Wednesday, June 18, 2025
Homeតារាខ្មែរសុគន្ធ និសា វិលវិញក្រោយបាត់មុខ៤៧ថ្ងៃ

សុគន្ធ និសា វិលវិញក្រោយបាត់មុខ៤៧ថ្ងៃ

សុគន្ធ និសា បានដឹកដៃស្វាមីនាងលោកចៅ សម្បត្តិ ហោះទៅរដ្ឋBoston សហរដ្ឋអាមេរិកទាំងតក់ក្រហល់ក្រោយពីនាងទើបព្យាបាលជាកូវីដថ្មីៗនោះ ស្រាប់តែរស់នៅទីនោះបានតែ៤៧ថ្ងៃពេលនេះនាងក៍អន្ទះសារមកស្រុកកំណើតវិញហើយកាលពីថ្ងៃទី២ខែឧសភាឆ្នាំ២០២១នេះ។ទោះជាយ៉ាងណាដំណើរដែលនិសា ចាត់ទុកថាជារឿងចាំបាច់បំផុតដែលនាងត្រូវតែទៅទាំង២នាក់ប្ដីប្រពន្ធជាបន្ទាន់នោះនៅតែនាងលាក់ជិតដដែល ខណៈដែលតារាចម្រៀងរួមទ្រនុំនាងកែវ សុបញ្ញា ធ្លាប់ជូនពរថាពេលនាងវិលត្រឡប់មកវិញប្រាកដជាបានបីកូនម្នាក់គូឲ្យស្រលាញ់ជាមិនខាននោះពេលនេះមិនទាន់បានក្លាយទៅជាការពិតនោះទេ ព្រោះថានិសា នៅតែមិនទាន់ពពោះដដែល។

ប៉ុន្ដែនិសា ធ្លាប់បង្ហើបប្រាប់អ្នកយព័តមានយើងក្នុងជំនួបផ្ទាល់កន្លងមកថានាងគ្រោងនឹងយកកូនដំបូងនៅឆ្នាំ២០២១នេះហើយ។តារាចម្រៀងដែលចេញពីហង្សមាសចូលថោនហើយវិលមកហង្សមាសវិញ(ទៅហើយមកវិញ)រូបនេះក៍បានឲ្យដឹងថាមូលហេតុដែលនាងពន្យាពេលយកកូនដោយសារតែនាងចង់ផ្ដល់កំណើតឲ្យកូនទី១នៅលើទឹកដីអាមេរិកតែម្ដង(សម្រាលភ្លាមបានសញ្ជាតិអាមេរិកភ្លែត) ប៉ុន្ដែក្រោយរៀបការហើយនាងមិនទាន់ទទួលបានសិទ្ធិចេញទៅរស់នៅស្របច្បាប់ឯអាមេរិក(Visa)នោះទ។

សុគន្ធ និសា បានបណ្ដើរស្វាមីចេញទៅអាមេរិកកាលពីថ្ងៃទី១៦ខែមេសាឆ្នាំ២០២១ ហើយនៅថ្ងៃទី២ខែមិថុនាឆ្នាំ២០២១ នាងថាបានចេញពីសហរដ្ឋអាមេរិកហើយនឹងមកស្រុកខ្មែរវិញនៅថ្ងៃទី៣មិថុនា ពោលគឺការស្នាក់នៅរដ្ឋBoston មានរយៈពេលតែ៤៧ថ្ងៃប៉ុណ្ណោះក៍ដល់វេលានៃការវិលតាមសន្យាដែលនាងប្រាប់ទៅអ្នកគាំទ្រថាធ្វើការងាររួចរាល់នឹងត្រូវតែមកជួបអ្នកគាំទ្រនៅខ្មែរបន្ដទៀតនោះ។

ការទៅដល់អាមេរិកហើយតែនិសា មិនបន្ដរស់នៅជាអចិនត្រេយ៍នេះបញ្ជាក់ថាតារាចម្រៀងរូបនៅតែអាល័យអាជីពចាស់និងមិនទាន់ដល់វេលាដែលត្រូវលាឈប់ពីអាជីពសិល្បៈឡើយ។ដោយឡែកស្វាមីរបស់សុគន្ធ និសា លោកសម្បត្តិ វិញបានជូននាងដើរកម្សាន្ដលើទឹកដីអាមេរិកដោយជិះទូកលំហែអារម្មណ៍នៅទីក្រុងBoston យ៉ាងរ៉ូមែនទិកទើបធ្វើឲ្យតារាហង្សមាសរូបនេះមានអារម្មណ៍ស្រស់ថ្លាឡើងវិញហើយបើទោះជាមុននេះនាងហាក់បាក់កំលាំងខ្លះដោយសារតែកើតកូវីតក្ដី។

តារាចម្រៀងប៊ុន សុគន្ធា ហៅសុគន្ធ និសា បានរៀបការកាលពីថ្ងៃទី១ខែធ្នូឆ្នាំ២០១៧ជាមួយលោកចៅ សម្បត្តិ ដែលជាអាណិកជនខ្មែរមកពីអាមេរិកនិងបច្ចុប្បន្នជានាយផ្នែកប្រតិបតិ្តក្រុមហ៊ុនមែនញូឡាយប្រចាំនៅកម្ពុជា ធ្វើឲ្យមន្រ្ដីធំៗជាច្រើនដែលតាមស្នេហានិសា បានត្រឹមខកចិត្ត។ទោះជាយ៉ាងណាក្រោយមានប្ដីជាង៣ឆ្នាំនេះនិសា នៅតែមិនទាន់ហ៊ានពពោះ តែនាងថានឹងយកកូនដំបូងនៅឆ្នាំ២០២១នេះហើយ ហេតុនេះហើយទស្សនិកជនរងចាំមើលថាតើបំណងធំមួយនេះរបស់អ្នកនាងនិសា នឹងបានសម្រេចដែរឬទេ?

RELATED ARTICLES