Thursday, June 19, 2025
Homeតារាខ្មែរ​អេននី ហ្សាម ប្ដូរចិត្តលែងចង់ប្រគល់សង្សារស្រីឲ្យស្រីផ្សេង

​អេននី ហ្សាម ប្ដូរចិត្តលែងចង់ប្រគល់សង្សារស្រីឲ្យស្រីផ្សេង

ចំណងស្នេហភេទដូចគ្នារវាងតារាចម្រៀងថោន នាងអេននី ហ្សាម និងនាងNoNa Ra ធ្លាប់ជួបភាពរកាំរកូសម្ដងរួចទៅហើយកាលពីពាក់កណ្ដាលខែឧសភា ដែលពេលនោះអេននី ថែមទាំងប្រកាសថាចង់ប្រគល់សង្សារស្រីទៅឲ្យអ្នកដ៍ទៃទៀតផងព្រោះនាងថារវាងនាងនិងសង្សារឈប់មានទំនាក់ទំនងគ្នាទៀតហើយ។ប៉ុន្ដែរំលងបានតែជាង១ខែប៉ុណ្ណោះពេលនេះអេននី ហ្សាម បែរជាមកសច្ចារ្យស្មោះស្នេហ៍ភេទដូចគ្នានេះជាថ្មីម្ដងទៀតហើយមិនក្វល់ពីមាត់ចាបមាត់ព្រាបឡើយ។

អេននី ហ្សាម ដែលអោបថើបនាងNoNa Ra យ៉ាងរ៉ូមែនទិកនោះវាចារថា”គ្រប់គ្នាមើលមកបែបម៉េច ខ្ញុំមិនក្វល់ទេ សំខាន់ពេលនេះខ្ញុំមានក្ដីសុខ ព្រោះខ្ញុំមិនបានទៅឈ្នានីសជាមួយអ្នកណាទេ មិនបានទៅធ្វើអាក្រក់ដាក់អ្នកណាទេ(មួយធាត់ មួយស្គម)”។

អេននី ហ្សាម ចង់បញ្ជាក់ថានាងកំពុងតែមានក្ដីសុខណាស់ជាមួយចំណងស្នេហាភេទដូចគ្នានេះហើយដោយសារតែសប្បាយចិត្តខ្លាំងពេក ទើបនាងឡើងគីឡូម៉ាប់ៗបន្ដិច ចំណែកគូស្នេហ៍របស់នាងវិញបែជាស្គមទៅវិញ។អ្នករួមអាជីពជាមួយអេននីហ្សាម បានដាក់ជាចម្ងល់តាមខមិនថាតើមួយណាធ្វើប្ដីមួយណាធ្វើប្រពន្ធហើយម៉េចបានជាអេននី មកស្រលាញ់ភេទដូចគ្នាបែបនេះទៅវិញ?អេននី បានតបទៅអ្នកសួរយ៉ាងខ្លីថា” ស្រីទាំងពីរ ,ខ្ជិលយកប្រុស”។ប៉ុន្ដែមានអ្នកខ្លះចូលទៅខមិនដោយហួសចិត្តរឿងអេននី ល្បីឈ្មោះប៉ុណ្ណឹងដែរតែនាងបែជាយកសង្សារស្រីដូចគ្នានោះទើបនាងNoNa Ra និយាយបែបតូចចិត្តថា”ស្នេហ៍ប្រុសក៍ខុស ស្នេហ៍ស្រីក៍ខុស តើមនុស្សដូចខ្ញុំ អាចជួបការស្រលាញ់ដែលពិតប្រាកដដែរទេ?”។

គូរបញ្ជាក់ថាពេលនេះចំណងស្នេហាភេទដូចគ្នារវាងអេននី ហ្សាម និងនាងNoNa Ra ទើបតែបានជាង៨ខែប៉ុណ្ណោះ ដែលធ្វើឲ្យប្រុសៗទាំងឡាយស្រឡាំងកាំងព្រោះតែពួកគេអោបថើបគ្នាយ៉ាងមានក្ដីសុខ ដូចគូស្នេហ៍នាងម៉ៃយ៉ា និងនាងពេជ្រ ដែរ។ចំពោះនាងអេននី ដែលធ្លាប់ល្បីឈ្មោះតាមរយៈបទ”សង្ស័យតែឆេះអ៊ីសេ”ច្រៀងឆ្លងឆ្លើយជាមួយនាយគ្រឿន និងបទ”ធ្លាប់សន្យាហើយថាមិនធ្វើឲ្យអូនយំ”ចាប់ដៃគូជាមួយលោកខេម នោះមានព័តមានថានាងបានប៉ៈស្នេហ៍ទី១ជាប្រុសព្រានរហូតបន្សល់តំណក់ឈាមកូនស្រី១ទៀតផងទើបប្រុសនោះទៅចោលនាងធ្វើឲ្យអេននី ឈឺចាប់ជាខ្លាំងរហូតដល់ថ្នាក់លែងទុក្ខចិត្តប្រុសហើយប្ដូរផ្ដាច់ស្នេហាស្រីដូចគ្នានេះវិញម្ដង។តែអេននី ធ្លាប់ច្រានចោលដោយអះអាងថានាងគ្មានកូននិងខូចចិត្តដោយចាញ់បោកប្រុសណាឡើយ៕

RELATED ARTICLES