Monday, June 30, 2025
Homeព័ត៌មានអន្តរជាតិអ.ស.ប៖ អាស៊ាន ត្រូវតែទទួលខុសត្រូវ​លើរបបយោ​ធាមីយ៉ាន់ម៉ា ខណៈអាមេរិក ដាក់ទណ្ឌកម្មថ្មី​លើធនា​គារ​រដ្ឋ

អ.ស.ប៖ អាស៊ាន ត្រូវតែទទួលខុសត្រូវ​លើរបបយោ​ធាមីយ៉ាន់ម៉ា ខណៈអាមេរិក ដាក់ទណ្ឌកម្មថ្មី​លើធនា​គារ​រដ្ឋ

អ្នកជំនាញរបស់អង្គការសហប្រជាជាតិបាននិយាយកាលពីថ្ងៃពុធទី២១ខែមីនាថាប្រទេសជិតខាងអាស៊ីអាគ្នេយ៍របស់ប្រទេសមីយ៉ាន់ម៉ាដត្រូវតែពិចារណាលើការដាក់វិធានការដើម្បីដើម្បីឲ្យរបបនេះទទួលខុសត្រូវលើការគ្រប់គ្រងយោធារបស់ខ្លួន និងបានបន្ថែមថាប្លុកនេះគឺកំពុងជាប់គាំងលើវិធីដោះស្រាយវិបត្តិដែលកំពុងបន្ត។

លោក Thomas Andrews អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួល​បន្ទុកសិទ្ធិមនុស្ស​នៅ​មីយ៉ាន់​ម៉ា បាននិយាយថាសហគមន៍អន្តរជាតិក៏ត្រូវតែវាយតម្លៃឡើងវិញនូវវិធី​សាស្រ្តជាមូលដ្ឋានរបស់ខ្លួន​ចំពោះវិបត្តិនៅក្នុងប្រទេសមីយ៉ាន់ម៉ាផងដែរ។

លោកបានសង្កត់ធ្ងន់ថា សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)មិនត្រូវចូលរួមជាមួយមេដឹកនាំយោធា​របស់មីយ៉ាន់ម៉ានោះទេព្រោះថាមិនមានការរីកចម្រើនក្នុងការអនុវត្តផែនការសន្តិភាពចំនួនប្រាំចំណុចដែលបានព្រមព្រៀងគ្នារវាងប្លុក និងរបបយោធាបន្ទាប់ពីខ្លួនបានដណ្តើមអំណាចនៅក្នុងរដ្ឋប្រហារឆ្នាំ២០២១ ។

លោកAndrewsបាននិយាយនៅក្នុងសន្និសីទសារព័ត៌មានក្នុងទីក្រុងហ្សាកាតាថាវាដល់​ពេលហើយដើម្បីពិ​ចារ​ណា​ជម្រើសផ្សេងដើម្បីបំបែកភាពជាប់គាំងដ៏គ្រោះថ្នាក់។អាស៊ានត្រូវតែពិចារណាវិធានការដាក់បន្ទុកលើរបបយោធាចំពោះការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរនិងការមិនយកចិត្តទុកដាក់យ៉ាងម៉ឺងម៉ាត់ចំពោះការអនុវត្តការឯកភាពប្រាំចំណុច។

អាមេរិក នឹងដាក់ទណ្ឌកម្មថ្មីលើធនាគាររដ្ឋមីយ៉ាន់ម៉ា

យោងតាមប្រភពពីសារព័ត៌មានថៃបានឱ្យដឹងថា សហរដ្ឋអាមេរិកគ្រោងនឹងដាក់ទណ្ឌកម្មកម្រិតថ្មីក្នុង​សប្តាហ៍​នេះ ដើម្បីកាត់ផ្តាច់ហិរញ្ញវត្ថុដល់របបយោធាមីយ៉ាន់ម៉ា។

របាយការណ៍របស់ប្រទេសថៃចេញផ្សាយកាលពីថ្ងៃអង្គារទី២០ខែមិថុនាបាននិយាយថាសហរដ្ឋអាមេរិកនឹងប្រកាសដាក់ទណ្ឌកម្មថ្មីលើធនាគារពាណិជ្ជកម្មបរទេសមីយ៉ាន់ម៉ានិងធនាគារវិនិយោគនិងពាណិជ្ជកម្មមីយ៉ាន់ម៉ានៅថ្ងៃពុធ។

អ្នកនាំពាក្យរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាបាននិយាយថាខ្លួនមិនមានការព្រួយបារម្ភអំពីទណ្ឌកម្មថ្មីណាមួយទេ។ លោក Zaw Min Tun បានប្រាប់បណ្តាញផ្សព្វផ្សាយរដ្ឋ MWD កាលពីល្ងាចថ្ងៃអង្គារថាប្រទេសនេះធ្លាប់​មានបទ​ពិសោធន៍ដាក់ទណ្ឌកម្មពីមុនមកហើយពួកគេនឹងមិនប្រឈមមុខនឹងការខាតបង់ទេប្រសិនបើមានការដាក់ទណ្ឌកម្មថ្មីលើធនាគាររដ្ឋរបស់មីយ៉ាន់ម៉ា។

លោកបាននិយាយថា សហរដ្ឋអាមេរិកគ្រាន់តែធ្វើបែបនេះដើម្បីបង្កការលំបាកក្នុងសេដ្ឋកិច្ច និងនយោបាយ៕

RELATED ARTICLES