ក្រោយពេលយកសំណាកជនជាតិខ្មែរ ដែលអ្នកបកប្រែឲ្យស្ត្រីជនជាតិអង់គ្លេស អាយុ៦៥ឆ្នាំ ផ្ទុកនូវវីរុសកូវីត-១៩ នោះ ពេលនេះលទ្ធផលបានបញ្ជាក់ហើយថា មិនមានផ្ទុកវីរុសកូវីត-១៩នោះទេ គឺអវិជ្ជមាន។
បើតាមផេកនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង (CDC) បានឲ្យដឹងថា ”បច្ចប្បន្នភាព ម៉ោង៥ល្ងាច ថ្ងៃទី១១ មីនា ២០២០ : ប្រទេសយើងបានរកឃើញករណីជំងឺ COVID-19 សរុបចំនួន៣ករណី

- ១ករណី ជនជាតិចិន ភេទប្រុស អាយុ៦០ឆ្នាំ ជាសះស្បេីយ
- ១ករណី ជនជាតិខ្មែរ ភេទប្រុស អាយុ៣៨ឆ្នាំ កំពុងដាក់ព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប គាត់មានសុខភាពល្អ មិនមានរោគសញ្ញាអ្វីទេ តែគាត់បន្តវិជ្ជមាន COVID-19 ។ អ្នកប៉ះពាល់ទាំងអស់មិនទាន់រកឃេីញវិជ្ជមាន COVID-19 ឡេីយដែរ ។
- ១ករណី ជនជាតិអង់គ្លេស ភេទស្រី អាយុ៦៥ឆ្នាំ កំពុងដាក់ព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម គាត់មានសុខភាពល្អ មិនមានរោគសញ្ញាអ្វីគួរឲ្យកត់សំគាល់ទេ នេះជាករណីនាំចូលពីប្រទេសពីប្រទេស ។

អ្នកប៉ះពាល់ ដូចជាស្ត្រីអ្នកបកប្រែ អ្នកបើកម៉ូតូកង់៣ និងកូនគាត់ សុទ្ធតែអវិជ្ជមានCOVID-19 ។ អ្នកក្នុងកប៉ាល់ទាំងអស់បានយកវត្ថុវិភាគដាក់ឲ្យនៅដោយឡែក និងតាមដានសុខភាពចំនួន១៤ថ្ងៃ។

ប្រទេសកម្ពុជាយើងមិនទាន់រកឃើញភស្តុតាងបញ្ជាក់ថា មានការឆ្លងនៅក្នុងសហគមន៍នៅឡើយទេ ។ ទូទាំងប្រទេសយើងបានធ្វើតេស្តសរុបទាំងអស់ចំនួន៤៩៣ករណី ពត៌មានបន្ថែមសូមទាក់ទងលេខ ១១៥៕