បើទោះជាឆ្នាំនេះស្រីស្អាតហ៊ិន ច័ន្ទនីរ័ត្ន មានអាយុ២៨ឆ្នាំទៅហើយក្ដី ប៉ុន្ដែរូបសម្រស់របស់នាងហាក់គ្មានការប្រែប្រួលច្រើនឡើយបើប្រៀបធៀបកាលពី១០ឆ្នាំមុន។ពិធីការិនីធ្មេញចំពើសរូបនេះតែងតែងលេចត្រដែតរូបឆោមដាច់គេនៅប៉ុស្ដិ៍បាយ័នហើយពេលនាងទៅបង្ហាញខ្លួននៅទីណាធ្វើឲ្យប្រុសៗជ្រួលជ្រើមនិងគ្រឺតក្នាញ់នាងជាងតារាផ្សេងៗទៀត។
ប៉ុន្ដែគូរឲ្យស្ដាយស្រីស្រស់ច័ន្ទនីរ័ត្ន ហាក់ដូចជាចង់ប្រគល់បេះដូងរបស់នាងទៅម្ចាស់បទ”អាក្របី”លោកចេនី ទៅហើយនៅរយៈពេលចុងក្រោយនេះព្រោះថាពួកគេតែងតែឆ្លងឆ្លើយសារស្នេហាជាចំហទៅវិញទៅមក ហើយពេលខ្លះនីរ័ត្ន បញ្ចេញសារនឹកមនុស្សពិសេសរបស់នាងទៀតផងដែលធ្វើឲ្យគេសង្ស័យថាប្រុសនោះគ្មានអ្នកណាផ្សេងក្រៅពីតារាលេងម៉ូដសាក់លោកចេនី ឡើយ។



ប្រសិនបើច័ន្ទនីរ័ត្ន ព្រមបើកបេះដូងទទួលស្នេហ៍ថ្មីប្រគល់ឲ្យទៅលោកចេនី ឃុំគ្រងនេះប្រាកដណាស់ថាធ្វើឲ្យប្រុសមិនតិចនាក់ទេដែលច្រណែនម្ចាស់បទ”អាក្របី”រូបនេះព្រោះថានាងនីរ័ត្ន មិនងាយនិងមានអារម្មណ៍ស្នេហ៍ប្រុសណាទេ។តែសំណួរដែលមហាជនចង់ដឹងថាតើនាងច័ន្ទនីរ័ត្ន នឹងរក្សារចំណងស្នេហាថ្មីនេះបានដែរឬទេ?
ការលើកឡើងបែបនេះដោយសារតែកន្លងមកគេដឹងថាពិធីការិនីដ៍មានមន្ដស្នេហ៍នាងហ៊ិន ច័ន្ទនីរ័ត្ន ដែលជាក្ដីស្រម៉ៃប្រុសៗជាច្រើនចង់បានបេះដូងនាងធ្វើជាម្ចាស់នោះបែជានាងប៉ៈស្នេហាមិនសូវសមប្រកបទៅវិញ។



ច័ន្ទនីរ័ត្ន ធ្លាប់លេចឭថាបានសាងស្នេហាជាមួយឯកឧត្តមក្មេងពិសិដ្ឋ,នាយចេក,កូនមន្រ្ដីធំដែលបានរៀបការចោលនាងកាលពីឆ្នាំ២០១៧ និងចុងក្រោយនេះគេលែងឃើញនីរ័ត្ន បណ្ដើរគ្នាជាមួយប្រុសរូបសង្ហារដែលតែងតែជិះរថយន្ដRange Rover ព័ណខ្មៅជាមួយនាងនោះទៀតហើយ តែនាងបែជាមកស្និតស្នេហ៍ជាមួយលោកចេនី ទៅវិញ។ក្រោយទម្លាយសញ្ញាពីទំនាក់ទំនងស្នេហាជាសាធារណៈនោះនាងច័ន្ទនីរ័ត្ន ត្រូវបានអ្នកសិល្បៈរួមអាជីពជាច្រើនចង់ឲ្យនាងនិងម្ចាស់បទ”អាក្របី”រូបនោះចាប់ដៃគ្នារហូត កុំលែងដៃគ្នា។តែនាងនីរ័ត្ន មិនឆ្លើយតបសំណូមពរនេះឡើយ។



ហ៊ិន ច័ន្ទនីរ័ត្ន ជាអតីតFreshie លេខ១កាលពីឆ្នាំ២០០៧ ត្រូវបានតារារួមអាជីពសរសើរថាស្រីស្អាតរូបនេះមានបេះដូងរឹងដូចថ្មព្រោះមានប្រុសៗទ្រព្យស្ដុកជាច្រើនតាមស្នេហានាង ប៉ុន្ដែច័ន្ទនីរ័ត្ន មិនជ្រួលជ្រើមហើយក៍មិនយកអំណាចទឹកលុយជាធំនោះទេ ពោលគឺបើប្រុសណានាងគ្មានអារម្មណ៍ស្រលាញ់ទេ គឺមិនអាចទៅរួចឡើយ។យ៉ាងណាគេចាំមើលថាតើនាងច័ន្ទនីរ័ត្ន ដែលកំពុងបង្ហាញតម្រុយមានស្នេហាជាមួយលោកចេនី នោះពួកគេគ្រាន់តែធ្វើឲ្យមហាជនចាប់អារម្មណ៍ដោយលេងស្នេហា”ក្លែងក្លាយ”ឬក៍ស្រីស្រស់ប៉ៈអ្នកលេងម៉ូសាក់រូបនេះកំពុងតែពិសោធន៍ស្នេហ៍ពិត?


