Wednesday, June 25, 2025
Homeតារាខ្មែរឱក សុគន្ធកញ្ញា ​៖ ព្យាយាមចងចិត្តប្ដី

ឱក សុគន្ធកញ្ញា ​៖ ព្យាយាមចងចិត្តប្ដី

ពាក្យចាស់ពោលថា”ការតស៊ូ ព្យាយាមគង់បានសម្រេច”នោះមិនខុសនោះ​ទេព្រោះ​តារា​ចម្រៀងឱក សុគន្ធកញ្ញា ក្រោយសម្រាលកូនរួចនាងប្រឈមហានិភ័យក្នុងអាជីព​ដោយ​សារតែគឡូឡើងជ្រុលធ្វើឲ្យនាងពិបាករាំច្រៀងឬប្រជែងទីផ្សារចម្រៀងសារជាថ្មី។ប៉ុន្ដែក្រោយព្យាយាមហាត់ប្រាណជាច្រើនខែទីបំផុតសុគន្ធកញ្ញា បានស្រកច្រើនគីឡូនិង​មានរាង​ស្ទើ​​តែ​ដូចមុនមានប្ដីនិងកូនទៅហើយ។តាមរយៈការបញ្ចេញរូបភាពកាលពីថ្ងៃទី២ខែតុលា គេ​ឃើញ​សុគន្ធកញ្ញា សម្រកទម្ងន់បានសម្រេចរហូតមានគេសង្ស័យនិងខមិននៅលើបណ្ដាញសង្គមថា​នា​ង​អាចនឹងប្រើផលិត​ផល​សម្រ​ក​ទៀតផង តែសុគន្ធកញ្ញា មិនឆ្លើយតបចំពោះ​ការចម្ងល់​របស់Fanនាង​ទាំង​នោះ​ទេ។ដោយឡែកហ្វេស​បុកឈ្មោះSokhorng Leng បានខមិន​ក្រោម​រូបថត​សុគន្ធកញ្ញា ថា”ស្អាតជាង​ក្រមុំទៀត​បង​កញ្ញាIdol”។

ការសម្រកទម្ងន់ដោយជោគជ័យរបស់ឱក សុគន្ធកញ្ញា ធ្វើឲ្យនាងទទួលបានផលល្អ២​យ៉ាងនៅពេលនេះគឺទី១៖នាងអាចនឹងចាប់ផ្ដើមមានសង្ឃឹមក្នុងការប្រជែងទីផ្សារចម្រៀងសារជាថ្មីឡើងវិញបានហើយ។ទី២៖ជាការចងចិត្តស្វាមីរបស់នាងលោកអ៊ឹង សុខលី ឲ្យកាន់តែ​ស្រ​លាញ់និងថ្នាក់ថ្នមនាងខ្លាំងថែមទៀត ព្រោះបើភរិយាស្អាតតើឲ្យប្ដីឯណាទៅមើល​ឃើញ​ស្រី​ក្រៅទៅ?

ក្រៅពីឱក សុគន្ធកញ្ញា តារាដែលមានស្វាមីនិងកូនហើយបែកសាច់និង​ឡើងគីឡូដូច​ជាអ្នក​នាងយក់ ថិតរដ្ឋា,សួស វីសា ,និងផាន់ ម៉ូនីកា ជាដើម។ចំពោះសុគន្ធកញ្ញា វិញការវិល​មករកគីឡូដើមនេះក៍ជាអំណោយផលមួយសម្រាប់នាងក្នុងការគ្រងតំណែងជាតួឯកក្នុងភាពយន្ដជាលើកដំបូងក្នុងអាជីពនៅហង្សមាសផងដែរក្រោយនាងមានការអាកខានដោយសារតែរឿង”ខ្ញុំមានញាណលើស”ត្រូវដាក់ជំនួសដោយសុខ ស្រីនាង វិញព្រោះពេលនោះនាង​កំពុង​ពពោះ។ដោយឡែកសម្រាប់អាជីពចម្រៀងវិញសុគន្ធកញ្ញា នៅតែស្ងប់ស្ងាត់ជាងមុន​ក្រោយ​មានប្ដីជាង២ឆ្នាំនេះ តែអ្នកជំនាញសិល្បៈបានលើក​ឡើងថាដោយសារតែកូវីដទើប​សុគន្ធ​កញ្ញា​ មិន​ទាន់វាយលុក​ទីផ្សារ​ចម្រៀងឡើងវិញ។

