Friday, June 27, 2025
Homeព័ត៌មានអន្តរជាតិលោកស្រេតថា៖គណៈរដ្ឋមន្ត្រីថ្មី អាចត្រូវដាក់ថ្វាយ​មហាក្សត្រនៅថ្ងៃសុក្រ ខណៈលោកប្រាយុទ្ធ អស់សិទ្ធិ​នៅ​ក្នុងអគាររដ្ឋាភិបាល

លោកស្រេតថា៖គណៈរដ្ឋមន្ត្រីថ្មី អាចត្រូវដាក់ថ្វាយ​មហាក្សត្រនៅថ្ងៃសុក្រ ខណៈលោកប្រាយុទ្ធ អស់សិទ្ធិ​នៅ​ក្នុងអគាររដ្ឋាភិបាល

នាយករដ្ឋមន្ត្រីលោក ស្រេតថា ថាវីស៊ីន បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា បញ្ជីរាយនាមគណៈរដ្ឋមន្ត្រីត្រូវ​បានបញ្ចប់ ហើយ ទំនងជានឹងត្រូវបានដាក់ថ្វាយព្រះមហាក្សត្រឡាយព្រហស្ថលេខានៅថ្ងៃសុក្រនេះ។លោកស្រេតថា បាននិយាយថាខ្ញុំរំពឹងថា លេខាធិការដ្ឋានខុទ្ទកាល័យនឹងបញ្ចប់ការត្រួតពិនិត្យ​លក្ខណៈសម្បត្តិ​របស់រដ្ឋមន្ត្រីថ្មីនៅថ្ងៃសុក្រ បន្ទាប់មកបញ្ជីឈ្មោះនឹងត្រូវដាក់ជូនព្រះបរមរាជវាំង។

ជាមួយគ្នានេះដែរលោកលោកក៏បានបញ្ជាក់យ៉ាងច្បាស់លាស់ថា លោក Pichit Chuenban ដែលជាមេធាវីស្និទ្ធ​នឹង​អតីតនាយករដ្ឋមន្ត្រីថាក់ស៊ីន ស៊ីណាវ៉ាត្រានិងក្រុមគ្រួសារត្រូវបានប្រគល់កៅអីគណៈរដ្ឋមន្ត្រីមួយផងដែរ។ទោះជាយ៉ាងណា លោកនាយករដ្ឋមន្ត្រី ថាលោកកំពុងស្វែងរកយោបល់ពីក្រុមប្រឹក្សារដ្ឋ ដែលជាទីប្រឹក្សាច្បាប់​របស់​រដ្ឋាភិបាលអំពីក្រមសីលធម៌ទាក់ទងនឹងការតែងតាំងលោក Pichit Chuenban ។ លោកបន្ថែមថាប្រសិន​បើ​ក្រុមប្រឹក្សារដ្ឋនិយាយថាមិនអីទេ ខ្ញុំសង្ឃឹមថាបញ្ហានេះនឹងចប់។

លោកស្រេតថាបាននិយាយថា ជួរគណៈរដ្ឋមន្ត្រីរបស់លោកនឹងមិនពេញចិត្តគ្រប់ភាគីទាំងអស់​នោះទេប៉ុន្តែការ​សម្រេចចិត្តរបស់ដៃគូចម្រុះទាំងអស់ក្នុងការជ្រើសរើសរដ្ឋមន្ត្រីគួរតែត្រូវបានគោរព ហើយសាធារណជនគួរតែរង់​ចាំមើលការអនុវត្តន៍របស់រដ្ឋមន្ត្រី។

ប្រាយុទ្ធចាន់អូចា បន់ឲ្យថៃមានសន្តិភាពនៅថ្ងៃចុងក្រោយ

 មុននឹងចាកចេញពីតំណែងនាយករដ្ឋមន្ត្រីដែលផុតអាណត្តិនៅថ្ងៃព្រហស្បតិ៍ទី៣១សីហានេះ លោកប្រាយុទ្ធ​ចាន់អូចា បាននិយាយលោកប្រាថ្នាចង់បានសន្តិភាពនៅក្នុងប្រទេសថៃ។ភ្លាមៗបន្ទាប់ពីមកដល់វិមានរដ្ឋាភិបាលប៉ុន្មាននាទីកាលពីវេលាម៉ោង ៩ព្រឹក ឧត្តមសេនីយប្រាយុទ្ធបានទៅ​គោរព​ម្ចាស់ទឹកម្ចាស់របស់វិមានរដ្ឋាភិបាល មុនពេលលោកត្រូវចាកចេញ ។

នៅពេលអ្នកសារព័ត៌មានសួរអំពីបំណងប្រាថ្នារបស់លោក នាយករដ្ឋមន្ត្រីផុតអាណត្តិបាននិយាយថាខ្ញុំ​សូមជូន​ពរ​​ឲ្យប្រទេសមានសន្តិភាព និងមានសុភមង្គលគ្រប់ៗគ្នា។

លោក ប្រាយុទ្ធ បាននិយាយថាថ្ងៃព្រហស្បតិ៍គឺជាថ្ងៃចុងក្រោយរបស់ខ្ញុំដែល​ធ្វើការនៅវិមានរដ្ឋាភិបាលទោះបីជា​ខ្ញុំនឹងបន្តក្នុងតួនាទីជាអ្នករដ្ឋាភិបាលចាំផ្ទះរហូតដល់នាយករដ្ឋមន្ត្រីថ្មីចូលកាន់តំណែងជាផ្លូវការក៏ដោយ។លោកត្រូវបានគេកំណត់ពេលចេញពីវិមានរដ្ឋាភិបាលនៅម៉ោង ២ រសៀល តាមរថយន្តឯកជនរបស់គាត់។

លោក ស្រេតថា ថាវីស៊ីន នាយករដ្ឋមន្ត្រីចូលកាន់តំណែង កំពុងបង្កើតគណៈរដ្ឋមន្ត្រីរបស់ខ្លួនដែលត្រូវ​បានគេ​រំពឹងថានឹងចូលកាន់តំណែងនៅខែក្រោយបន្ទាប់ពីបានស្បថចូលកាន់តំណែងនៅចំពោះព្រះភ័ក្ត្រព្រះមហាក្សត្រហើយសេចក្តីថ្លែងការណ៍គោលនយោបាយត្រូវបានដាក់ជូនសភា ៕

RELATED ARTICLES