Sunday, June 29, 2025
Homeព័ត៌មានអន្តរជាតិអាមេរិកឲ្យយន្តហោះពិឃាតគ្មានមនុស្សបើក100 គ្រឿងទៅអ៊ុយក្រែន

អាមេរិកឲ្យយន្តហោះពិឃាតគ្មានមនុស្សបើក100 គ្រឿងទៅអ៊ុយក្រែន

យោងតាមសារព័ត៌មានAPដកស្រង់សម្តីមន្ត្រីអាមេរិកម្នាក់បានអោយដឹងថាសហរដ្ឋអាមេរិកកំពុង​បញ្ជូនយន្តហោះពិឃាតគ្មានមនុស្សបើកចំនួន 100 គ្រឿងទៅកាន់អ៊ុយក្រែន ដែលជាផ្នែកមួយនៃកញ្ចប់ជំនួយយោធាដ៏ធំដែលបានប្រកាសនៅថ្ងៃនេះដោយរដ្ឋបាលលោកចូបៃឌិន។

ប្រភព​យោធា​អាមេរិក​ដែល​បាន​និយាយ​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​បាន​និយាយ​ថា​ប្រព័ន្ធ​សព្វាវុធ​ដែល​បាន​ពិភាក្សា​គឺ Switchblade 300។

មន្ត្រីសភាបានប្រាប់ NBC News ថាប្រព័ន្ធកាំជ្រួចត្រូវបានរចនាឡើងសម្រាប់ កំណត់ការវាយប្រហារទៅបុគ្គលម្នាក់ហើយអាចបាញ់ចំគោលដៅបានយ៉ាងត្រឹមត្រូវពីចម្ងាយឆ្ងាយ។

សព្វាវុធ​ដែល​ទោះបីជា​មាន​ការ​រចនា​របស់​រុស្សី​ក៏ដោយ ត្រូវ​បាន​គ្រប់​គ្រង​ដោយ​សមាជិក​ណាតូ​នៅអឺរ៉ុប​មួយ​ចំនួន ដូច្នេះ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ងាយ​ស្រួល​ក្នុង​ការ​ធ្វើ​សមាហរណកម្ម​ទៅ​ក្នុង​កងកម្លាំងយោធា​អ៊ុយក្រែន​៕

RELATED ARTICLES