Saturday, June 21, 2025
Homeតារាខ្មែរពេជ្រ សោភា កាន់តែមានជំនឿរលើព្រះយេស៊ូគ្រិស្ដ

ពេជ្រ សោភា កាន់តែមានជំនឿរលើព្រះយេស៊ូគ្រិស្ដ

ពេជ្រ សោភា ជាអ្នកកាន់សាសនាព្រះយេស៊ូគ្រិស្ដជាច្រើនឆ្នាំមកហើយ ប៉ុន្ដែថ្មីៗតារាហង្សមាសបានបង្ហាញឲ្យឃើញថារូបនាងបានជឿរស៊ប់លើព្រះយេស៊ូគ្រិស្ដកាន់តែខ្លាំងតាមរយៈការចាក់សាក់រូបឈើឆ្កាងតូចមួយនៅលើកញ្ចឹងករបស់នាងហើយតាមព័តមានថាមិនមែនតែរូបនាងម្នាក់នោះទេ ដែលកាន់សាសនាមួយនេះពោលគឺគ្រួសារនាងទាំងមូលរបស់នាងក៍មានជំនឿរដូចនាងដែរ។ប៉ុន្ដែសោភា និងសមាជិកផ្សេងទៀតមិនប្រកាន់ចំពោះសាច់ញាត្តិរបស់គេដែលទៅធ្វើបុណ្យតាមប្រពៃណីខ្មែរដូចជានៅរដូវពិធីបុណ្យភ្ជុំបិណ្យនិងចូលឆ្នាំខ្មែរនោះឡើយពោលគឺអ្នកណាកាន់សាសនាអីគឺទៅលើការជ្រើសរើសរបស់ពួកគេ។

គេចាំបានថានៅថ្ងៃដែលសោភា ពិបាកចិត្តបំផុតព្រោះត្រូវបាត់បង់ឪពុកជាទីស្រលាញ់របស់នាងកាលពីឆ្នាំ២០១៤នោះពិធីបុណ្យនិងបញ្ចុះសពលោកស៊ូ សារិន អាយុ៧៥ឆ្នាំក៍ធ្វើតាមបែបសាសនាគ្រឹះផងដែរហើយជារៀងរាល់ថ្ងៃខួបឪពុកសោភា តែងតែយកផ្កា១បាច់ដាក់ពីមុខថ្នូរលោកសារិន ដែលបញ្ចុះនៅទីបញ្ចុះសពអង្គតាមឆេម។

អ្វីដែលគូរឲ្យកត់សម្គាល់នោះជារៀងរាល់ឆ្នាំឲ្យតែនៅបុណ្យលោកឪពុក”Father’s Day”សោភា តែងតែបង្ហូរទឹកភ្នែកព្រោះនាងនឹកឪពុកខ្លាំងពេកហើយនាងបានបញ្ចេញសារទៅយុវវ័យទាំងឡាយថាឲ្យធ្វើបុណ្យទាន់ខែភ្លឺ។នាងថាឪពុកនាងធ្លាប់ធ្វើជាកម្មករសំណង់រកលុយចិញ្ចឹមកូនៗយ៉ាងលំបាក តែអ្វីដែលនាងតូចចិត្តបំផុតនោះនៅពេលដែលនាងមានជីវភាពធូធារបែជាមិនទាន់បានសងគុណលោកឪពុកឲ្យអស់ចិត្តផងលោកក៍ទៅចោលនាងបាត់រហូត…។

ពេជ្រ សោភា បានប្រែប្រួលជីវភាពនៅរយៈពេលចុងក្រោយនេះដែលធ្វើឲ្យនាងមានលទ្ធភាពទិញផ្ទះវីឡារស់នៅយ៉ាងសុខសាន្ដ ព្រមទាំងជិះរថយន្ដទំនើបៗមិនចាញ់តារាល្បីៗនៅប្រទេសជិតខាងនោះទេដូចជាPorsche, Mercedes, Audi ,Range Rover និងBmw  ជាដើម។

ទោះជាយ៉ាងណាក្រោយធ្លាក់ខ្លួនមេម៉ាយជាង៤ឆ្នាំបន្ទាប់ពីបានលែងលះជាមួយអតីតប្ដីអាណិកជនខ្មែរមកពីអាមេរិកលោកឡៅ ឆលី កាលពីឆ្នាំ២០១៦សោភា ដែលកំពុងតែបង្ហាញគូស្នេហ៍ថ្មីជាប្រុសក្មេងរូបសង្ហារលោកឆឹម សក្កដា ជាចំហនោះគេនៅតែសង្ស័យថាពួកគេសាងស្នេហា”ក្លែងក្លាយ”ព្រោះតែនៅពេលលោកសក្កដា សុំនាងរៀបការនៅឆ្នាំ២០២២នោះសោភា គ្មានរំភើបប៉ិនកូនក្រចកដៃឡើយហើយនាងថែមទាំងមិនផ្ដល់ចម្លើយទៅលោកសក្កដា ទៀតផង៕

RELATED ARTICLES