Friday, June 27, 2025
Homeតារាខ្មែរតន់ ច័ន្ទសីម៉ា នៅតែថាគ្មានសង្សារ

តន់ ច័ន្ទសីម៉ា នៅតែថាគ្មានសង្សារ

ស្រីស្រស់តូចច្រឡឹងនាងតន់ ច័ន្ទសីម៉ា ដែលមានវ័យ២៤ឆ្នាំទៅហើយ​នោះវាចារថា​កុំថាឡើយ​កំណត់ពេលវេលានៃការយកប្ដី សូម្បីតែការយកសង្សារនោះក៍ពេលនេះនាង​មិន​ទាន់គិតដែរដោយនាងសម្អាងថាភាពមមាញឹកក្នុងសិល្បៈធ្វើឲ្យ នាងមិនទាន់គិតគូដល់រឿងមួយនេះទេ។នាងថាសំណួរដែលFan  សួរនាំនាងច្រើនគេនាពេលកន្លងមកនៅតាម​បណ្ដាញ​សង្គម​នោះគឺថាតើពេលណាទៅទើបនាងយកប្ដ?យ៉ាងណាសីម៉ា ឆ្លើយប្រាប់ទៅពួកគេថាបេះ​ដូង​នៅទំនេរ។

តន់ ច័ន្ទសីម៉ា មានវ័យ២៤ឆ្នាំហើយតែអតីតម្ចាស់ជ័យ​លាភីលេខ១ជាអ្នកស្មូតប្រចាំ​ខេត្ត​​តាកែវ និងជាជាបេក្ខភាពThe Voice Cambodia រដូវកាលទី២រូបនេះមិនធ្លាប់ប៉ៈរឿង​អា​ស្រូវស្នេហាឡើយគឺមានតែដំណឹងថានាងត្រូវពោះម៉ាយម្នាក់តាមស្នេហ៍។ប៉ុន្ដែសីម៉ា វាចាដ​ដែ​ល​ៗ​ថា​បេះ​ដូងមានមិនទាន់មានម្ចាស់នោះទេ។ដោយឡែកទាក់ទងផ្នែកសម្រស់វិញសីម៉ា ធ្លាប់សារភាពថានាងបានកែលើកខ្ទង់ស្រមុះ និងចាក់ចង្ការឲ្យស្រួច តែផ្នែកផ្សេងៗទៀតនៃ​រាយកាយនាងមិនបានវះកាត់កែត្រង់ណាទៀតនោះទេ។

តន់ ច័ន្ទសីម៉ា បានលេចត្រដែតឡើងវិញព្រោះតែបទចម្រៀង”Are You Ok?”របស់នាង​ត្រូវបានក្រុមហ៊ុនចិនមួយឈ្មោះGestos ទិញសិទ្ធិយកទៅធ្វើបន្ដធ្វើឲ្យស្រីស្រស់រីករាយយ៉ាង​ខ្លាំង ​ខណៈដែលបទមួយនេះពេលចេញលើកទី១​រងការរិះគន់​យ៉ាងចាស់​ដៃពីមហាជន​ទើប​Galaxy បង្ខំចិត្តលុបចោលនិងផលិតជាលើកទី២ដោយ​លុបចេញពាក្យ”ផ្លាប់ៗ”។

គេកត់​សម្គា​ល់​​ថាការដែលនាងច័ន្ទសីម៉ា ឡើងកូដរហ័សបែបនេះដោយសារតែនាងបានចាប់​ដៃជាមួយ​កំពូលតារាចម្រៀងលោកព្រាប សុវត្ថិ និងខេម ទើបធ្វើឲ្យសីម៉ា មានប្រៀបជាងតារាដែលមាន​គីឡូប្រហាក់ប្រហែលដូចជានាងរ៉េត ស៊ូហ្សាណា,រ៉ាប៊ី និងយូរី ជាដើម។តារាចម្រៀង​ដែល​បរាជ័យលើកពានThe Voice Cambodia រដូវកាលទី២រូបនេះធ្លាប់ច្រៀងនៅ​ហាងវី​ហ្វេ្រន​១យប់តម្លៃតែជាង១០ដុល្លារ ហើយនាងប្រាប់ថាកាលនោះរស់នៅបន្ទប់ជួល១ខែតម្លៃ៦០ដុល្លារនៅម្ដុំស្ដុបDN  និងមាន​រឿងមួយដែលនាងមិនអាចបំភ្លេចបាន នោះគឺនៅយប់មួយពេលនាងជិះម៉ូតូចេញពីច្រៀងទៅបន្ទប់ជួលពេលនិយាយទូស័ព្ទតាមផ្លូវត្រូវចោឆក់ទៅបាត់។តែពេលនេះសីម៉ា មានផ្ទះផ្ទាល់ខ្លួន និងពេលខ្លះគេឃើញនាងជិះរថយន្ដទំនើបម៉ាកRolls Royce និងMclaren  ព្រមទាំង​មាន​អង្គ​រក្សបើកជូនផង៕

RELATED ARTICLES