Monday, June 30, 2025
Homeព័ត៌មានអន្តរជាតិក្រុមសង្គ្រោះ រកឃើញសំឡេងក្នុងបាតសមុទ្រ ខណៈ​អុកស៊ីហ្សែនរបស់ទេសចរជិតអស់

ក្រុមសង្គ្រោះ រកឃើញសំឡេងក្នុងបាតសមុទ្រ ខណៈ​អុកស៊ីហ្សែនរបស់ទេសចរជិតអស់

ឆ្មាំសមុទ្រអាមេរិកបាននិយាយកាលពីថ្ងៃពុធ ទី២១ មិថុនាថា ក្រុមអ្នកជួយសង្គ្រោះដែល​កំពុងស្វែងរកនាវា​ទេស​ចរណ៍ដែលបាត់ខ្លួននៅជិតខ្មោចកប៉ាល់ទីតានិក បានរកឃើញ សំឡេងក្រោមទឹកនៅក្នុងតំបន់រុករក ខណៈអុក​ស៊ី​សែនសម្រាប់អ្នកទាំងប្រាំនៅលើនាវានោះនៅសល់តែជាង៣០ម៉ោងទៀតប៉ុណ្ណោះ។អ្នកជំនាញនិយាយថាវា​ពិបាកនឹងធ្វើការបកស្រាយសំឡេងដែលយើងទទួលបាននេះ។

យោងតាមឆ្មាំឆ្នេរសមុទ្រអាមេរិកបាននិយាយនៅលើទំព័រ Twitter ផ្លូវការរបស់ខ្លួនថាយន្តហោះ P-3របស់កាណា​ដាបានរកឃើញសំឡេងនៅក្រោមទឹកនៅក្នុងតំបន់​រុករក។ ជាលទ្ធផល ប្រតិបត្តិការ ROV (យានដែលដំណើរ​ការពីចម្ងាយ) ត្រូវបានផ្លាស់ប្តូរទីតាំងក្នុងការប៉ុនប៉ងដើម្បីរុករកប្រភពដើមនៃសំលេង។ ទស្សនាវដ្ដី Rolling Stone បានដកស្រង់អ៊ីមែលផ្ទៃក្នុងផ្ញើទៅមន្ត្រីក្រសួងសន្តិសុខជាតិ អាមេរិក បាននិយាយថា យន្តហោះកាណាដា ដែលកំពុង ការស្វែងរក បានឮសំឡេងនៅតំបន់រុករកនោះរៀងរាល់ ៣០នាទីម្តង។ក្រុមជួយសង្គ្រោះ​កំពុងស្វែង​រក​ពួកគេមុនពេលអស់អុកស៊ីហ្សែន។

នាវា និងយន្តហោះឆ្មាំឆ្នេរសមុទ្រអាមេរិក និងកាណាដា កំពុងរុករកក្នុងលំហមហាសមុទ្រទំហំ២០០០០គីឡូ​ម៉ែត្រ​ក្រឡា ធំជាងរដ្ឋ Connecticut របស់សហរដ្ឋអាមេរិក។

គួររំឭកថាអ្នកដែលជិះនៅលើនាវាមុជទឹក Titanធ្វើដំណើរទេសចរណ៍ទៅទស្សនាខ្មោចនាវាទីតានិក​ដែលចំ​ណាយ​លុយម្នាក់ៗ២៥ម៉ឺនដុល្លារនោះ រួមមានមហាសេដ្ឋីអង់គ្លេសលោក Hamish Harding អាយុ ៥៨ ឆ្នាំ ពាណិជ្ជករដើមកំណើតប៉ាគីស្ថានលោក Shahzada Dawood អាយុ ៤៨ឆ្នាំជាមួយកូនប្រុសរបស់គាត់លោក Suleman អាយុ ១៩ឆ្នាំ ដែលជាពលរដ្ឋអង់គ្លេស។

អ្នករុករកជនជាតិបារាំងឈ្មោះ Paul-Henri Nargeolet អាយុ ៧៧ ឆ្នាំ និងលោក Stockton Rush ស្ថាបនិក និងជា​នាយក​ប្រតិបត្តិនៃ OceanGate Expeditions ក៏ត្រូវបានគេរាយការណ៍ថាមានវត្តមាននៅលើនាវានោះផងដែរ៕

RELATED ARTICLES