Thursday, June 26, 2025
Homeតារាខ្មែរពេជ្រ​ ច័ន្ទបរមី ស្ងាត់ដំណឹងយកកូនទី៣

ពេជ្រ​ ច័ន្ទបរមី ស្ងាត់ដំណឹងយកកូនទី៣

          ពេជ្រ ច័ន្ទបរមី បានបង្ហាញខ្លួនទៅផាត់មុខនៅហាង​រក្សារសម្រស់មួយកាល​ពីពេល​ថ្មី​ៗនេះ ធ្វើឲ្យមានការចាប់អារម្មណ៍ខ្លាំងពីសំណាក់តារា​ធ្លាប់រួមអាជីពនិងជំទាវៗមួយចំនួន​ទៀ​តព្រោះថាអ្នកនាងច័ន្ទបរមី នៅតែមានសម្រស់ស្រស់ស្អាតផូផង់គូរឲ្យទាក់ទាញបើ​ទោះ​ជា​នាង​​ឈាន​​ចូលវ័យជាង៤០ឆ្នាំនិងមានកូន២នាក់​ទៅហើយក្ដី។អ្នកខ្លះបានសរសើរ​អ្នកនាង​បរមី ថា​បាត់​ខ្លួនពី​សិល្បៈជាង១០ឆ្នាំនាងនៅតែមិនសូវ​ប្រែប្រួលច្រើនទៅតាមអាយុនោះទេ ហើយអ្វី​ដែលកាន់តែ​ធ្វើឲ្យគេចាប់អារម្មណ៍នោះអ្នកនាងបរមី មានការតុបតែងខ្លួនជាស្ទីល​ប្រចាំត្រ​កូលតែម្ដងគឺបែបរមទម្យក្នុង ឋានៈជាជំទាវមិនដែលលេងខ្លួនស៊ិចស៊ីខ្លាំងឡើយ​ទើបធ្វើឲ្យស្វាមីនាងកាន់​តែ​ស្រ​លាញ់និងថ្នាក់ថ្នមខ្លាំងណាស់។

          ពេជ្រ ច័ន្ទបរមី ឆក់បានងារជាជំទាវក្រោយនាងផ្ដាច់ខ្លួន​ចេញពីអាជីពសិល្បៈមក​ធ្វើជាភរិយារបស់លោកកែវ វណ្ណថន ដែលមានតួនាទីជាអគ្គ​នាយករងនៃអគ្គនាយក​ដ្ឋាន​អន្ដោរប្រវែសណ៍ហើយពេលនេះអ្នកទាំងពីរទទួលបានកូន២នាក់(ស្រី១)។អ្នកនាងច័ន្ទបរមី ធ្លាប់ត្រូវគេរិះគន់ថាដណ្ដើមស្វាមីអ្នកនាងចាន់ តារាទី ទើបធ្វើឲ្យនាងពិបាកប្រឈមក្នុង​សង្គម​។ប៉ុន្ដែក្រោយពីអ្នកនាងច័ន្ទបរមី បានទៅចូលរួមមង្គលការកូនប្រុសច្បងរបស់ប្ដី​ជាមួយអ្នក​នាង​តារាទី ឈ្មោះថន បញ្ញារិទ្ធិ កាលពីថ្ងៃទី៣ខែធ្នូឆ្នាំ២០១៦ និងចូលរួមពិធីភ្ជាប់ពាក្យ​ជា​មួយកូនស្រីពៅរបស់អ្នកនាងតារាទី ឈ្មោះថន រាជនី កាលពីថ្ងៃទី២៧ខែកុម្ភៈឆ្នាំ២០២១​ ហើយអ្នកនាងច័ន្ទបរមី ថែមទាំងឈថតរូបទន្ទឹមអ្នកនាងតារាទី នោះបញ្ជាក់ថាអ្នកទាំងពីរ​គ្មានវិវាទ​ឬគំនុំស្នេហ៍ត្រីកោណឡើយព្រោះកូនៗរបស់អ្នកនាងតារាទី ក៍ត្រូវបានអ្នកនាង​ច័ន្ទ​បរមី​ ចាត់ទុក​ដូចជាកូនៗរបស់នាងដែរនោះទើបធ្វើឲ្យការរិះគន់​លើអតីតារាសម្ដែងរូប​នេះ​ហាក់​កាត់បន្ថយព្រោះប្រពន្ធរបស់លោកវណ្ណថន ទាំង២រាប់អានគ្នាជាធម្មតា​ហើយចាត់ទុក​ថារឿងរ៉ាវ​កន្លងមក​ជាស្រ​មោលអតីតកាលប៉ុណ្ណោះ។

