អ្នកមេម៉ាយកូន៣អ៊ិត ស្រីពីន បានសារភាពថាពេលនេះនាងកំពុងតែលង់ស្នេហ៍ប្រុសក្មេងម្នាក់ដែលតាមមើលទៅបុរសនោះមានអាយុប្អូននាងជាច្រើនឆ្នាំហើយនាងថែមទាំងកៀកកើយនិងអោបថើបគ្នាជាមួយគូស្នេហ៍ថ្មីជាចំហទៀតផង។តាមរយៈការបង្ហាញភាពផ្អែមល្ហែមជាមួយកំពូលស្នេហ៍នោះម្ចាស់ចិត្តអ្នកនាងស្រីពីន ត្រូវបានគេស្គាល់ថាមានហ្វេសបុកឈ្មោះChet Mam ហើយទំនងជាបុរសពោះម៉ាយមានវ័យទើបជាង៣០ឆ្នាំ ខណៈដែលអ្នកនាងស្រីពីន ឆ្នាំនេះមានអាយុជាង៤០ឆ្នាំទៅហើយ។



ទោះជាយ៉ាងណាមិនទាន់មានការបំភ្លឺពីអ្នកនាងអ៊ិត ស្រីពីន ផ្ទាល់រឿងរកបានសង្សារក្មេងនោះទេព្រោះមិនអាចទាក់ទងបាន។ប៉ុន្ដែចំណងស្នេហាថ្មីនេះអ្នកនាងស្រីពីន បានបើកបង្ហាញបញ្ចេញនៅលើបណ្ដាញសង្គមជាសាធារណៈគ្មានការលាក់លៀមនោះទេ។ចំពោះភាពស្អិតល្មូតស្នេហ៍នោះដែរមើលទៅអ្នកនាងស្រីពីន ជ្រើសផ្លូវសាងស្នេហ៍តាមបែបអ៊ឺរ៉ុបព្រោះគ្មានសញ្ញារៀបការនោះទេតែស្រីពីន និងសង្សារចិត្ត១ថ្លើម១និងគ្នាទៅហើយ។



គូរំលឹកថាអ៊ិត ស្រីពីន បានចែកផ្លូវគ្នាជាមួយអតីតគូស្នេហ៍ជាបុរសនៅស្រុកខ្មែរដោយបន្សល់ចំណងដៃកូន៣នាក់(ស្រី២)ហើយនាងបានរៀបការជាមួយគូស្នេហ៍ថ្មីកាលពីឆ្នាំ២០០៦ ដែលជាកូនថៅកែហាងលក់មាសមួយនៅរដ្ឋមីនីសូតា សហរដ្ឋអាមេរិក តែក្នុងជំនួបតាមឆាតហ្វេសបុកកាលពីខែមុនអ្នកនាងស្រីពីន ថាបានចែកផ្លូវគ្នាជាមួយបុរសនោះជាង៤ឆ្នាំហើយ ប៉ុន្ដែនាងថាមិនអាចប្រាប់ពីមូលហេតុបានទេព្រោះខ្លាចប៉ៈពាល់ដល់កិត្តិយសទាំងសងខាងហើយពេលនេះនាងនៅតែបន្ដអាជីពចម្រៀងពោលគឺឲ្យតែមានគេហៅច្រៀងនាងនឹងទៅ។



ជាក់ស្ដែងដូចជាកាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១ កន្លងមកគេឃើញនាងបានចេញច្រៀងសម្ដែងក្នុងកម្មវិធីបុណ្យអ៊ុំទូកនៅរដ្ឋឡូវែល៍សហរដ្ឋអាមេរិកជាមួយតារាខ្មែរនៅទីនោះដោយថែមទាំងបានជួបអតីតគូដណ្ដឹងនី មុនីនាថ លោកអ៊ុង សូឡាំង ទៀតផង។អ្នកនាងស្រីពីន ធ្លាប់ប្រាប់ថាពេលនេះនាងប្រឹងតែរកលុយ ហើយនៅពេលស្ងាត់កូវីដខាងមុខនេះនាងនិងកូនប្រុសស្រីដែលបានមករស់នៅអាមេរិកជាច្រើនឆ្នាំនោះក៍មានគម្រោងមកលេងស្រុកខ្មែរជាថ្មីផងដែរ។


មហាជនចាប់អារម្មណ៍ថាអំឡុងពេលដែលអ្នកនាងអ៊ិត ស្រីពីន ជួបស្នេហ៍ថ្មីជាប្រុសក្មេងនេះគេឃើញនាងលេងខ្លួនកាន់តែស៊ិចស៊ីក្មេងៗសុំខ្មាសតែម្ដងជាពិសេសគឺសម្រស់ដើមទ្រួងនៅតែទ្រលុកទ្រលន់ទើបធ្វើឲ្យគូស្នេហ៍របស់នាងកាន់តែងប់ស្នេហ៍មកលើរូបនាង៕

