ទីប្រឹក្សាប្រធានាធិបតីអ៊ុយក្រែនលោក Mikhailo Podolyak បានអោយដឹងថាយើងសម្រេចបានលទ្ធផល វិជ្ជមានតិចតួចមួយចំនួនទាក់ទងនឹងការដឹកជញ្ជូនទំនិញនៃច្រករបៀងមនុស្សធម៌។លោកបន្តថាកិច្ចពិភាក្សានេះមិនបានផ្តល់នូវកិច្ចព្រមព្រៀងណាមួយដែលនឹងធ្វើឱ្យស្ថានភាព ប្រសើរឡើងគួរឱ្យកត់សម្គាល់នោះទេ។
លោកបញ្ជាក់ថាការពិគ្រោះយោបល់យ៉ាងយកចិត្តទុកដាក់បានបន្តលើបញ្ហាចម្បងនៃការធានាបទឈប់បាញ់នៅក្នុងអ៊ុយក្រែន។
ចំណែកឯអ្នកចរចារុស្ស៊ីលោក Medinsky បាននិយាយថា វាលឿនពេកក្នុងការនិយាយអំពីអ្វីដែលវិជ្ជមាន នៅក្នុងជំនួបនេះ។ការរំពឹងទុករបស់យើងពីការចរចាមិនត្រូវបានបំពេញបំណងទេ។យើងសង្ឃឹមថានៅពេលក្រោយយើងនឹងអាចបោះជំហានទៅមុខដ៏សំខាន់បន្ថែមទៀត ។
លោកបានបន្ថែមថាភាគីទាំង២សង្ឃឹមថា ការប៉ុនប៉ងបន្ទាប់ក្នុងការបង្កើតច្រករបៀងមនុស្សធម៌នឹងត្រូវបានអនុវត្តក្នុងពេលឆាប់ៗ។ប្រតិភូរុស្ស៊ីម្នាក់ទៀតគឺលោក Leonid Slutskyប្រធានគណៈកម្មាធិការកិច្ចការបរទេសរបស់សភាបាននិយាយថាយើងសង្ឃឹមថាកិច្ចពិភាក្សានឹងត្រូវបានបន្តយ៉ាងឆាប់រហ័ស៕
