តារាសម្ដែងគឹម ច័ន្ទបរមី ត្រូវបានគេកត់សម្គាល់ឃើញថាពេលនេះខ្សែរជីវិតរបស់នាងមានការប្រែប្រួលទាំងស្រុងពោលគឺ១៨០ដឺក្រេក្រោយនាងក្លាយទៅជាគូស្នេហ៍លោកហ៊ុន បញ្ញាបុត្រ ដែលត្រូវជាចៅជីដូនមួយលោកនាយករន្ឋមន្រ្ដីហ៊ុន សែន ។



ច័ន្ទបរមី មិនសូវជួបជុំឬស្និតស្នាលជាមួយតារាសិល្បៈណាដូចមុនទៀតទេគឺនាងច្រើនតែទៅណាជាមួយសង្សាររបស់ខ្លួនជាមួយការជិះរថយន្ដទំនើបៗដូចជាBentley ,Audi និងMercedes –Benz G Class ជាដើម ខណៈដែលក្នុងតំណើរកម្សាន្ដនៅប្រទេសអូស្រា្ដលីនាពេលកន្លងមកនាងក៍ត្រូវបានលោកហ៊ុន បញ្ញាបុត្រ បានយកយន្ដហោះផ្ទាល់ខ្លួនម៉ាកអ៊ែប៊ើស៧២(Air Bus 72)ទៅដឹកនាងមកស្រុកវិញដែរ។



តាមរយៈភាពហ៊ឺហាទាំងនេះបញ្ជាក់ថានាងច័ន្ទបរមី រស់នៅយ៉ាងស៊ីវិល័យមិនចាញ់តារាបរទេសឡើយ ហើយនាងត្រូវបានតារារួមអាជីពនិងមហាជនស្ញប់ស្ញែងកាន់តែខ្លាំងនូវឥទ្ធិពលរបស់បរមី ដោយនាងអ្នកខ្លះចាត់ទុកថានេះជាភ័ព្វសំណាងរបស់នាងព្រោះពេលនេះជីវិតប្រៀបបានជាព្រះនាងទៅហើយ។នៅក្នុងការប្រារពខួបកំណើតរបស់ច័ន្ទបរមី កន្លងមកក្រៅពីនាងត្រូវបានគូស្នេហ៍ជូនកាដូនូវរបស់មានតម្លៃជាច្រើនរួមទាំងរថយន្ដទំនើបម៉ាកMercedes មួយគ្រឿងដល់នាងនោះគេក៍ឃើញមានការចូលរួមពីលោកឧកញ៉ាហ៊ុន តូ ដែលជាអ្នកជំនួញដ៍មានឥទ្ធិពលផងដែរដែលនេះបញ្ជាក់ថាអតីតFreshie រូបនេះកាន់តែត្រូវបានសាច់ញ្ញាត្តិខាងសង្សាររបស់នាងទទួលស្គាល់ជាសមាជិកគ្រួសាររបស់ពួកគេបើទោះបីជាច័ន្ទបរមី និងលោកបញ្ញាបុត្រ មិនទាន់បានរៀបអាពាហ៍ពិពាហ៍ក្ដី។



អ្វីដែលធ្វើឲ្យច័ន្ទបរមី កាន់តែមានក្ដីសុខក្នុងបេះដូងថែមទៀតនោះតាមការអះអាងរបស់នាងកន្លងមកថាលោកបញ្ញាបុត្រ មានភាពស្មោះត្រង់តែនាងម្នាក់ព្រោះទោះស្រីណាឆាតមកសុំស្រលាញ់ក៍លោកបង្ហាញឲ្យនាងឃើញសារទាំងនោះនិងមិនតតបឡើយ។ប៉ុន្ដែនាងថាជីវិតជាសង្សាររវាងនាងនិងលោកបញ្ញាបុត្រ គឺដូចតែគូស្នេហ៍អ្នកដ៍ទៃទៀតដែរ។



គូរបញ្ជាក់ថាគឹម ច័ន្ទបរមី បានភ្ជាប់ស្នេហ៍ជាមួយលោកហ៊ុន បញ្ញាបុត្រ អាយុ២៤ឆ្នាំត្រូវជាកូនរបស់អ្នកស្រីហ៊ុន ចន្ធូ និងជាចៅរបស់លោកហ៊ុន ណេង ដែលជាបងប្រុសបង្កើតរបស់លោកនាយករដ្ឋមន្រ្ដីហ៊ុន សែន ។អ្នកស្រីហ៊ុន ចន្ធូ ដែលជាអនាគតម្ដាយក្មេករបស់នាងច័ន្ទបរមី ជាពាណិជ្ជករមួយរូបដែលមានដែលមានក្រុមហ៊ុនជាច្រើននៅកម្ពុជា។អ្នកសិល្បៈរួមអាជីពជាច្រើនបានលើកឡើងថាមិនយូទេច័ន្ទបរមី នឹងក្លាយទៅជាចៅប្រសារជីដូនមួយលោកនាយករដ្ឋមន្រ្ដីហ៊ុន សែន ពេញសិទ្ធិដែលពេលនោះអាជីពសិល្បៈរបស់នាងនឹងកាន់តែរយាលជាងនេះហើយនឹងឈានទៅបញ្ចប់អាជីពចាស់នេះនាពេលខាងមុខជាមិនខានព្រោះតែច័ន្ទបរមី នឹងត្រូវអនាគតស្វាមីបង្វឹកឲ្យងាកទៅធ្វើជំនួញជាមិនខាន។



ប៉ុន្ដែចំណងស្នេហាច័ន្ទបរមី-បញ្ញាបុត្រ ដែលត្រូវបានចាស់ទុំទាំងសងខាងគាំទ្រជាង៤ឆ្នាំមកនេះនៅតែស្ងាត់ដំណឹងនៃការចូលរោងការដដែល ខណៈដែលរយៈពេលចុងក្រោយនេះគេក៍សូវឃើញស្រីស្អាតតូចច្រឡឹងច័ន្ទបរមី លេចមុខតាមភាពយន្ដនិងស្ពតពាណិជ្ជកម្មថ្មីៗដូចមុនទៀតដែរ។តែច័ន្ទបរមី ធ្លាប់ប្រាប់ថាគូស្នេហ៍របស់នាងមិនហាមឃាត់នាងលេងសិល្បៈនោះទេគឺនៅលើការសម្រេចចិត្តរបស់នាងប៉ុណ្ណោះ។



ក្រៅពីគឹម ច័ន្ទបរមី តារាដែលមានគូស្នេហ៍ជាខ្សែរអ្នកធំមានដូចជានាងសិទ្ធី នីកា,VJ អាណូ និងនឿន ចាន់ធឿន ជាដើម៕ ហ៊ឹម វិចិត្រ

