Wednesday, June 25, 2025
Homeតារាខ្មែររ៉ាប៊ី អតិថិជនសុំមើល....

រ៉ាប៊ី អតិថិជនសុំមើល….

          ស្រីស្អាតរ៉ាប៊ី ពិតជាគ្មានអ្វីត្រូវដោះសារប្រកែករួចមែនក្រោយ​ពីនាងត្រូវបានអតិ​ថិ​ជន​ប្រុសៗ​សុំមើលក្បាលសុដន់ របស់នាងថាតើជាព័ណ​ស៊ីជម្ពូរដូចនាងអះអាងមែនឬយ៉ាង​ណា​នោះ។​ការដែលភ្ញៀវតវ៉ាចង់ឃើញរបស់ពិសេសរបស់រ៉ាប៊ី នោះក្រោយតារាលេងក្បាច់​រាំរូបនេះ​ងាក​មកលក់​ក្រេបសម្រាប់លាបក្បាលសុដន់ដែលទោះជាព័ណខ្មៅ​យ៉ាងណាក៍ប្រែទៅជាស៊ី​ជម្ពូរ​ដែរ ដែលធ្វើឲ្យអតិថិជនប្រុសៗឆាតទៅសួរនាងជាអ្នកលក់ថាតើរ៉ាប៊ី ខ្លួនឯងប្រើរបស់​នោះដែរ​​ឬ​អត់​?​ភ្លាមៗនោះរ៉ាប៊ី ថានាងប្រើមុនគេហើយរបស់នេះល្អណាស់​ធ្វើឲ្យវាព័ណ​ស៊ី​ជម្ពុរ…​។

គ្រាន់​តែ​ឭថារ៉ាប៊ី ប្រើក្រេបលាបរបស់ពិសេសរបស់នាងដែរនោះអតិថិ​ជនប្រុសៗ​សម្រុក​គ្នាសំ​ណូម​ពរឲ្យនាងបង្ហាញលទ្ធផលរបស់ នាងក្រោយប្រើប្រាស់​រួចឲ្យគេឃើញ​ផង​ទើបពួកគេជឿរជាក់ហើយទិញក្រេបនាងទៅប្រើដែរ តែការស្នើរសុំនោះធ្វើឲ្យរ៉ាប៊ី ហា​មាត់​លែង​រួចហើយគ្មានអ្វីតបទៅភ្ញៀវប្រុស​ៗ​នោះ​​ទេ ទើបនាងកាន់តែយល់ច្បាស់ថាការរកស៊ី​តាមOnline មិនមែនជារឿងងាយស្រួល​ដូ​ចច្រៀងឡើយ ព្រោះអតិថិជនកុម្មង់លើសពី​អ៊ឺ​វ៉ា​ន់ក្នុងស្ដុក ហេតុនេះហើយនាងមានតែវិលទៅពង្រឹងអាជីពចាស់ប្រសើរ​ជាងឲ្យគេ​មើល​រប​ស់សំខាន់ហ្វីហ្វីនោះ។

          រ៉ាប៊ី មិនត្រឹមតែគ្មានវិបត្តិសេដ្ឋកិច្ចនៅរដូវកូវីដនេះទេ ប៉ុន្ដែនាងក៍ឆក់ឱកាសនេះបង្កើន​ទ្រព្យទៅវិញ​តាមរយៈការទិញបន្ទប់ខុនដូ១តម្លៃជិត១០ម៉ឺនដុល្លារនៅក្បែរមាត់ទន្លេ ហើយមុន​នេះ​នាង​ក៍បានបើកហាងCosmetic ដែលចំណាយអស់លុយខ្ទង់៣ម៉ឺនដុល្លារផងដែរ។ស្រី​ស្រ​ស់ដែលមានដើមកំណើតមកពីខេត្តព្រៃវែងរូបនេះត្រូវបានគេប្រម៉ាណ ថានាងមានទ្រព្យផ្ទាល់ខ្លួនមិនក្រោមកន្លះលានដុល្លារនោះទេក្រោយបោះបង់អាជីពជាពិធីការិនីងាកមកចាប់អាជីពចម្រៀងជាង៣ឆ្នាំនេះ។

ទោះជាយាងណារ៉ាប៊ី បែជាធ្វើឲ្យគេពិបាកជឿរជាក់លើនាង​ព្រោះតែ​តា​រា​​​​ថោន រូបនេះនៅតែថ្ងូរថានាងពិបាកចិត្តរកតែក្ដឹបសង្សារ​មួយមកអោបរឹតមិនបាន​ដូចគេ​។ការវាចារបែបនេះធ្វើឲ្យមានការលើកឡើងថារ៉ាប៊ី ព្យាយាមលាក់គូស្នេហ៍មិនឲ្យគេ​ស្គាល់​ព្រោះ​ស្រីស្អាតដូចនាងរឿងអីដែលគ្មានសង្សារ?តែរ៉ាប៊ី ធ្លាប់ពឹងអ្នកយកព័តមានយើង​ថា​ឲ្យ​ជួយ​រកសង្សារឲ្យនាង១ផង តែបុរសដែលនាង ស្រលាញ់នោះដាច់ខាតត្រូវតែក្មេងសង្ហារ ប៉ុន្ដែបើប្រុសនោះវ័យចំណាស់មិនបាច់ណែនាំឲ្យនាងជួបមុខទេព្រោះនាងគ្មានអារម្មណ៍ឡើយ ទោះជាមានលុយដុល្លារច្រើនយ៉ាងណាក្ដី៕

RELATED ARTICLES