បើទោះជាធ្លាប់លេចឭថាសុខ ពិសី បានកែសម្រស់ជាច្រើនផ្នែកមែនតែគេអាចនិយាយបានថាគិតត្រឹមនៅឆ្នាំ២០២១នេះនាងនៅតែជាតារាចម្រៀងស្រីម្នាក់ដែលមានរូបឆោមពិបាករកតារាណាមកផ្ដួលនាងបាន ពិសេសគឺក្រោយពេលពិសី សម្រកគីឡូមកស្វែលនោះសម្រស់នាងកាន់តែលេចត្រដែតជាងគេរាល់ពេលដែលអ្នកចម្រៀងរូបនេះ បង្ហាញខ្លួន។យ៉ាងណាក៍មានអ្នកខ្លះថាពិសី ពិតជាពិបាករកតារាស្រីណាយកឈ្នះលើសម្រស់នាងមែនព្រោះតែតារាសាន់ដេរូបនេះស្អាតដោយសារតែគីមមី ទៅវិញខណៈដែលពិសី មានសាច់សខ្ចីតាំងពីប្រឡូកសិល្បៈនាឆ្នាំ២០០៤ម្លេះ។


សុខ ពិសី ធ្លាប់ត្រូវបានគេសង្ស័យថានាងបានកែសម្រស់ជាច្រើនកន្លែងដូចជាធ្វើច្រមុះ,ចាក់ចង្ការ និងដើមទ្រួងជាដើម តែពិសី មិនដែលសារភាពថានាងបានកែកុនត្រង់ផ្នែកណាឡើយ។គេកត់សម្គាល់ថាពិសី ស្ថិតក្នុងចំណោមតារាចម្រៀងដែលមានសម្រស់លេចធ្លោមានដូចជាសុគន្ធ និសា ,រ៉ាប៊ី និងរ៉េត ស៊ូហ្សាណា ជាដើមដែលពួកគេទៅដល់ណាមានប្រុសៗតែងជ្រួលជ្រើម។ប៉ុន្ដែពិសី ធ្លាប់លេចឭថានាងមានម្ចាស់ចិត្តរួចទៅហើយនោះគឺជាថៅកែសានដេលោកឡាយ សុខចំរើន តែចំណងស្នេហាជិត១០ឆ្នាំនេះអ្នកទាំង២មិនធ្លាប់សារភាពម្ដងណាឡើយ។


ការលាក់ម្ចាស់បេះដូងនេះរឹតតែធ្វើឲ្យពិសី ត្រូវបានប្រុសៗតាមស្នេហាកាន់តែច្រើនពិសេសគឺមន្រ្ដីធំៗតែនាងជាតារាម្នាក់ដែលមិនជ្រួលជ្រើមឬរំភើបដោយសារតែប្រុសអ្នកមានឬអ្នកធំតាមស្រលាញ់នោះទេ។ចំណុចនេះហើយទើបធ្វើឲ្យពិសី និងលោកសុខ ចំរើន មិនដែលហ៊ានសារភាពស្នេហ៍ម្ដងណាទេ ព្រោះថាពួកគេមិនខ្លាចចំណងស្នេហាមានការប្រែប្រួលឡើយ ពិសេសគឺថៅកែសាន់ដេដែលស្គាល់ចិត្តនាងច្បាស់ ហើយគេជឿរថាអ្នកទាំង២នឹងរៀបការជាមួយគ្នានាថ្ងៃខាងមុខជាមិនខានឡើយ។


ក្រៅពីមិនទាន់វិលមករកឆាកតន្រ្ដីវិញសុខ ពិសី នៅតែបុករកស៊ីតាមOnline និងពង្រឹងមុខរបរហាងតែគុជ ខណៈដែលនាងធ្លាប់ ប្រាប់អ្នកយកព័តមានយើងតាមទូរស័ព្ទថាទាល់តែកូវីដស្ងាត់ស្ទើតែទាំងស្រុងវិញទើបនាងចេញច្រៀងសម្ដែងដូចមុនវិញ។យ៉ាងណាពិសី ថាការថតបទចម្រៀងក្នុងStudio និងMV នាងចេញថតជាធម្មតាតាងពីផ្ទុះកូវីដម្លេះ។



ទស្សនិកជនកត់សម្គាល់ឃើញថាសុខ ពិសី ជាតារាចម្រៀងម្នាក់ដែលមិនប្រកាន់ដៃគូនោះទេព្រោះតាំងពីលោកខេមរៈ សិរីមន្ដ ទៅចូលហង្សមាសមកពិសី ងាកទៅច្រៀងជាមួយអ្នកចម្រៀងប្រុសនៅសាន់ដេជាច្រើនដួងដោយមិនគិតថាតារានោះល្បីតិច ឬខ្លាំងឡើយ។ប៉ុន្ដែមជ្ឈដ្ឋានមហាជនមើលឃើញថាតារាប្រុសនៅសាន់ដេដែលសាកសមជាដៃគូរបស់ពិសី នោះគឺមានតែលោកឆាយ វីរៈយុទ្ធ និងខាន់ ជេសម៍ ទេព្រោះនាយចឺម ច្រៀងនិងសម្ដែងជាមួយនាងមិនសូវស៊ីគ្នាឡើយ ព្រោះថាលោកមេសា អាយុតិចជាងនាងច្រើនឆ្នាំ។តែពិសី ធ្លាប់វាចារថានាយចឺម គឺជាតារាចម្រៀងម្នាក់ដែលមានសម្ថភាពហើយសម្រាប់រូបនាងគឺពិតជាមិនប្រកាន់ដៃគូឆ្លងឆ្លើយមែនពោលគឺជាច្រៀងជាមួយអ្នកណាក៍បានឲ្យតែផលិតកម្មតម្រូវ។


ក្រៅពីសុខ ពិសី តារាដែលមានមុខរបរក្រៅសិល្បៈជាហាងតែគុជនៅពេលនេះមានដូចជាឱក សុគន្ធកញ្ញា ,ពេជ្រ សោភា និងចាន់ កែវនិមល ជាដើមដែលពួកគេសុទ្ធតែឡើងជាថៅកែស្រីព្រមៗគ្នា។សម្រាប់សុខ ពិសី វិញនៅឆ្នាំ២០២១នេះនាងក៍ជាតារាម្នាក់ដែលលេងម៉ូដរថយន្ដមិនចាញ់អ្នកចម្រៀងល្បីឈ្មោះផ្សេងៗទៀតឡើយព្រោះជិះរយន្ដទំនើបដល់ទៅ៣គ្រឿងឆា្លស់គ្នាមានAudi, Range Rover និងLexus Ls460 ។អ្នកជំនាញសិល្បៈបានលើកឡើងថាពិសី នឹងអាចបញ្ចប់អាជីពចម្រៀងនៅសាន់ដេជាមិនខានព្រោះមិនយូទេគេជឿរថាតារាសាច់សខ្ចីរូបនេះនឹងហ៊ានសារភាពស្នេហ៍ឬចូលរោងការដូចសុគន្ធ និសា,ឱក សុគន្ធកញ្ញា និងសួស វីសា ដែរជាមិនខានហើយពេលនោះនាងនឹងឡើងជាថៅកែស្រីសាន់ដេតែម្ដងប្រសិនបើកូនកំលោះរបស់នាងជាលោកឡាយ សុខចំរើន ៕
ហ៊ឹម វិចិត្រ