          ពេជ្រ ច័ន្ទបរមី ទោះជាផ្ដាច់ខ្លួនទាំងស្រុងពីអាជីពចាស់ជាង១ទសវត្សន៍មកក្ដី ប៉ុន្ដែនាង​នៅ​តែទៅ​ចូលរួមកម្មវិធីមិត្តភក្ដិដែលជិតដិតបំផុតហើយត្រូវ​បានអ្នកធ្លាប់រួមអាជីពនិង​តារាជំ​នាន់​​ថ្មីហៅនាងថាលោក”ជំទាវៗ”។តាមទម្លាប់ជាធម្មតាអ្នកនាងច័ន្ទបរមី មិនងាយបង្ហាញ​ជាមួយអង្គ​រក្ស​ឆ្វេង​​ស្ដាំនោះទេគឺនាងចូលចិត្តបើករថយន្ដMercedes ដោយកាន់ចង្កូតខ្លួនឯង​ហើយ​នាងចូលចិត្តពាក់អាវសនិងសំពត់ខ្មៅនិងពាក់នាឡិការដៃថ្លៃៗដូចជាRichard Mille ជាដើម។

ប៉ុន្ដែនៅពេលដែលអ្នកនាងច័ន្ទបរមី ទៅចូលរួមតាមបណ្ដារធំៗជាមួយស្វាមីនាងតែង​តែត្រូវបានអង្គរក្សបើករថយន្ដជូននិងតាម ការពារដូចជំទាវផ្សេងៗទៀតដែរ។កាលពីឆ្នាំ២០២១មានព័តមានថាអ្នកនាងច័ន្ទបរមី គ្រោងនឹងយកកូនថែមម្នាក់ទៀតគម្រប់៣នាក់ដើម្បី​ឲ្យចំ​ណង​​ស្នេ​ហាកាន់តែរឹងមាំ តែពេលនេះដំណឹងនោះបានស្ងប់ស្ងាត់​ទៅវិញ។​មិនត្រឹមតែស្ងាត់​រឿង​យកកូនប្រើនោះទេ តែ​អតីតារាសម្ដែងល្បីល្បាញរូបនេះក៍មិនលេចឭរឿង​ដឹកដៃស្វាមី​ចូលរោង​ការ​ដូចអ្នកនាងស្រីតូច ចំណាន ដែលបានរៀបការជាមួយលោកឧកញ៉ាគិត ម៉េង កាល​ពី​ឆ្នាំ​២០១៥ ក្រោយពួកគេមាន​កូនដល់ទៅ៤នាក់នោះឡើយ។

          ក្រៅពីអ្នកនាងពេជ្រ ច័ន្ទបរមី តារាដែលឡើងងារជាជំទាវមានដូចជាហ៊ឹម ស៊ីវន,ស្រីតូច ​​​​​​​ចំណាន,ឱក ​​បូរី,កែវ ពិសី,លី យ៉ាណា,ផាន់ ម៉ូនីកា,នៅ សុនិតា និងចាន់ កែវនិមល ជាដើម៕

ហ៊ឹម វិចិត្រ

RELATED ARTICLES