Wednesday, June 18, 2025
Homeតារាខ្មែរវី ឌីណែត ស្ងាត់ស្នេហ៍ក្រោយជាកូវីដជិត៣ខែ

វី ឌីណែត ស្ងាត់ស្នេហ៍ក្រោយជាកូវីដជិត៣ខែ

កូនក្រមុំលោកហួ ឡាវី នាងវី ឌីណែត កាន់តែមានសុខភាពល្អប្រសើរឡើងវិញហើយ បន្ទាប់ពីនាងបានជាសះស្បើយពីជំងឺកូវីដ-១៩ ជាង២ខែមកនេះអារម្មណ៍នាងកាន់តែស្រស់ថ្លាបន្ដិចម្ដងៗ។ទោះជាយ៉ាងណាតារាចម្រៀងហង្សមាសរូបនេះមិនទាន់កំណត់ពីពេលវេលានៃការវិលមករកឆាកតន្រ្ដីនោះទេ ខណៈដែលរឿងស្នេហារបស់នាងជាមួយបុរសម្នាក់ដែលនាងតែងតែយកស្ទីគ័របឹទមុខប្រុសនោះជាប់ជានិច្ចនោះក៍ស្ងប់ស្ងាត់ទៅវិញក្រោយពីនាងបង្ហើបថាកំពុងពិសោធន៍ស្នេហ៍ដំបូងនេះតាំងពីពាក់កណ្ដាលឆ្នាំ២០២០ម្លេះ។

ប៉ុន្ដែនាងឌី ណែត មិនដែលបញ្ជាក់ថាអនាគតស្វាមីរបស់នាងនោះជាអ្នកណាឲ្យច្បាស់នោះទេគឺគ្រាន់តែថាជាបុរសម្នាក់ដែលនៅក្នុងរង្វង់អ្នកសិល្បៈដូចគ្នាហើយត្រូវបានគេសន្និដ្ឋានថាជាតន្រ្ដីករឬអ្នកធ្វើភ្លេង។តែលោកហួ ឡាវី វិញបែរជាធ្លាប់ប្រាប់អ្នកយកព័តមានយើងថាកូនស្រីរបស់គាត់មិនទាន់គិតគូរឿងស្នេហាទៅវិញ។

វី ឌីណែត បានតេស្ដឃើញវិជ្ជមានកូវីដ-១៩ កាលពីថ្ងៃទី១០ខែមីនាឆ្នាំ២០២១ ហើយនាងទៅព្យាបាលនៅសណ្ឋាគារThe Great Duke រយៈពេល១៣ថ្ងៃពោលគឺនៅថ្ងៃទី២៣ខែមីនា ក៍បានធូស្រាលនិងត្រូវក្រុមគ្រូពេទ្យអនុញ្ញាត្តិឲ្យនាងទៅផ្ទះវិញ។ប៉ុន្ដែរឿងដែលឌីណែត នៅបន្ដមានវប្បដិសារីអស់១ជីវិតនោះគឺម្ដាយជាទីស្រលាញ់របស់នាងអ្នកស្រីនួន សុផាន្នី បានទទួលមរណៈភាពកាលពីថ្ងៃទី១៩ខែមីនាឆ្នាំ២០២១ ទើបធ្វើឲ្យពេលនេះនាងនៅតែស្រងូតស្រងាត់និងអាលោះអាល័យម្ដាយជារៀងរាល់ថ្ងៃព្រោះឌីណែត បានក្លាយជាតារាដែលកំព្រាម្ដាយជារៀងរហូតទៅហើយ។

ទោះជាយ៉ាងណាគេជឿថាគូស្នេហ៍ឌីណែត ដែលមិនទាន់ហ៊ានបញ្ចេញមុខឲ្យគេឃើញនោះប្រាកដជាយកព្យាយាមលើកទឹកចិត្តនាងកាន់តែខ្លាំងនៅពេលដែលនាងឌីណែត កំពុងតែជួបវិបត្ដិផ្លូវចិត្តដោយសារតែម្ដាយចាកចេញទៅទាំងនាងមិនបានជូនដំណើរជាលើកចុងក្រោយឡើយ។

ក្រៅពីវី ឌីណែត តារាដែលកើតកូវីដហើយជាឡើងវិញតែមិនទាន់ហ៊ានឡើងឆាកតន្រ្ដីវិញមានដូចជាសុគន្ធ និសា,សួស វីសា ,ណុប បាយ៉ារិទ្ធ,ថែល ថៃ និងបញ្ញា សិទ្ធ ជាដើម។ចំពោះនាងឌីណែត វិញត្រូវបានលោកហួ ឡាវី តែងតែផ្ដល់កំលាំងចិត្តឲ្យនាងគ្រប់ពេលដើម្បីឲ្យនាងបន្ដដំណើរឈជើងក្នុងអាជីពចម្រៀងនេះតទៅទៀត៕

RELATED ARTICLES