Monday, November 24, 2025
Homeព័ត៌មានជាតិជនជាតិខ្មែរ បកប្រែឲ្យស្ត្រីអង់គ្លេស ផ្ទុកជំងឺកូវីត-១៩ លទ្ធផលសំណាកបានចេញហើយ

ជនជាតិខ្មែរ បកប្រែឲ្យស្ត្រីអង់គ្លេស ផ្ទុកជំងឺកូវីត-១៩ លទ្ធផលសំណាកបានចេញហើយ

ក្រោយពេលយកសំណាកជនជាតិខ្មែរ ដែលអ្នកបកប្រែឲ្យស្ត្រីជនជាតិអង់គ្លេស អាយុ៦៥ឆ្នាំ ផ្ទុកនូវវីរុសកូវីត-១៩ នោះ ពេលនេះលទ្ធផលបានបញ្ជាក់ហើយថា មិនមានផ្ទុកវីរុសកូវីត-១៩នោះទេ គឺអវិជ្ជមាន។

បើតាមផេកនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង (CDC) បានឲ្យដឹងថា ”បច្ចប្បន្នភាព​ ម៉ោង៥ល្ងាច​ ថ្ងៃទី១១​ មីនា​ ២០២០​ :​ ប្រទេសយើងបានរកឃើញករណីជំងឺ COVID-19​ សរុបចំនួន៣ករណី

-​ ១ករណី​ ជនជាតិចិន​ ភេទប្រុស​ អាយុ៦០ឆ្នាំ​ ជាសះស្បេីយ
​-​ ១​ករណី​ ជនជាតិខ្មែរ​ ភេទប្រុស​ អាយុ៣៨ឆ្នាំ​ កំពុងដាក់ព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប​ គាត់មានសុខភាពល្អ​ មិនមានរោគសញ្ញាអ្វីទេ​ តែគាត់បន្តវិជ្ជមាន​ COVID-19​ ។ អ្នកប៉ះពាល់ទាំងអស់មិនទាន់រកឃេីញវិជ្ជមាន​ COVID-19 ឡេីយ​ដែរ​ ។
-​ ១ករណី​ ជនជាតិអង់គ្លេស​ ភេទស្រី​ អាយុ៦៥ឆ្នាំ​ កំពុងដាក់​ព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម គាត់មានសុខភាពល្អ​ មិនមានរោគសញ្ញាអ្វីគួរឲ្យកត់សំគាល់ទេ​ នេះជាករណីនាំចូល​ពីប្រទេសពីប្រទេស​ ។

អ្នកប៉ះពាល់ ដូចជា​ស្ត្រីអ្នកបកប្រែ​ អ្នកបើកម៉ូតូកង់៣​ និងកូនគាត់​ សុទ្ធតែអវិជ្ជមាន​COVID-19 ។ អ្នកក្នុងកប៉ាល់ទាំងអស់បានយកវត្ថុវិភាគដាក់ឲ្យនៅដោយឡែក​ និងតាមដានសុខភាពចំនួន១៤ថ្ងៃ។

ប្រទេសកម្ពុជាយើងមិនទាន់រកឃើញភស្តុតាងបញ្ជាក់ថា មានការឆ្លងនៅក្នុងសហគមន៍នៅឡើយទេ​ ។ ទូទាំងប្រទេសយើងបានធ្វើតេស្តសរុបទាំងអស់ចំនួន​៤៩៣​ករណី​ ពត៌មានបន្ថែមសូមទាក់ទងលេខ​ ១១៥៕

RELATED ARTICLES