Thursday, June 26, 2025
Homeតារាខ្មែរសួស វីសា កាន់តែពេញចិត្ត ប្ដីតែងខ្លួនខ្ទើយ

សួស វីសា កាន់តែពេញចិត្ត ប្ដីតែងខ្លួនខ្ទើយ

          តារាកូន១សួស វីសា បានបញ្ចេញរូបភាពអោបថើបមាត់ប្ដីយ៉ាងរ៉ូមែកទិកដែលមើល​ទៅ​មិនចាញ់ថ្ងៃផ្ដើមស្នេហ៍គ្រាដំបូង​ឡើយហើយនាង​ថែមទាំងថ្លែងសារថាស្រលាញ់ឧត្តម​ស្វា​មីនាង​ខ្លាំងណាស់។ការប្រកាសជាចំហរបស់វីសា នៅពេលនេះក្រោយពីតារា​ចម្រៀង​មក​ពី​ខេត្ត​ស្វាយរៀងរូបនេះបានចាប់ដៃប្ដីងាកទៅធ្វើជំនួញ​ជាបន្ដបន្ទាប់ដោយផ្អាកចេញ​ច្រៀង​សម្ដែង​លើ​ឆាក​តន្រ្ដីតាមប៉ុស្ដិ៍ទូរទស្សន៍ជាច្រើនខែមកហើយ។


អ្វីដែលវីសា កាន់តែមានភាព​កក់ក្ដៅ​ខ្លាំងថែមទៀតនោះគឺប្ដីនាងលោកប៊ុនថុល ប៊ុនថង ហៅថមមី បានធ្វើគ្រប់បែបយ៉ាង​ដើម្បីរក​លុយ​មក​ផ្គត់ផ្គងគ្រួសារពិសេសគឺនៅពេលថ្មីៗនេះលោកថមមី បានស្លៀកពាក់និង​តុបតែង​មុខបែបជាភេទ​ទី៣(ខ្ទើយ)ដើម្បីឲ្យទស្សនិកជនចាប់អារម្មណ៍​ចូលមើលច្រើន​ជា​ប្រយោ​ជន៍​ដល់​អាជីវកម្មរបស់ពួកគេនៅលើវិស្ស័យOnline ទៀតផង ទើបធ្វើឲ្យវីសា កាន់​តែ​ស្រលាញ់​ពេញចិត្តលោកថមមី និងហៅថាជា”ឧត្តមស្វាមី”។

          យ៉ាងណាការទក់ទងទៅសួស វីសា ដើម្បីសួរនាំបន្ថែមមិនត្រូវបាននាងឆ្លើយតបនោះ​ទេ​ដោយនាងតែងតែឆ្លើយថា​ជាប់រវល់ទាំងទូរស័ព្ទ​និងTelegram។ដោយឡែកកាល​ពីថ្ងៃទី៩​ខែ​តុលា​ឆ្នាំ​២០២១ វីសា និងលោកថមមី បានធ្វើខួបកំណើតឲ្យកូនស្រី​របស់ពួកគេឈ្មោះថង សាម៉ូ​លីណា ហៅJenny គម្រប់១ឆ្នាំ ខណៈដែលកាលពីថ្ងៃទី១៧ខែកញ្ញាវីសា បានដឹក​ដៃប្ដី​ទៅទិញ​ផ្ទះ​វីឡារ​មួយនៅ​ផ្លូវជាតិលេខ៦សម្រាប់កាដូខួបកូនស្រីរបស់នាង​ទៀតផង។​អ្វីដែល​គូរឲ្យ​កត់​សម្គាល់ក្រោយវីសា ផ្អាកឡើងឆាកពេញ១ឆ្នាំដើម្បី​ពពោះនិងសម្រាលកូន ហើយ​កាល​ពីដើម​ខែ​មីនា​ឆ្នាំ​២០២១ នាងបានកើតកូវីដ នោះគឺរហូតមកដល់ពេលនេះវីសា មិនទាន់​វិលមក​រក​​ឆាក​តន្រ្ដីវិញ​នោះទេ ប៉ុន្ដែនាងមានទ្រព្យកាន់តែច្រើនដូចជាមុននេះ​គ្រាន់តែ​ចំ​ណា​យ​​លុយ​ទិញ​មាស​​ពាក់អស់​ប្រាក់ជាង១០ម៉ឺនដុល្លារឯណ្ណោះ។

សួស វីសា បានផ្ដាច់ស្នេហ៍ជាមួយលោកមាស សាឡី ហើយនាងភ្ជាប់ស្នេហ៍ថ្មី​ជាមួយ​លោក​ប៊ុនថុល ប៊ុនថង នឹងដឹកដៃគ្នារៀបការកាលពីថ្ងៃទី២៩ខែវិច្ឆិការឆ្នាំ២០១៩ និងសម្រាល​កូន​ស្រី​ថ្ងៃទី៩ខែតុលាឆ្នាំ២០២០។ក្រោយវីសា-ថមមី ចាប់ដៃគ្នាជិត២ឆ្នាំនេះពួកគេសល់​ទ្រព្យ​ច្រើនដូចជាទិញបានផ្ទះវីឡារ និងដីធ្លីជាច្រើនកន្លែងទៀត ព្រមទាំងជិះរថយន្ដទំនើបៗ​មាន​Lexus Lx570 ,Lexus Nx200t និងMazda ជាដើម។ប៉ុន្ដែសម្រាប់អាជីពចម្រៀងវិញវីសា ក៍​ដូច​ជាមិត្តរួមក្រុមឱក សុគន្ធកញ្ញា និងពេជ្រ សូលីកា ដែរពោលគឺក្រោយមានប្ដីនិងកូន១​រៀង​ៗខ្លួន​នោះទីផ្សារចម្រៀងរបស់ពួកគេនៅទ្រឹងដូចគ្នា៕

RELATED ARTICLES