Friday, June 20, 2025
Homeតារាខ្មែរឱក សុគន្ធកញ្ញា និងប្ដីកាន់ទុក្ខរួមគ្នា

ឱក សុគន្ធកញ្ញា និងប្ដីកាន់ទុក្ខរួមគ្នា

ឱក សុគន្ធកញ្ញា និងស្វាមីនាងលោកអ៊ឹង សុខលី ដែលធ្លាប់តែបង្ហាញរូបភាពផ្អែមល្ហែមស្នេហ៍និងញាំអាហារយ៉ាងរ៉ូមែនទិកនោះពេលនេះនាងនិងគ្រួសារកំពុងក្រៀមក្រំកាន់ទុក្ខព្រមគ្នាតែម្ដងព្រោះតែលោកយាយរបស់ពួកគេទទួលមរណភាពកាលពីថ្ងៃទី២៤ខែមិថុនា។នៅលើហ្វេសបុកផ្ទាល់ខ្លួនប្អូនថ្លៃថៅកែហង្សមាសរូបនេះបានដាក់រូបបូកាន់ទុក្ខហើយអ្នកគាំទ្រនាងជាច្រើនបានផ្ញើរសាររំលែកទុក្ខសុគន្ធកញ្ញា និងប្ដីជាបន្ដបន្ទាប់ផងដែរ។

តាមរយៈការកាន់ទុក្ខជូនយាយដែលបានលាចាកលោកនេះឱក សុគន្ធកញ្ញា ប្រាកដជាត្រូវផ្អាកការឡើងច្រៀងសម្ដែងជាថ្មីម្ដងទៀតជាមិនខានបន្ទាប់ពីនាងបានបាត់មុខពីឆាកតន្រ្ដីជាង២ខែតាំងពីផ្ទុះតារាហង្សមាសបានផ្ទុកកូវីដជាបន្ដបន្ទាប់កាលពីដើមខែមីនា នោះហើយតារាកូន១រូបនេះទើបតែចាប់កាន់ក្បាលមីក្រូឡើងច្រៀងវិញកាលពីថ្ងៃទី៣០ខែឧសភាឆ្នាំ២០២១។

ក្រៅពីទឹកមុខស្រងូស្រងាត់ព្រោះបាត់បង់លោកយាយខាងប្ដីនោះសុគន្ធកញ្ញា ត្រូវបានអ្នកចម្រៀងរួមអាជីពនៅហង្សមាសតេទូស័ព្ទទៅសួរសុខទុក្ខនាងស្ទើគ្រប់គ្នាផងដែរ ខណៈដែលតារាជិតដិតមួយចំនួនទៀតក៍បានទៅដល់ផ្ទះបុណ្យសពទៀតផងបើទោះជាពេលនេះកូវីដនៅមិនទាន់ស្ងាត់ក្ដី ប៉ុន្ដែពួកគេប្រារពកម្មវិធីគោរពតាមវិធានការណ៍របស់ក្រសួងសុខាភិបាល។

ឱក សុគន្ធកញ្ញា ត្រូវបានគេចាត់ទុក្ខថានាងជាតារាចម្រៀងដែលជោគជ័យទាំងចម្រៀងនិងស្នេហានៅឆ្នាំ២០១៩-២០២០ ព្រោះពេលនេះនាងក្លាយទៅជាប្អូនថ្លៃថៅកែហង្សមាសលោកឧកញ៉ាអ៊ឹង ឆៃងួន ទៅហើយ ខណៈដែលស្វាមីនាងលោកអ៊ឹង សុខលី ជានាយកទូរទស្សន៍ហង្សមាស។

អតីតតារាចម្រៀងសាន់ដេរូបនេះជាតារាចម្រៀងដ៍មានឥទ្ធិពលបំផុតនៅហង្សមាស ប៉ុន្ដែក្រោយមានស្វាមីនិងកូន១នេះសុគន្ធកញ្ញា មិនសូវមានសន្ទុះខ្លាំងខ្លាដូចមុនទេព្រោះគ្មានបទផ្ទុះ។តែបើក្រឡេកមើលសុភមង្គលរបស់សុគន្ធកញ្ញា វិញគូស្នេហ៍តារាណាក៍ចង់បានដូចនាងដែរព្រោះក្រោយមានកូន១អាយុជាង១ឆ្នាំកន្លះនេះសុគន្ធកញ្ញា ទោះឡើងគីឡីជ្រុលបន្ដិចក្ដី តែនាងត្រូវស្វាមីកាន់តែស្រលាញ់និងថ្នាក់ថ្នមលើសផ្ដើមស្នេហ៍គ្រាដំបូង៕

RELATED ARTICLES