សមាជិកព្រឹទ្ធសភាលោក Sathit Limpongpan រួមជាមួយសមាជិកព្រឹទ្ធសភា១៤នាក់ផ្សេងទៀត បានសន្យាគាំទ្ររដ្ឋាភិបាលចម្រុះ៨គណបក្សដែលដឹកនាំដោយPita និងជាបេក្ខជននាយករដ្ឋមន្ត្រី។
មកទល់ពេលនេះ សម្ព័ន្ធភាពដែលដឹកនាំដោយ គណបក្សឆ្ពោះទៅមុខប្រមូលបាន៣១៣អាសនៈ ពីគណបក្សចំនួនប្រាំបី។ជំហានបន្ទាប់ត្រូវការយ៉ាងហោចណាស់៣៧៦សំឡេងនៅក្នុងសភាទាំងពីរដែលមានសមាជិកសរុប៧៥០អាសនៈ(សភា៥០០និងព្រឹទ្ធសភា ២៥០)។

លោកSathit បាននិយាយថាលោកបានស្តាប់គោលនយោបាយរបស់MFPហើយបានរកឃើញថាពួកគេមានភាពច្បាស់លាស់គ្រប់គ្រាន់ដើម្បីគាំទ្រ។
ព្រឹទ្ធសមាជិកលោកស្រី Prapasri Suchanthabut ក៏បានចង្អុលបង្ហាញថាលោកស្រីនឹងបោះការគាំទ្រ លោក Pita សម្រាប់តំណែងនាយករដ្ឋមន្ត្រី។

ព្រឹទ្ធសមាជិកលោក Direkrit Jenklongtham បាននិយាយថា លោកនឹងគោរពការសម្រេចចិត្តិរបស់ប្រជាជន និងបានអបអរសាទរចំពោះលោក Pita សម្រាប់ជោគជ័យនៃការបោះឆ្នោតរបស់ MFP បន្ទាប់ពីដណ្តើមបានអាសនៈចំនួន ១៥១ ក្នុងចំណោមអាសនៈសភាចំនួន ៥០០ កាលពីថ្ងៃអាទិត្យ។
លោកបាននិយាយថា ប្រសិនបើអាចធ្វើទៅបាន លោក Pita គួរតែបញ្ជាក់ពីគោលជំហររបស់គណបក្សដែលមានបំណងកែប្រែច្បាប់រដ្ឋធម្មនុញ្ញមាត្រា១១២ដែលពាក់ព័ន្ធ នឹងការប្រមាទព្រះមហាក្សត្រ។ លោកបន្តថាប្រសិនបើមានគម្រោងធ្វើវិសោធនកម្ម គណបក្សត្រូវតែពន្យល់ថា តើវានឹងទៅយ៉ាងណា។ លោកបានបន្ថែមថា ព្រឹទ្ធសភាក៏អាចនឹងអញ្ជើញលោក Pita មកផ្តល់ការពន្យល់ផងដែរ។

ចំណៃកឯកលោ Wanchai Sornsiri ព្រឹទ្ធសមាជិកដែលនិយាយមិនសំចៃមាត់បានបដិសេធនិងជំទាស់ទៅនឹងលោក Pita ដោយនិយាយថាលោកមានការយល់ខុសពីនេះ។លោកបានប្តេជ្ញាថានឹងជ្រើសរើសអ្នកណាដែលអាចប្រមូលសំឡេងលើសពីពាក់កណ្តាលក្នុងសភាតំណាងរាស្រ្តជានាយករដ្ឋមន្ត្រី៕