Monday, June 30, 2025
Homeព័ត៌មានអន្តរជាតិអាមេរិក ចាប់ដៃឥណ្ឌា ពង្រឹងនាក់ទំនងការពារជាតិ និងពាណិជ្ជកម្ម ទប់ទល់ឥទ្ធិពល​ចិន

អាមេរិក ចាប់ដៃឥណ្ឌា ពង្រឹងនាក់ទំនងការពារជាតិ និងពាណិជ្ជកម្ម ទប់ទល់ឥទ្ធិពល​ចិន

ប្រធានាធិបតីអាមេរិកលោកចូបៃដិន និងនាយករដ្ឋមន្ត្រីឥណ្ឌាលោកនរិន្ទ្រ ម៉ូឌីបានសាទរចំពោះយុគសម័យ​ថ្មីក្នុងការពង្រឹងទំនាក់ទំនងរបស់ពួកគេបន្ទាប់ពីសេតវិមានបានក្រាលកម្រាលព្រំក្រហមសម្រាប់នាយករដ្ឋមន្ត្រីឥណ្ឌាកាលពីថ្ងៃព្រហស្បតិ៍។នៅក្នុងជំនួបដ៏កម្ររនេះមេដឹកនាំទាំងពីរបានលើកឡើងពីកិច្ចព្រម​ព្រៀងលើវិស័យ​ការ​ពារជាតិនិងពាណិជ្ជកម្មដែលមានគោលបំណងប្រឆាំងនឹងឥទ្ធិពលសកលរបស់ចិន។

លោក បៃដិនបានប្រាប់លោក ម៉ូឌីក្នុងពិធីជប់លៀងនៅអាហារពេលល្ងាចថាពិតជារីករាយណាស់​សម្រាប់ប្រជា​ជាតិដ៏អស្ចារ្យពីរ មិត្តដ៏អស្ចារ្យពីរ និងមហាអំណាចពីរ។  ចំណែកឯលោកម៉ូឌីវិញបានឆ្លើយតបថាអ្នកជាមនុស្ស​និយាយទន់ភ្លន់ ប៉ុន្តែពេលនិយាយដល់សកម្មភាព អ្នកខ្លាំងណាស់។

ទោះបីជាប្រទេសទាំងនោះមិនមែនជាសម្ព័ន្ធមិត្តដែលមានសន្ធិសញ្ញាជាផ្លូវការហើយឥណ្ឌាបានពេញចិត្តចំពោះឯករាជ្យភាពរបស់ខ្លួនជាយូរមកហើយក៏ដោយក៏ទីក្រុងវ៉ាស៊ីនតោនចង់ឱ្យទីក្រុងដេលីធ្វើជាដៃគូយុទ្ធសាស្ត្រទប់ទល់នឹងប្រទេសចិន។ ខណៈពេលដែលមេដឹកនាំទាំងពីរមិនបានរិះគន់ទីក្រុងប៉េកាំង​ដោយផ្ទាល់នៅក្នុងសេច​ក្តី​ថ្លែង​ការណ៍ផ្លូវការនោះទេ ពួកគេបានសំដៅទៅលើរដ្ឋាភិបាលដែលដឹកនាំដោយលោកស៊ីជីនពីង ។លោកម៉ូឌីបានប្រាប់សភាអាមេរិកថា ពពកខ្មៅងងឹតនៃការបង្ខិតបង្ខំ និងការប្រឈមមុខដាក់គ្នា កំពុងលេចចេញ​ជា​ស្រ​មោល​នៅក្នុងឥណ្ឌូប៉ាស៊ីហ្វិក។ ស្ថិរភាពនៃតំបន់បានក្លាយជាកង្វល់រួមនៃភាពជាដៃគូរបស់យើង។បន្ទាប់ពីលោក បៃដិន និងម៉ូឌីបាននិយាយជាលក្ខណៈឯកជនអស់រយៈពេលជាងពីរម៉ោង​សេចក្តីថ្លែងការណ៍រួម​មួយក៏បាន ព្រមានអំពីការកើនឡើងនៃភាពតានតឹង និងសកម្មភាពអស្ថិរភាពនៅក្នុងសមុទ្រចិនខាងកើត និង​ខាង​ត្បូងហើយបានសង្កត់ធ្ងន់លើសារៈសំខាន់នៃច្បាប់អន្តរជាតិ និងសេរីភាពនៃការធ្វើនាវាចរណ៍។លោកបៃដិនបាននិយាយនៅពេលគាត់ស្វាគមន៍លោកម៉ូឌី នៅសេតវិមានថាបញ្ហាប្រឈម និងឱកាសដែល​កំពុង​ប្រ​ឈម​មុខ​នឹងពិភព​លោកក្នុងសតវត្សនេះ ទាមទារឱ្យឥណ្ឌា និងសហរដ្ឋអាមេរិកធ្វើការ និងដឹកនាំ​ជា​មួយគ្នា។

លោកម៉ូឌី កំពុងស្វែងរកការលើកឋានៈប្រទេសឥណ្ឌា ដែលជាប្រទេសមានប្រជាជនច្រើនជាងគេ​លើពិភព​លោក​​ដែលមានចំនួន១,៤ពាន់លាន និងមានសេដ្ឋកិច្ចធំជាងគេទី ៥បានស្ថិតនៅលើឆាកពិភពលោកក្នុងនាម​ជាមហាអំណាចខាងផលិតកម្មនិងការទូតខណៈខ្លួនកំពុងស្វែងការបញ្ជៀសទំនាក់ទំនងដ៏តានតឹងជាមួយប្រទេសចិន៕

RELATED ARTICLES