Wednesday, June 18, 2025
Homeតារាខ្មែរព្រាប សុវត្ថិ ធ្វើឲ្យស្រីក្មេងដល់កំពូល

ព្រាប សុវត្ថិ ធ្វើឲ្យស្រីក្មេងដល់កំពូល

ការឈរជើងនៅផលិតកម្មGalaxy ជាង៦ខែមកនេះអតីតតារាចម្រៀងផលិតកម្មហង្សមាសលោកព្រាប សុវត្ថិ បានដើរតួនាទីសំខាន់របស់ផលិតកម្មថ្មីនេះពិសេសគឺបានផ្ដល់ជំនួយមួយផ្នែកធំដល់តារាចម្រៀងវ័យក្មេងនាងតន់ ច័ន្ទសីម៉ា ឲ្យឈានទៅដល់កម្រិតកំពូលតែម្ដងនាពេលខាងមុខនេះក្រោយពីអ្នកទាំង២បានច្រៀងឆ្លងឆ្លើយគ្នាជាច្រើនបទមក។អ្នកជំនាញសិល្បៈអះអាងថាការដែលលោកព្រាប សុវត្ថិ ក្លាយទៅជាដៃគូចម្រៀងជាមួយនាងតន់ ច័ន្ទសីម៉ា នៅពេលនេះគឺជាការៀបចំរបស់Galaxy តែបើមុននេះមាស សុខសោភា ឬពេជ្រ សោភា ដើរចូលGalaxyដែរនោះប្រាកដជាព្រាប សុវត្ថិ ត្រូវពន្យាពេលចាប់ដៃគូច្រៀងឆ្លងឆ្លើយជាមួយតន់ ច័ន្ទសីម៉ា ជាមិនខាន។

លោកនូ ស៊ឹប អតីតតារាចម្រៀងផលិតកម្មរស្មីហង្សមាសបានឲ្យដឹងថាទោះជាពេលនេះព្រាប សុវត្ថិ និងតន់ ច័ន្ទសីម៉ា មានអាយកខុសគ្នាក្ដី ប៉ុន្ដែរអ្នកទាំង២អាចច្រៀងឆ្លងឆ្លើយនិងធ្វើជាដៃគ្នាដោយគ្មានឧបស័ក្កនោះទេព្រោះថាតារាវ័យក្មេងៗពេលនេះក៍មានសម្ថភាពល្អៗដែរហើយកាលព្រាប សុវត្ថិ នៅហង្សមាសក៍ធ្លាប់ច្រៀងជាមួយអ្នកស្រីហ៊ឹម ស៊ីវន ដែលមានអាយុច្រើនជាងលោកដែរ។អ្នកជំនាញសិល្បៈរូបនេះសង្កត់ថាការដែលព្រាប សុវត្ថិ ច្រៀងសម្ដែងជាមួយតារាថ្មីតន់ ច័ន្ទសីម៉ា អ្នកដែលចំណេញនិងកាន់តែល្បីថែមទៀតគឺជាតន់ ច័ន្ទសីម៉ា តែម្ដង។

ព្រាប សុវត្ថិ បានចេញបុកបទចម្រៀងសម្រាប់ចូលឆ្នាំខ្មែរ២០២១ជាច្រើនបទជាមួយនាងតន់ ច័ន្ទសីម៉ា ប៉ុន្ដែរគេមិនទាន់អាចសន្និដ្ឋានបានថាលោកនឹងផ្ទុះជាងគេឬយ៉ាងណានោះទេព្រោះថាពេលនេះលោកខេម ប៊ុនថៃ ហៅខេមរៈ សិរីមន្ដ របស់ហង្សមាសក៍មិនធម្មតាដែរគឺចេញបទចម្រៀងប្រជែងជាមួយលោកយ៉ាងស្វិតស្វាញបំផុតទាំងបទសម័យ,បទប្រពៃណីនិងរ៉េបជាដើមទើបធ្វើឲ្យខ្លាទាំង២នៅទ្រនុំផ្សេងគ្នានេះក្លាយជាតួឯករៀងៗខ្លួន៕

RELATED ARTICLES