកម្លាំងការពារអ៊ីស្រាអែល វរសេនីយ៍ទោ Jonathan Conricus បានប្រាប់ CNN ថាខ្ញុំជឿថាលោក បៃដិន គាំទ្រយុទ្ធនាការរបស់អ៊ីស្រាអែលក្នុងការកម្ចាត់ក្រុមហាម៉ាស។Conricus បានបន្ត​ថាខ្ញុំគិតថាប្រធានាធិបតីក៏បាននិយាយថា ក្រុមហាម៉ាសត្រូវតែត្រូវបាន​បំផ្លាញហើយនោះ​គឺជា​គោល​ដៅយោ​ធារបស់យើង។

អាល្លឺម៉ង់ ព្រមានហេសបូឡាហ៍និងអ៊ីរ៉ង់កុំឱ្យធ្វើអន្តរាគមន៍

អធិការបតីអាល្លឺម៉ង់លោក Olaf Scholz បានព្រមានក្រុម ហេសបូឡាហ៍ និងអ៊ីរ៉ង់កុំឱ្យធ្វើអន្តរាគមន៍ក្នុងជម្លោះ​អ៊ីស្រាអែល-ហាម៉ាស។

លោកScholzបាននិយាយនៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយព្រះមហាក្សត្រហ្ស៊កដានី Abdullah II bin al Hussein កាលពីថ្ងៃអង្គារនៅទីក្រុងប៊ែរឡាំងថា ខ្ញុំបានព្រមាន ហេសបូឡាហ៍និងអ៊ីរ៉ង់យ៉ាងច្បាស់​កុំឱ្យធ្វើអន្ត​រា​គមន៍​ក្នុងជម្លោះនេះ។

លោក Scholz បាននិយាយថា រួមគ្នាជាមួយសម្ព័ន្ធមិត្តរបស់យើង យើងក្នុងនាមជារដ្ឋាភិបាលអាល្លឺម៉ង់​កំពុងធ្វើ​អ្វី​គ្រប់យ៉ាងនៅក្នុងអំណាចរបស់យើង ដើម្បីធានាថាជម្លោះនេះមិនកើនឡើងបន្ថែមទៀតទេ ហើយដើម្បីធានា​បាននូវ​សិទ្ធិ​មនុស្ស​ធម៌ទៅកាន់តំបន់ហ្គាហ្សា ដើម្បីសម្រាលទុក្ខលំបាករបស់ប្រជាជនស៊ីវិល។ ក្រុមហាម៉ាស​កំពុងប្រើប្រាស់ប្រជាជនស៊ីវិលនៅតំបន់ហ្គាហ្សាជាខែលការពារ។

លោក Scholz បានបន្តថា ប្រជាជនប៉ាឡេស្ទីនមិនមែនជាក្រុមហាម៉ាសទេ ហើយក្រុមហាម៉ាស់មិនមាន​សិទ្ធិនិ​យាយជំនួសពួកគេទេ។ ប្រជាជនប៉ាឡេស្ទីននៅតំបន់ហ្គាហ្សាពួកគេក៏ជាជនរងគ្រោះនៃក្រុមហាម៉ាស់ផងដែរ។

អ៊ីរ៉ង់ បានព្រមានធ្វើសកម្មភាពប្រឆាំងនឹងអ៊ីស្រាអែល

អ៊ីរ៉ង់បានព្រមានពីការធ្វើសកម្មភាពប្រឆាំងនឹងអ៊ីស្រាអែល នៅប៉ុន្មានម៉ោងខាងមុខនេះខណៈអ៊ីស្រាអែល​ត្រៀម​ខ្លួនសម្រាប់ការវាយលុកលើតំបន់ហ្គាហ្សាស្ទី្រប។

ក្រុមគាំទ្រដោយអ៊ីរ៉ង់និងក្រុមហេសបូឡាហ៍របស់លីបង់រួមដៃគ្នាបាញ់ផ្លោងទៅលើអ៊ីស្រាអែលនៅព្រំដែនលីបង់-អ៊ីស្រាអែល អស់រយៈពេលជាច្រើនថ្ងៃដោយបង្កើនភាពតានតឹងបន្ថែមទៀត​នៅពេលដែលអ៊ីស្រាអែលទម្លាក់​គ្រាប់បែកលើតំបន់ហ្គាហ្សាស្ទ្រីប ទៅភាគខាងត្បូង។

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Hossein Amirabdollahian បាននិយាយថាជម្រើសនិងសេណារីយ៉ូដែលអាច​ធ្វើ​បាន​ទាំងអស់គឺនៅទីនោះសម្រាប់ក្រុមហេសបូឡាហ៍។តាមធម្មតា មេដឹកនាំតស៊ូនឹងមិនអនុញ្ញាតឱ្យរបប​អ៊ីស្រាអែល​និយមធ្វើសកម្មភាពណាមួយនៅក្នុងតំបន់ហ្គាហ្សានោះទេ ហើយនៅពេលដែលពួកគេទទួល​បានជ័យជម្នះលើតំបន់ហ្គាហ្សាពួកគេនឹងបន្តទៅកាន់តំបន់តស៊ូផ្សេងទៀតនៅក្នុងតំបន់។ហេតុដូច្នេះហើយ​យើង​ត្រូវ​មានវិធានការបង្ការទុកជាមុនណាមួយដែលអាចកើតឡើង ក្នុងរយៈពេលប៉ុន្មានម៉ោងខាងមុខនេះ។

លោកបានបន្ថែមថា ប្រសិនបើយើងមិនការពារហ្គាហ្សាថ្ងៃនេះទេ ថ្ងៃស្អែក យើងត្រូវការពារគ្រាប់បែក​ផូស្វ័រនៅ​ក្នុងមន្ទីរពេទ្យកុមារនៃប្រទេសរបស់យើង។លោកបានបន្ថែមដោយសំដៅទៅលើការចោទប្រកាន់របស់ក្រុមសិទ្ធិមនុស្សថា អ៊ីស្រាអែលបាននិងកំពុងប្រើ​ប្រាស់​គ្រាប់បែកផូស្វ័រនៅក្នុង ការទម្លាក់គ្រាប់បែកពីលើអាកាសនៃតំបន់ហ្គាហ្សាតែអ៊ីស្រាអែល​បានបដិសេធ​ការ​ចោទប្រកាន់នេះ ៕

RELATED ARTICLES