Thursday, June 26, 2025
Homeតារាខ្មែរពេជ្រ សូលីកា បាត់ដំណឹងតាមយកកូនស្រី

ពេជ្រ សូលីកា បាត់ដំណឹងតាមយកកូនស្រី

          ពេជ្រ សូលីកា ធ្លាប់ត្រូវបានគេសង្ស័យថានាងពពោះកូនទី២​ជាកូនស្រីតាំងពីដើម​ខែ​មេសា​ឆ្នាំ២០២១ម្លេះដែលកាល នោះកូវីដផ្ទុះខ្លាំងពេក​នាងសម្ងំនៅតែផ្ទះចេញចូលបន្ទប់​ជា​មួយប្ដីស្រាប់​តែនាងហ៊ានបង្ហាញប្រដាប់​ពិនិត្យគ័ត(HCG)ឃើញ​២គំនួសទើបFanនាងថា​ច្បា​ស់១០០%គឺជាកូនស្រី។តែពេលនេះរំលងទៅជាង៦ខែទៅហើយសូលីកា បែជាមិនទាន់ពោះធំ​នោះទេហើយនាង​ចេញច្រៀងសម្ដែងជាធម្មតាតាមបណ្ដារ​ឆាកតន្រ្ដីទាំង​ឡាយ។ការ​សម្រេច​ចិត្តពន្យាយកកូនទី២ឬកូនស្រីនេះដោយសារតែសូលីកា ចង់រៀបការនៅ​ឆ្នាំ២០២១ ប៉ុន្ដែ​ត្រូវ​ខកខាន​ទៅវិញព្រោះ​តែកូវីដមិនទាន់ស្ងាត់ ខណៈដែលពេលនេះកូនប្រុសទី១របស់នាងមាន​អាយុ១ឆ្នាំកន្លះទៅ​ហើយ។

         

ពេជ្រ សូលីកា ស្ថិតក្នុងចំណោមតារាចម្រៀងហង្សមាស​ដែលមានកូន១មានដូចជា​នាងឱក សុគន្ធកញ្ញា និងសួស វីសា ជាដើមដែលពេលនេះទីផ្សារចម្រៀង​របស់ពួកគេមិនសូវ​មានសន្ទុះ​ខ្លាំងដូចមុននោះទេ ខណៈដែលអ្នកចម្រៀងស្រីនៅហង្សមាសគឺមាននាងរ៉េត ស៊ូ​ហ្សាណា ម្នាក់ប៉ុណ្ណោះដែលស្ទុះឡើងនៅរដូវកូវីដនេះ។សូលីកា បានភ្ជាប់ពាក្យជាមួយអា​ណិ​កជន​ខ្មែរមកពីអូស្រា្ដលីលោកគឹម ហាន កាលពីថ្ងៃទី២៥ខែតុលាឆ្នាំ២០១៩ ហើយនាងបាន​សម្រាលកូនប្រុសថ្ងៃទី១៦ខែឧសភាឆ្នាំ២០២០ ដោយដាក់ឈ្មោះថាហង្ស អ៊ារីវេស្ដេ។ចំ​ណង​ស្នេហ៍ឆ្លងទ្វីពនេះធ្វើឲ្យសូលីកា កប់ចោលស្រមោលស្នេហ៍ដ៍ខ្មៅងងិតនាពេលអតីត​កាល​ហើ​យពេលនេះនាងរស់នៅយ៉ាងស៊ីវីល័យលើខុនដូទំនើបនិងជិះ រថយន្ដថ្លៃៗដូចជាPorsche, Mercedes និងBmw ជាដើម។

កាលពីពាក់កណ្ដាលខែសីហា ឆ្នាំ២០២១នេះសូលីកា ដឹកដៃប្ដី​ទៅ​ទិញផ្ទះវីឡារទ្រនុំស្នេហ៍តម្លៃខ្ទង់ជាង៣០ម៉ឺនដុល្លារធ្វើឲ្យនាង កាន់តែស្រស់ថ្លាក្នុងជីវិត តែអ្វីដែលអតីតតារាRock និងMរូបនេះនៅពិបាកចិត្តតែម្នាក់ឯងនោះគឺម្ដាយ​ជាទីស្រ​លាញ់​របស់នាងឈ្មោះស៊ិន ស្រីនាង ត្រូវបានតុលាការប្រកាសសាលក្រមកាលពីថ្ងៃទី​២៥ខែសីហា​ឆ្នាំ២០២១​ផ្ដន្ទាទោសរយៈពេល១២ឆ្នាំ​ក្រោមបទចោទប្រកាន់ឃាតកម្ម​តាមមាត្រា១៩៩នៃក្រម​ព្រហ្មទណ្ឌ បន្ទាប់ពីម្ដាយតារាហង្ស​មាស​រូបនេះត្រូវបានរកឃើញថាបានសម្លាប់គូស្នេហ៍​ភេទ​ដូចគ្នា​អ្នក​ស្រី​ងិន សុខលី កាលពីថ្ងៃទី​១១​ខែ​មករាឆ្នាំ២០២០។សូលីកា ធ្លាប់ប្រាប់អ្នកយក​ព័ត​មានយើង​ថាអំឡុង​ពេលដែល​ម្ដាយនាង​ជាប់​ពន្ធនាគារនេះសាច់ញាត្តិនាងទៅ​សួរសុខ​ទុក្ខ​គាត់​ជាប្រ​ចាំហើយ៕

RELATED ARTICLES