យន្ដហោះចម្បាំងអាមេរិកដែលមានសមត្ថភាពបំបាំងកាយបានបាត់ខ្លួនកាលពីថ្ងៃអាទិត្យ ទី ១៧ខែកញ្ញា ក្នុងអំឡុងពេលហោះហើជំរុញឱ្យមានការអំពាវនាវ តាដល់អ្នកស្រុកក្នុងតំបន់ឱ្យជួយស្វែងរកទីតាំងយន្តហោះដែលមានតម្លៃរាប់លានដុល្លារ។

យន្តហោះ និងអ្នកបើកយន្តហោះនៅជាមួយកងនាវាចម្បាំង Marine Fighter Attack Training Squadron 501 ដែលមានមូលដ្ឋាននៅទីក្រុង Beaufort មិនឆ្ងាយពីឆ្នេរសមុទ្រ South Carolina នៃមហាសមុទ្រអាត្លង់ទិក។បន្ទាប់ពីអ្វីដែលអាជ្ញាធរដាក់ស្លាកថាគ្រោះថ្នាក់អ្នកបើកយន្តហោះ F-35 នៅរដ្ឋ South Carolina កាលពីរសៀលថ្ងៃអាទិត្យបានចុចកៅអីឆ័ត្រយោងលោតចេញពីយន្តហោះនោះ។គាត់បានរួចជីវិតហើយត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យ។ឈ្មោះអ្នកបើកយន្តហោះមិនត្រូវបានបញ្ចេញឲ្យដឹងទេ។អ្នកបើកយន្តហោះបានរួចរស់ជីវិតប៉ុន្តែយោធាបានបន្សល់ទុកនូវបញ្ហាដ៏ថ្លៃមួយ។វាមិនអាចស្វែងរកយន្តហោះឃើញទេ ដែលនាំឱ្យមូលដ្ឋានទ័ពCharleston សុំជំនួយពីអ្នកស្រុក។
នៅលើបណ្តាញសង្គម X ដែលពីមុនត្រូវបានគេស្គាល់ថាជា Twitterបានផ្សព្វផ្សាយថាប្រសិនបើអ្នកមានព័ត៌មានណាមួយដែលអាចជួយក្រុមសង្គ្រោះរបស់យើងកំណត់ទីតាំង F-35 សូមទូរស័ព្ទទៅមជ្ឈមណ្ឌលប្រតិបត្តិការការពារមូលដ្ឋាន។
អាជ្ញាធរមូលដ្ឋានបាននិយាយថា ពួកគេកំពុងស្វែងរក ដោយមានការសម្របសម្រួលជាមួយនិយតករអាកាសចរណ៍សហព័ន្ធ នៅជុំវិញបឹងពីរភាគខាងជើងនៃទីក្រុង Charleston ។
យន្តហោះដែលផលិតដោយក្រុមហ៊ុន Lockheed Martin មានតម្លៃប្រហែល ៨០លានដុល្លារអាមេរិកក្នុងមួយគ្រឿង ៕