Wednesday, July 2, 2025
Homeព័ត៌មានអន្តរជាតិចិនសម្លឹងរកកិច្ចព្រមព្រៀងសន្តិសុខជាមួយកោះ ប៉ាស៊ីហ្វិក ទប់ទល់ឥទ្ធិពល ឥណ្ឌូ-បាស៊ីហ្វិក

ចិនសម្លឹងរកកិច្ចព្រមព្រៀងសន្តិសុខជាមួយកោះ ប៉ាស៊ីហ្វិក ទប់ទល់ឥទ្ធិពល ឥណ្ឌូ-បាស៊ីហ្វិក

រដ្ឋមន្ត្រីការបរទេសចិនលោក Wang Yi បានជួបពិភាក្សាជាមួយមេដឹកនាំនិងមន្ត្រីកំពូលមកពីប្រទេសកោះតូចៗ ក្នុងតំបន់ប៉ាស៊ីហ្វិកចំនួនដប់កាលពីថ្ងៃចន្ទទី៣០ឧសភាដែលជាផ្នែកនៃជម្លោះការទូតក្នុងតំបន់និងធ្វើឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំងពីប្រទេសលោកខាងលិច។

កិច្ចប្រជុំកំពូលតាមប្រព័ន្ធវីដេអូខន់ហ្វ្រែនត្រូវបានគេរំពឹងថានឹងពិភាក្សាអំពីបញ្ហាសន្តិសុខ​ សេដ្ឋកិច្ចនិងនយោបាយ នៅតំបន់ប៉ាស៊ីហ្វិកខាងត្បូង។លោក Wang ស្ថិតនៅក្នុងរដ្ឋធានី Suva ប្រទេសហ្វីជី ជាកន្លែងដែលលោកនឹងធ្វើជា សហម្ចាស់ផ្ទះកិច្ចប្រជុំជាមួយរដ្ឋមន្ត្រីការបរទេសក្នុងតំបន់ដែលភាគច្រើនជាមេដឹកនាំនៃប្រទេសកោះតូចៗផងដែរ។

ជាការទាក់ទាញមួយ ទីក្រុងប៉េកាំងកំពុងផ្តល់ជំនួយហិរញ្ញវត្ថុរាប់លានដុល្លារដែលជាការរំពឹងទុកនៃកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីចិន-ប៉ាស៊ីហ្វិកនិងការចូលទៅកាន់ទីផ្សារដ៏ធំរបស់ប្រទេសចិនដែលមានប្រជាជន ១,៤ពាន់លាននាក់។

សំណើ​នេះ​កើត​ឡើង​ខណៈ​ដែលទីក្រុង​ប៉េកាំង​កំពុង​ហ៊ុំព័ទ្ធ​ដោយទី​ក្រុង​វ៉ាស៊ីនតោន និង​សម្ព័ន្ធមិត្ត​ជុំវិញ​ឥទ្ធិពល​នៅក្នុង​មហាសមុទ្រ​ប៉ាស៊ីហ្វិក​ជា​យុទ្ធសាស្ត្រ។

លោក Richard Herr អ្នកសិក្សានៅសាកលវិទ្យាល័យ Tasmaniaដែលមានបទពិសោធន៍ជាច្រើនទស្សវត្សរ៍ ធ្វើការនៅកោះប៉ាស៊ីហ្វិកបាននិយាយថាកិច្ចព្រមព្រៀងនេះទំនងជាមិនត្រូវបានអនុម័តជាឯកច្ឆ័ន្ទដោយមេដឹកនាំកោះប៉ាស៊ីហ្វិកនៅថ្ងៃនេះទេ។លោក​បាន​បន្ត​ថា តំបន់​នេះ​នឹង​មាន​ការ​ស្ទាក់​ស្ទើរ​អំពី ការ​ត្រូវ​បាន​អូស​ទាញ​ទៅ​ក្នុង​ការ​ប្រកួត​ប្រជែង​ភូមិសាស្ត្រ៕

RELATED ARTICLES