ទីភ្នាក់ងារអវកាសអឺរ៉ុប(ESA)បានបញ្ជាក់ថា ខ្លួនបានផ្អាកបេសកកម្មយាន ExoMars rover ដោយគ្មានកំណត់ជាមួយដៃគូ Roscosmos ដែលជាសាជីវកម្មអវកាសរដ្ឋរបស់រុស្ស៊ី។
ESA ធ្លាប់បាននិយាយថា បេសកកម្មនេះមិនទំនងជា កើតឡើងបានទេ ដោយសារតែសង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែន។ សេចក្តីថ្លែងការណ៍របស់ ESA បានបន្ថែមថា កម្មវិធីស្ថានីយ៍អវកាសអន្តរជាតិនៅតែបន្តដំណើរការដដែល ។
ការសម្រេចចិត្តផ្អាកកិច្ចសហប្រតិបត្តិការជាមួយRoscosmos ត្រូវបានធ្វើឡើងដោយក្រុមប្រឹក្សាគ្រប់គ្រងរបស់ESA នៅក្នុងកិច្ចប្រជុំមួយក្នុងសប្តាហ៍នេះនៅទីក្រុងប៉ារីស។

ESAបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃព្រហស្បតិ៍ថាយើងមានការសោកស្តាយយ៉ាងខ្លាំងចំពោះការបាត់បង់ជីវិតមនុស្សនិងផលវិបាកដ៏សោកនាដកម្មនៃការឈ្លានពានរបស់រុស្ស៊ីទៅលើរកអ៊ុយក្រែន ។
ទាក់ទងទៅនឹងការសម្រេចចិត្តនេះទីក្រុងមូស្គូបាននិយាយថាខ្លួនមានការសោកស្តាយយ៉ាងខ្លាំង។លោក Dmitry Rogozin ប្រធានទីភ្នាក់ងារអវកាសរុស្ស៊ី Roscosmos បាននិយាយនៅលើ Telegram ដោយហៅការសម្រេចចិត្តរបស់ESAថាជាការអាម៉ាស់។លោកបានបន្ថែមថាប្រទេសរុស្ស៊ីនឹងធ្វើបេសកកម្មស្រាវជ្រាវនេះដោយខ្លួនឯង៕
