នៅរដូវកូវីដនេះតារាជាច្រើនបានងាកមករកស៊ីលក់ផលិតតាមOnlineដោយខ្លះលក់Collagen ,ផលិតផលសម្រកទម្ងន់,ឡេបកស្បែក,សម្លៀកបំពាក់ និងអាហារវេចខ្ចប់ទាំងឡាយជាដើម។ប៉ុន្ដែសម្រាប់ស្រីស្អាតរ៉ាប៊ី វិញនាងបែជាលក់របស់ខុសពីគេទៅវិញនោះគឺក្រេមលាបក្បាលដោះ(សុដន់)ពីខ្មៅធ្វើឲ្យទៅជាផ្កាឈូក។គ្រាន់តែប្រកាសលក់របស់ពិសេសនេះភ្លាមមានប្រុសៗជាច្រើនបានឆាតទៅសួររ៉ាប៊ី ដោយខ្លះឆ្ងល់ថាតើរ៉ាប៊ី ខ្លួនឯងមានប្រើលាបរបស់នោះខ្លួនឯងឬអត់?



អាចឲ្យមើលចុងសុដន់អ្នកលក់(រ៉ាប៊ី)បានទេដើម្បីបញ្ជាក់ពីគុណភាពឲ្យអតិថិជនជឿរជាក់?រ៉ាប៊ី ឆ្លើយយ៉ាងខ្លីថានាងផ្ទាល់ក៍ប្រើរអាមួយនេះលាបលើរបស់ពិសេសរបស់នាងដែរ ហើយសូមធានារថា១សប្ដាហ៍ប្រាកដជាបានផលហើយបើមិនដូចអ្វីដែលនាងនិយាយទេនឹងឲ្យលុយទៅអ្នកទិញវិញ…។ប៉ុន្ដែរ៉ាប៊ី មិនបង្ហាញសុដន់ឲ្យអតិថិជនមើលតាមសំណូមពររបស់ភ្ញៀវឡើយ។យ៉ាងណាវាជារឿងមួយចាប់អារម្មណ៍ដែលតារាចម្រៀងរូបស្រស់ដូចរ៉ាប៊ី ងាកមកលក់របស់ពិសេសខុសគេបែបនេះ។



គេកត់សម្គាល់ថានៅរដូវកូវីដនេះរ៉ាប៊ី មិនជួបវិបត្តិសេដ្ឋកិច្ចនោះទេ ទោះជាបណ្ដារConcertsទាំងឡាយនៅខេត្តត្រូវបានបិតក្ដី ប៉ុន្ដែនៅរដូវនេះនាងបែជាមានលទ្ធភាពទិញបន្ទប់ខុនដូមួយនៅជាប់មាត់ទន្លេអស់ទឹកលុយជិត១០ម៉ឺនដុល្លារ ខណៈដែលកាលពីដើមឆ្នាំ២០២១ រ៉ាប៊ី បានចំណាយលុយអស់ខ្ទង់៥ម៉ឺនដុល្លារបើកហាងលក់Cosmetic ទៀតផង។តែសម្រាប់បទចម្រៀងនៅរដូវកាន់បិណ្ឌនេះវិញរ៉ាប៊ី មិនទាន់មានបទមួយណាផ្ទុះឡើយប៉ុន្ដែនាងថាមានបទចម្រៀងមួយចំនួនផ្អឹបទុកនៅក្នុងដៃមិនហ៊ានចេញព្រោះខ្លាចខុសពេលវេលា។ការចេញមុខលក់ផលិតផលជួយលើកសម្រស់សុដន់ស្រ្ដីរបស់រ៉ាប៊ី នេះប្រាកដជាធ្វើឲ្យនាងកាក់កបជាមិនខានព្រោះថាអ្នកលក់ជាស្រីស្អាតនិងជាតារាចម្រៀងល្បីឈ្មោះបែបនេះរឿងអីដែលអតិថិជនប្រុសៗមិនគ្រឺតក្នាញ់និងចង់សាកប្រើតាមតាមរ៉ាប៊ី ដែរនោះ…។



រ៉ាប៊ី ជាតារាចម្រៀងលេចធ្លោក្នុងទីផ្សារចម្រៀងយុវវ័យនៅឆ្នាំ២០២១នេះក្នុងចំណោមនាងតន់ ច័ន្ទសីម៉ា ,រ៉េត ស៊ូហ្សាណា និងយូរី ជាដើម។ទោះជារ៉ាប៊ី ត្រូវភ្ញៀវជាច្រើនតាមញ៉ែក្រោយនាងលក់របស់ចម្លែកនោះមែន ប៉ុន្ដែតារាលេងក្បាច់រាំរស់រវើករូបនេះតែងតែថ្ងូរដូចព្រាបថាក្រោយបែកសង្សារវ័យក្មេងមកពេលនេះនាងរកតែសង្សារ១បណ្ដើរដូចគេមិនបានឡើយ។តែការវាចាបែបនេះត្រូវបានគេសង្ស័យថារ៉ាប៊ី ព្យាយាមលាក់មុខគូស្នេហ៍ថ្មីមិនឲ្យគេស្គាល់ច្រើនជាងព្រោះព្រោះស្រីស្អាតដូចនាងរឿងអីដែលគ្មានប្រុសតាមស្នេហ៍កៀរនិងជើងនោះ?

