យោងតាមសារព័ត៌មានAPដកស្រង់សម្តីមន្ត្រីអាមេរិកម្នាក់បានអោយដឹងថាសហរដ្ឋអាមេរិកកំពុងបញ្ជូនយន្តហោះពិឃាតគ្មានមនុស្សបើកចំនួន 100 គ្រឿងទៅកាន់អ៊ុយក្រែន ដែលជាផ្នែកមួយនៃកញ្ចប់ជំនួយយោធាដ៏ធំដែលបានប្រកាសនៅថ្ងៃនេះដោយរដ្ឋបាលលោកចូបៃឌិន។

ប្រភពយោធាអាមេរិកដែលបាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះបាននិយាយថាប្រព័ន្ធសព្វាវុធដែលបានពិភាក្សាគឺ Switchblade 300។

មន្ត្រីសភាបានប្រាប់ NBC News ថាប្រព័ន្ធកាំជ្រួចត្រូវបានរចនាឡើងសម្រាប់ កំណត់ការវាយប្រហារទៅបុគ្គលម្នាក់ហើយអាចបាញ់ចំគោលដៅបានយ៉ាងត្រឹមត្រូវពីចម្ងាយឆ្ងាយ។

សព្វាវុធដែលទោះបីជាមានការរចនារបស់រុស្សីក៏ដោយ ត្រូវបានគ្រប់គ្រងដោយសមាជិកណាតូនៅអឺរ៉ុបមួយចំនួន ដូច្នេះត្រូវបានគេមើលឃើញថាងាយស្រួលក្នុងការធ្វើសមាហរណកម្មទៅក្នុងកងកម្លាំងយោធាអ៊ុយក្រែន៕