Monday, June 30, 2025
Homeព័ត៌មានអន្តរជាតិអ៊ីស្រាអែល វាយឆ្មក់ទៅលើប៉ាឡេស្ទីន ស្លាប់៣  របួស៣៧នាក់

អ៊ីស្រាអែល វាយឆ្មក់ទៅលើប៉ាឡេស្ទីន ស្លាប់៣  របួស៣៧នាក់

យោងតាមក្រសួងសុខាភិបាលប៉ាឡេស្ទីនបានឱ្យដឹងថា ជនជាតិប៉ាឡេស្ទីនបីនាក់ត្រូវបានសម្លាប់​ក្នុងអំឡុង​ពេលការវាយឆ្មក់មួយកាលពីថ្ងៃចន្ទដោយកងកម្លាំងអ៊ីស្រាអែលនៅក្នុងតំបន់West Bankក្រុង Jenin ភាគ​ខាង​លិចដែលខ្លួនកាន់កាប់។

ក្រសួងបានបញ្ជាក់ថាជនរងគ្រោះ និងរបួសគឺបណ្តាលមកពីការបាញ់កាំភ្លើងរបស់អ៊ីស្រាអែល អំឡុងពេលការ​វាយឆ្មក់ដែលបណ្តាលឱ្យរបួសជនជាតិប៉ាឡេស្ទីន៣៧នាក់ផ្សេងទៀតដែលក្នុងនោះមាន ១០នាក់ស្ថិតក្នុង​ស្ថាន​ភាពធ្ងន់ធ្ងរ។ក្នុងចំណោមអ្នកស្លាប់ទាំងបីនាក់ ក៏មានកុមារអាយុ ១៥ ឆ្នាំម្នាក់ផងដែរ។យោងតាមប្រភពក្នុងស្រុកបានឲ្យដឹងថា អ៊ីស្រាអ៊ែលបានប្រើប្រាស់រថពាសដែក វាយឆ្មក់ និងអ្នកបាញ់ស៊ីបពីលើ​ដំបូលអគារ។

ទោះជាយ៉ាងណាក្តីកងកម្លាំងការពារអ៊ីស្រាអែល (IDF) បាននិយាយថាខ្លួនបានប្រើប្រាស់​ឧទ្ធម្ភាគចក្រវាយ​ប្រ​ហារ ពីលើមេឃលើទីក្រុងJeninដើម្បីជួយរំដោះទាហានអ៊ីស្រាអែលឲ្យចាកចេញពីទីក្រុងនេះ។ការប្រឈមមុខដាក់គ្នាបានផ្ទុះឡើងរវាងអ្នកតវ៉ាប៉ាឡេស្ទីន និងទាហានអ៊ីស្រាអែលជាការឆ្លើយ​តបទៅនឹងការ​លុកលុយ។

កងកម្លាំងអ៊ីស្រាអែលបានឆ្លើយតបជាមួយនឹងគ្រាប់រំសេវ ឧស្ម័នបង្ហូរទឹកភ្នែកនិងគ្រាប់បែកប្រឆាំងនឹង​ក្រុមបាតុ​ករ​ប៉ាឡេស្ទីនវ័យក្មេង។

វាជាលើកទីមួយហើយចាប់តាំងពីឆ្នាំ២០០៥ដែលឧទ្ធម្ភាគចក្រអ៊ីស្រាអែលបានបើកការបាញ់ប្រហារខណៈពេលកំពុងជម្លៀសទាហានដែលរងរបួស៕

RELATED ARTICLES