ដោយសារតែចំណងស្នេហាប៉ាច គីមមួយ និងប្រុសក្មេងសយ រតនៈ ល្បីជាងអាជីពចម្រៀងរបស់ពួកគេទើបថ្មីៗ នេះថ្នាក់ដឹកនាំផលិតកម្មហង្សមាសបានផលិតបទចម្រៀងដែលមានចំណងជើងថា”មិត្តឬស្នេហា?”ហើយឲ្យគូសង្សារ១គូនេះ ច្រៀងឆ្លងឆ្លើយគ្នាតែម្ដងដើម្បីឲ្យត្រូវសាច់រឿងពិតនៅក្រៅឆាក។ទោះជាយ៉ាងណាអ្នកដែលចូលទៅខមិនស្ទើតែទាំងស្រុង បានលើកឡើងថានៅមិត្តអីទៀតគឺស្នេហាហ្នឹងហើយព្រោះតិចទៀតគីមមួយ-រតនៈ រៀបការជាមួយគ្នាហើយតើ…។



ប៉ាច គីមមួយ មិនលើកទូរស័ព្ទតាមឆាតហ្វេសបុកនោះទេកាលពីពេលថ្មីៗនេះតែនាងផ្ញើរសារតបមកវិញថាកំពុង រវល់ថតចម្រៀងមិនអាចនិយាយបានទើបមិនអាចសុំការបំភ្លឺថាហេតុអីបានជាស្នេហានាងនិងរតនៈ បង្ករការភ្ញាក់ផ្អើលដល់លោកថៅកែរហូតផលិតជាបទចម្រៀងសាច់រឿងពិតរបស់ពួកគេឡើង។យ៉ាងណាក្រៅពីចេញបទចម្រៀងជាស្នេហាដើម្បីបង្អួតថាពួកគេ ពិតជាដៃគូដ៍សាកសមទាំងក្នុងនិងក្រៅឆាកនោះកាលពីពេលថ្មីៗនេះគេក៍បានឃើញនាងគីមមួយ និងសង្សារដឹកដៃគ្នាទៅតេស្ដឈុតអាពាហ៍ពិពាហ៍ថតរូបបែបPre-Wedding ផងដែរតែដំណឹងនៃការចូលរោងការនៅតែមិនអាចទៅរួចព្រោះពេលនេះរដ្ឋាភិបាលមិនទាន់បើកឲ្យមានពិធីរៀបអាពាហ៍ពិពាហ៍ឡើងវិញឡើយ។



ប៉ាច គីមមួយ ជាអ្នកមេម៉ាយរូបស្រស់សោភា នៅហង្សមាសក្នុងចំណោមពេជ្រ សោភា និងសុខ ស្រីនាង ។ក្រោយចែកផ្លូវជាមួយអតីតគូស្នេហ៍ដែលជាតារាចម្រៀងដូចគ្នាជាច្រើនឆ្នាំនាងគីមមួយ បានផាត់ចោលសំណើរស្នេហ៍ពីសំណាក់មន្រ្ដីធំៗជាបន្ដបន្ទាប់ហើយទើបតែនៅឆ្នាំ២០២០នាងសម្រេចប្រគល់បេះដូងទៅឲ្យប្រុសរូបសង្ហារដែលជាតារាចម្រៀងរួមទ្រនុំព្យាបាលរបួសបេះដូងហើយតាមព័តមានថាពួកគេបានទិញផ្ទះ១ល្វែងបង់រំលស់រួមគ្នានៅក្បែរស្ពានដែកចំការដូង ខណ្ឌមានជ័យ ក្រុងភ្នំពេញ ទៀតផង។



គីមមួយ ធ្លាប់សារភាពប្រាប់អ្នកយកព័តមានយើងថានាងស្រលាញ់តែប្រុសក្មេងទេ បើបុរសចំណាស់វ័យចាប់ពី៤០ឆ្នាំឡើងនាងសូមឆ្លើយថា”No”តែម្ដងព្រោះទោះជាមានលុយច្រើនយ៉ាងណាក៍គ្មានអារម្មណ៍ដែរ។ទស្សនិកជនរងចាំមើលថាតើចំណងស្នេហាប៉ាច គីមមួយ-សយ រតនៈ នឹងអាចឈានទៅជាជីវិតប្ដីប្រពន្ធគ្នាស្របច្បាប់នៅពេលខាងមុខនេះបានដែរឬទេ?ឬមួយនាងគីមមួយ ស្រលាញ់រកតែក្មេងរូបសង្ហារអាចប្រឈមដើរជាន់ដានចាស់?