ឱក សុគន្ធកញ្ញា តែងតែបង្ហាញពីសុភមង្គលក្នុងគ្រួសារក្រោយពេល​នាងមានប្ដី​និង​កូន​១​នេះធ្វើឲ្យមនុស្សស្រីមិនតិចនាក់ទេដែលច្រណែន​និងចង់បានជីវិតដូច​នាង។តែការឈ​ជើង​​ក្នុង​សិ​ល្បៈ​យ៉ាងរឹងមាំនៅរយៈពេលជាង១០ឆ្នាំចុងក្រោយនេះសុគន្ធកញ្ញា មានស្វាមី​នៅ​ក្រោ​យខ្នងជានិច្ច បើទោះជានាងទើបប្រើជីវិតគូជាចំហ​នៅរយៈពេលជិត៣ឆ្នាំចុង​ក្រោយ​ក្ដី។​យ៉ាងណាការរក្សារតំណែងជាតារាស្រីជូមុខទៀតបានឬយ៉ាងណានោះគេមិនអាចធានាសុវត្ថិភាព១០០%ថាសុគន្ធកញ្ញា នៅតែខ្លាំងដូចកាលនៅក្រមុំឡើយបើទោះ​ជានាងមាន​បង​ថ្លៃ​ជា​ថៅកែផលិតកម្មហង្សមាស និងស្វាមីជាអ្នកគ្រប់គ្រងទូរទស្សន៍មួយនេះក្ដី។

អតីតតារាចម្រៀងហង្សមាសដែលពេលនេះមិនទាន់មានផលិតកម្មច្រៀងបាននិយាយថាឱក សុគន្ធកញ្ញា ជាតារាដែលមានសម្ថភាពមិនមែនល្បីដោយ​សារតែបងថ្លៃនិងប្ដីជួយ​ទាំង​ស្រុង​នោះ​ទេ។ប៉ុន្ដែក្រោយមានប្ដីនិងកូន១លោកយល់ថាការ​ល្បីដូចមុនឬយ៉ាងណានោះគឺ​នៅ​លើមហាជនជាអ្នកកំណត់ តែលោកជឿរថាសុគន្ធកញ្ញា នឹងមិនខ្លាំងខ្លាដូចមុនទៀតទេ។

ក្រោយឱក សុគន្ធកញ្ញា ក្លាយទៅជាភរិយាលោកអ៊ឹង សុខលី នាងរស់នៅវីឡារស្កឹម​ស្កៃនៅផ្លូវ​២០០៤ ហើយជិះរថយន្ដទំនើបៗដូចជាAudi និងRange Rover ជាដើម។អ្នក​ចម្រៀង​​រួមដំបូលនៅហង្សមាសបានបង្ហើបឲ្យដឹងថាទោះជាសុគន្ធកញ្ញា គេចាត់ទុកថាជាតារា​មានអំណាចនៅហង្សមាសមែនតែចំពោះមិត្តរួមអាជីពសុគន្ធកញ្ញា នៅតែដូចមុន​ដដែល​មិន​ប្រែប្រួលឬអាងមាន​បង​ថ្លៃជាថៅកែផលិតកម្មនោះទេ។ប៉ុន្ដែពួកគេខ្សឹបប្រាប់ថាសុគន្ធកញ្ញា ប្រយ័ត្នប្រយ៉ែង​ណា​ស់​​មិន​​អនុញ្ញាត្តិឲ្យប្ដី ស្និតស្នាលជាមួយតារាស្រីណានោះទេបើទោះ​ជា​ម្នាក់នោះជាពួម៉ាក​នាង​ក្ដី ព្រោះនាងខ្លាចជួបរឿងដូចអ្នកនាងគង់ សុជាតិ៕

RELATED ARTICLES