Wednesday, June 25, 2025
Homeតារាខ្មែរតន់ ច័ន្ទសីម៉ា កែខ្ទេចខ្ទីអស់ហើយ?

តន់ ច័ន្ទសីម៉ា កែខ្ទេចខ្ទីអស់ហើយ?

          តារាចម្រៀងតន់ ច័ន្ទសីម៉ា ត្រូវបានគេសង្ស័យថានាងបានកែសម្រស់ខ្ទេច​ខ្ទីអស់ទៅ​ហើ​យទើបធ្វើឲ្យរូបរាង និងសម្រស់ផ្ទៃមុខមានការប្រែប្រួលស្ទើតែទាំងស្រុង បើប្រៀប​ធៀប​ពេលនាងប្រលងចម្រៀងThe Voice Cambodia  រដូវកាលទី២នោះសីម៉ា ស្បែកខ្មៅ និងមិន​សូវស្រស់ស្អាតដូចពេលនេះឡើយ។ដើម្បីកុំឲ្យមនុស្សកាន់តែច្រើននិយាយថាច័ន្ទសីម៉ា កែ​គ្មា​នសល់បង្អួតសម្រស់សប្បនិម្មិតនោះតារាចម្រៀងតូចតន់​របស់Galaxyរូបនេះចេញមុខបំភ្លឺ​ដោយទទួលស្គាល់ថានាងពិតជា បានធ្វើច្រមុះ,ចាក់ចង្ការ និងពត់ធ្មេញ ។ស្រីស្រស់ថាក្រៅពី​ទាំង៣ផ្នែក​ខាងលើនេះនាងមិនបានកែកុនត្រង់ណាផ្សេងៗទៀតនោះឡើយ។ ប៉ុន្ដែនាង​ថា​ភាព​ប្រែប្រួល​នៃរូបរាងកាយរបស់នាងមកពី​កាលពេលប្រលងចម្រៀងនោះ​នាងមាន​ទម្ងន់​ដល់ទៅជាង៥០គីឡូឯណ្ណោះ ហើយពេលនោះកម្ពស់របស់នាងមិនទាន់លូតអស់នោះទេ តែពេលនេះនាងសល់​ត្រឹម៤៦គីឡូ ហើយលូតកម្ពស់ជាងមុន។សីម៉ា ប្រាប់បទពិសោធន៍​ថាការពត់​ធ្មេ​ញក៍​ធ្វើឲ្យប្រែប្រួលរូបសម្រស់ផងដែរ ហើយនាងអាចប្រាប់បានបើមានអ្នកឆ្ងល់។

          ថ្វីត្បិតតែមានការអះអាងបែបនេះរបស់តន់ ច័ន្ទសីម៉ា ក្ដីប៉ុន្ដែគេសង្ស័យថាអ្នក​ចម្រៀង​ជូរ​មុខរបស់Galaxyរូបនេះអាចកែផ្នែកផ្សេងៗ​ទៀតផងដែរបានជាពេលនេះ​សម្រស់របស់នាង​ប្រែប្រួល១៨០ដឺគ្រេ គ្រាន់តែនាងលាក់មិនឲ្យគេដឹង។ចំណែកអ្នកខ្លះទៀតថាសីម៉ា ​ក្លាយ​ទៅ​ជាស្រីស្អាតគឺទៅតាមទឹកលុយដោយសារតែពីមុននាងមិនទាន់ល្បីមិនសូវលេងខ្លួន តែពេល​នេះ​នាងល្បីហើយមានលុយទៀតអីចឹងសម្រស់ក៍ទៅតាមទឹកលុយហ្នឹងដែរ។

          តន់ ច័ន្ទសីម៉ា ឡើងកូដខ្លាំងក្រោយពីនាងបានចាប់ដៃគូជាមួយ​កំពូលតារាចម្រៀង​ព្រា​ប​ សុវត្ថិ និងខេម ទើបធ្វើឲ្យសន្ទុះរបស់នាងមានប្រៀបជាងតារា​ដែលមានគីឡូ​ប្រហាក់​ប្រ​ហែ​ល​គ្នា។ប៉ុន្ដែថ្មីៗនេះច័ន្ទសីម៉ា បានរងការខកចិត្តយ៉ាងខ្លាំងព្រោះតែបទ”Are You ok?”​របស់នាងដែលទើបចេញជាTrailer នោះរងការរិះគន់យ៉ាងចាស់ដៃពីមហាជន ទើបធ្វើឲ្យ​ថៅកែGalaxyបញ្ជារឲ្យកូនចៅបិតបទនេះចោលតែម្ដង។ប៉ុន្ដែសីម៉ា នៅមានសង្ឃឹម​តិច​តួច​ព្រោះតាមព័តមានថាបទនេះនឹងចេញសារជាថ្មីក្រោយមានការកែសម្រួលព្រោះថាគ្រាន់តែ១បទនេះថៅកែGalaxyបានចំណាយទិញកម្មសិទ្ធបញ្ញារពីសម្លេងម្ចាស់ដើមនិងចំណាយMVថតដល់ទៅ៥ម៉ឺនដុល្លារឯណ្ណោះ។

          ថ្វីត្បិតតែនាងតន់ ច័ន្ទសីម៉ា ព្រមសារភាពថាពិតជាបានកែសម្រស់ផ្នែកខ្លះមែន តែរឿង​ដែល​លេចឭថានាងមានពោះម៉ាយ តាមស្នេហ៍នោះមិនត្រូវបានសីម៉ា លាតត្រដាងឡើយ ខ​ណៈ​​ដែល​មុននេះនាងប្រាប់អ្នកកាសែតថាបេះដូងនៅទំនេរ៕

RELATED ARTICLES