ឱក សុគន្ធកញ្ញា បានស្លៀកសំពត់ខ្មៅអាវសពាក់ម៉ាសក៍នៅថ្ងៃបុណ្យខួបលោកយាយរបស់នាងនៅថ្ងៃទី២៩ខែមិថុនា ហើយក្នុងទឹកមុខស្រងូតស្រងាត់នោះសុគន្ធកញ្ញា ត្រូវបានតារារួមអាជីពជិតដិតបានទៅចូលរួមរំលែកទុក្ខនាងដល់រោងបុណ្យហើយពួកគេម្នាក់ៗសុទ្ធតែពាក់ម៉ាសក៍ ការពារកូវីដក្នុងនោះគេឃើញមានដូចជាតារាចម្រៀងសុគន្ធ និសា,លោកណុប បាយ៉ារិទ្ធ និងឆន សុវណ្ណារាជ ជាដើម។យ៉ាងណាពិធីបុណ្យគម្រប់ខួប៧ថ្ងៃរបស់លោកយាយម៉ា រិនថា នេះមិនធ្វើធំដុំនោះទេព្រោះតែគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាលដើម្បីបង្ការ ពីជំងឺកូវីដហេតុនេះហើយមានតែអ្នកជិតដិតបំផុតប៉ុណ្ណោះដែលទៅចូលរួមក្រៅពីនេះមានតារារួមអាជីពជាច្រើនបានផ្ញើរសារចូលរួមរំលែកទុក្ខសុគន្ធកញ្ញា ជាបន្ដបន្ទាប់តាំងពីលោកយាយរបស់តារាហង្សមាសរូបនេះ ទទួលមរណភាពភ្លាមៗម្លេះ។





គូរំលឹកថាឱក សុគន្ធកញ្ញា និងស្វាមីបានជួបទុក្ខធំព្រោះតែលោកយាយជាទីស្រលាញ់របស់ពួកគេឈ្មោះម៉ា រិនថា បានទទួលមរណភាពកាលពីថ្ងៃទី២៤ខែមិថុនា ធ្វើឲ្យសុគន្ធកញ្ញា បានផ្អាកច្រៀងសម្ដែងជាបន្ទាន់នូវបណ្ដារកម្មវិធីមួយចំនួនដែលត្រូវបានគេផ្សព្វផ្សាយនៅប៉ុស្ដិ៍ហង្សមាសរួច។ក្រោយធ្វើបុណ្យខួបជូនលោកយាយរួចនេះសុគន្ធកញ្ញា ក៍នៅតែពន្យាពេលឡើងឆាកតន្រ្ដីរយៈពេលខ្លីថែមទៀត





ដើម្បីកាន់ទុក្ខជូនអ្នកមានគុណរបស់នាងគឺមិនអាចចេញច្រៀងសម្ដែងសប្បាយភ្លាមៗនោះទេ ខណៈដែលអំឡុងតារាហង្សមាសផ្ទុះកើតកូវីដជាបន្ដបន្ទាប់កាលពីដើមខែមីនា នោះសុគន្ធកញ្ញា បានផ្អាកច្រៀងសម្ដែងរយៈពេលជាង២ខែហើយនាងទើបតែចាប់ក្បាលមីក្រូឡើងឆាកវិញកាលពីថ្ងៃទី៣០ខែឧសភា ហើយពេលនេះនាងមានទុក្ខដោយសារតែលោកយាយលាចាកលោកទើបធ្វើឲ្យនាងអាលោះអាល័យជាខ្លាំងនឹងមិនទាន់កំណត់ពេលវេលានៃការឡើងច្រៀងរាំសារជាថ្មីបាននោះទេ។ដោយឡែកគម្រោងដែលសុគន្ធកញ្ញា ដឹកដៃលោកខេម ប៊ុនថៃ ថតភាពយន្ដនៅហង្សមាសនោះក៍មិនទាន់ចេញជារូបរាងដែរ បន្ទាប់ពីនាងបានអាកខានធ្វើតួឯករឿង”ខ្ញុំមានញ្ញាណលើស”ត្រូវជំនួសដោយសុខ ស្រីនាង ៕



