នៅក្នុងពិភពសិល្បៈតារាស្រីស្អាតៗទាំងឡាយជាមុខសញ្ញានៃការតាមប្រម៉ាញ់ស្នេហ៍ពីសំណាក់មន្រ្ដីធំនិងឧកញ៉ាៗ ហេតុនេះហើយបានជាពេលនេះគេឃើញមានតារាដល់ទៅ៧ដួងត្រូវបានឪពុកតាមការពារសុវត្ថិភាពជាប្រចាំតែម្ដង។
១៖សុខ ពិសី៖ស្រីស្អាតសុខ ពិសី ក្រោយកំព្រាម្ដាយជាង១២ឆ្នាំមកនេះនាងក៍ធ្លាប់ត្រូវបានលោកសុខ ហេង ជាមន្រ្ដីទាហានដែលជាឪពុកជូនទៅច្រៀងតាមឆាកតន្រ្ដីមួយចំនួនដែរ តែមិនគ្រប់ពេលឡើយព្រោះពេលនេះនាងមានជំនួយការកាន់ចង្កូតរថយន្ដឲ្យដែរ។





២៖រ៉េត ស៊ូហ្សាណា៖តារាធ្មេញចំពើសនាងរ៉េត ស៊ូហ្សាណា ត្រូវបានឪពុកនាងតាមការ ពារស្ទើរតែគ្រប់វិនាទីតែម្ដងតាំងពីនាងចាប់អាជីពចម្រៀងជាង៣ឆ្នាំនេះ ទើបធ្វើឲ្យប្រុសៗទាំងឡាយពិបាកតាមចែចង់នាង។




៣៖អ៊ីវ៉ា ៖អ្នកចម្រៀងឃីន ស្រីនាថ ហៅអ៊ីវ៉ា ត្រូវបានលោកអ៊ូ វ៉ាវ ហៅអ៊ូ ចន្ថា ជូនទៅច្រៀងសម្ដែងតាមឆាកជាង១០ឆ្នាំមកហើយ។ប៉ុន្ដែរទំនងជាមានការហត់នឿយនិងចង់សម្រាកនៅផ្ទះឲ្យបានច្រើនទើបថ្មីៗនេះលោកវ៉ាវ ប្រកាសចង់បានកូនប្រសារហើយសូមឲ្យប្រុសៗបើស្រលាញ់កូនស្រីលោកត្រូវតែក្លាហានហ៊ានចូលចែចូវតាមប្រពៃណីខ្មែរទើបទៅរួច។




៤៖ព្រះកាយច័ន្ទ៖តារាចម្រៀងនិងសម្ដែងរូបនេះធ្លាប់ត្រូវបានឪពុកនាងលោកចែម ចាន់តារា ជូនទៅថតសម្ដែងតាំងពីនាងនៅតូចរហូតដល់ពេញក្រមុំតែម្ដង។អ្វីដែលចម្លែកនោះគឺទោះជាពេលនេះព្រះកាយច័ន្ទ ហៀក្រមុំទៅហើយក្ដីតែឪពុកនាងនៅតែជួយផ្លាស់ប្ដូរសម្លៀកបំពាក់ឲ្យកូនស្រីដូចកាលនៅកូនង៉ាដែរ។




៥៖ស៊ូស៊ី រីកា ៖អតីតបេក្ខភាពThe Voice Cambodia រដូវកាលទី១និងបច្ចុប្បន្នជាតារាចម្រៀងថោនរូបនេះត្រូវបានឪពុកនាងបើករថយន្ដដឹកទៅច្រៀងសម្ដែងនិងតាមការពារជាប់ជានិច្ចផងដែរ។




៦៖អ៊ុង នីនិច្ច ៖តារាចម្រៀងរបស់ក្រសួងព័តមានរូបនេះក៍ត្រូវឪពុកនាងជូនទៅច្រៀងសម្ដែងគ្រប់បណ្ដារឆាកតន្រ្ដីផងដែរ។អតីតបេក្ខភាពកម្មវិធីប្រលងចម្រៀង”កំពូលតារា”របស់PNNរូបនេះថាឪពុកនាងក៍ជាអ្នកស្រលាញ់សិល្បៈហើយគាត់តាមជួយលើកទឹកចិត្តកូនស្រី។




៧៖លីនដា ៖តារាចម្រៀងសាន់ដេរូបនេះត្រូវបានឪពុកនាងតាមការពារតាំងពីចាប់អាជីពចម្រៀងដំបូងម្លេះតាមរយៈការបើករថយន្ដជូននិងរៀបចំសម្លៀកបំពាក់ឲ្យ។លីនដា ហាក់ស្ងប់ស្ងាត់អាជីពចម្រៀងនៅរយៈពេលចុងក្រោយនេះ៕ ហ៊ឹម វិចិត្រ




